ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតតារាសម្តែងលោក មុត ថារី ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង និង​ជា​អ្នកដឹកនាំ​រឿង​លោក មុត ថា​រី ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​លោក​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ក្នុង​ពេល​ដែល​លោក​កំពុង​បំពេញការងារ​នា​ខេត្តបាត់ដំបង ។ បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ពី​តារា​សម្តែង​លោក សា​វី​ន…

អតីត​តារា​សម្តែង និង​ជា​អ្នកដឹកនាំ​រឿង​លោក មុត ថា​រី ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​លោក​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ក្នុង​ពេល​ដែល​លោក​កំពុង​បំពេញការងារ​នា​ខេត្តបាត់ដំបង ។

បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ពី​តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព បានអោយ​ដឹង​ថា ជួយ​គាត់​ផង​! ព្រឹក​នេះ​ខ្ញុំ និង​ឧកញ៉ា ឃ្លោក មក​សួរសុខទុក្ខ និង​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន លោក មុត ថា​រី អ្នកដឹកនាំ​រឿង​ជើង​ចាស់ និង​ជា​កូនប្រសារ​កវី ស្ទឹង​សង្កែ គង់ ប៊ុ​ន​ឈឿ​ន ។

លោក​បញ្ជាក់​ថា បង ថា​រី កំពុង​សង្គ្រោះ​បន្ទាន់​នៅ​អគា​ប្រព័ន្ធ​ប្រសាទ​សម្ដេច​តេ​ជោ (​កាល់​ម៉ែត​)​បន្ទប់​លេខ​៨ ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​ខ្មៅ​ក្នុង​ក្បាល ខណៈ​កំពុង​ដឹកនាំ​រឿង​ស្ដី​ពី​ជីវិត​ពិត​របស់​អ្នកឧកញ៉ា សៀង ណាំ ក្នុង​ខេត្តបាត់ដំបង បង្ក​ទ្បើ​ង​ដោយ​ជំងឺលើសឈាម​..​ជីវិត​គាត់​ពេល​នេះ កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

ដោយឡែក​បន្ថែម​លើ​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​លោក សា​វី​ន ហ្វី​លី​ព បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក មុត ថា​រី ត្រូវ​បាន​បញ្ជូន​គាត់​ពី​ខេត្តបាត់ដំបង មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ កាលពី​ម្សិលមិញ ក្នុង​ពេល​ដែល​លោក​កំពុង​ដឹកនាំ​សម្តែង​រឿង​។

លោក​បញ្ជាក់​ថា ដោយសារ​មាន​វ័យ​កាន់តែ​ចាស់ ហើយ​គាត់​ប្រឹង​ធ្វើការ​ប្រើ​ខួរក្បាល​ច្រើន និង​អត់ងងុយ ជាមួយនឹង​ការ​លេបថ្នាំ​លើសឈាម​ជា​ប្រចាំ​ផង​ដែរ ។ លោក​ថា ទំនងជា​ការងារ​រវល់​ពេក លោក​អាច​ភ្លេច​លេបថ្នាំ​លើសឈាម ទើប​ធ្វើ​អោយ​ជំងឺ​ធ្វើទុក្ខ​បង្ក​អោយ​មាន​ហានិភ័យ​នា​ពេល​នេះ ។

យ៉ាងណា​បើ​តាម​លោក សា​វី​ន ហ្វី​លី​ព រហូត​មក​ទល់​នា​ពេល​នេះ​លោក មុត ថា​រី បានដឹង​ខ្លួន​ហើយ ប៉ុន្តែ​លោក​នៅ​មាន​អាកា​រៈ​ឈឺក្បាល​ខ្លាំង បន្ទាប់​ពី​អស់​ជាតិ​ថ្នាំ ខណៈ​ពេល​ក្រុម​គ្រូពេទ្យ​បាន​ទាមទារ​អោយ​លោក​សម្រាក​អោយ​បាន​ច្រើន ហើយ​ត្រូវ​តាមដាន​បន្ត​ទៀត ព្រោះ​ស្ថានភាព​ជំងឺ​របស់​លោក​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មានការ​ហានិភ័យ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ