ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​ខ្មោចលង​សាហា.វ​ជាងគេ​ទាំង​៥​នៅ​លើ​ពិភពលោក

2 ខែ មុន

ពិភពលោក​សំបូរ​កន្លែង​ប្លែក​ៗ​ជា​ច្រើន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​មនុស្ស​នៅ​តែ​ចង់​ដឹង ​និងចង់​ស្គាល់​សូ​ម្បី​តែ​កន្លែង​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​នៅ​តែ​មាន​អ្នក​ដែល​ចង់​ចំណាយ​លុយ​ទៅ​ដល់ ដូចដែល​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ធ្លាប់​ស្រាវជ្រាវ​បង្ហាញ​កន្លង​មក ។ នៅ​ថ្ងៃនេះ កម្មវិធី​យើង​បាន​ស្រាវជ្រាវ​នូវ​ការ​ចុះ​ផ្សាយ​មួយ ដែល​ពាក់ព័ន្ធ​នឹង​កន្លែង​ស្នាក់​នៅ ដែល​គេ​ល្បីល្បាញ​ថា មាន​ខ្មោចលង​សាហាវ​ជាងគេ​នៅ​លើ​ពិភពលោក…

ពិភពលោក​សំបូរ​កន្លែង​ប្លែក​ៗ​ជា​ច្រើន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​មនុស្ស​នៅ​តែ​ចង់​ដឹង ​និងចង់​ស្គាល់​សូ​ម្បី​តែ​កន្លែង​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​នៅ​តែ​មាន​អ្នក​ដែល​ចង់​ចំណាយ​លុយ​ទៅ​ដល់ ដូចដែល​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ធ្លាប់​ស្រាវជ្រាវ​បង្ហាញ​កន្លង​មក ។

នៅ​ថ្ងៃនេះ កម្មវិធី​យើង​បាន​ស្រាវជ្រាវ​នូវ​ការ​ចុះ​ផ្សាយ​មួយ ដែល​ពាក់ព័ន្ធ​នឹង​កន្លែង​ស្នាក់​នៅ ដែល​គេ​ល្បីល្បាញ​ថា មាន​ខ្មោចលង​សាហាវ​ជាងគេ​នៅ​លើ​ពិភពលោក ។

មក​ដល់​ពេល​នេះ​យើង​ក៏​មិន​ដែល​បាន​សាកល្បង​ដែរ ប៉ុន្តែ​ប្រសិនបើ​តាម​ការ ដែល​គេ បាន​ល្បី​និង​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា នៅ​លើ​ពិភពលោក​នេះ ពិតជា មាន​សណ្ឋាគារ​ដែល​មាន​ខ្មោចលង​សាហាវ​ពិតមែន ។

សណ្ឋាគារ​ទាំងនេះ​រួម​មាន​៖

១.​សណ្ឋាគារ Stanley នៅ​ឧ​ធ្យាន Estes Park រដ្ឋ Colorado
តាម​ការ​ដែល​គេ​ល្បី​ត​ៗ​គ្នា​មក​គឺថា កាលពីដើម​ឡើយ​នៅ​សណ្ឋាគារ​នេះ កាលពី​ឆ្នាំ​១៩១១ មាន​ឧបត្តិហេតុ​លេច​ធ្លាយ​ឧស្ម័ន​នៅ​ក្នុង​បន្ទប់​លេខ ២១៧ ដោយហេតុ​ការណ៍​នោះ បាន​បង្ក ឲ្យ​ស្ត្រី​ឈ្មោះ អេ​លី​ហ្សា​បែ​ត វិល​សុ​ន ( Elizabeth Wilson) ដែល​ជា​ប្រធាន ផ្នែក​សេវាកម្ម នៅ​សណ្ឋាគារ​នេះ​រង​របួស​ជា​ដំណំ ប៉ុន្តែ​នាង​ក៏​ត្រូវ​បាន​គេ​សង្គ្រោះ នាង​អាច រស់នៅ​បាន​រហូត​ដល់​នាង​អស់​ជីវិត​. តែ​ព្រលឹង​របស់​នាង​បាន​ត្រលប់ ទៅ​រស់នៅ​កន្លែង​នោះ ។ ក្រោយ​ពេល​នាង​អស់​ជីវិត​គេ​ល្បី​ថា នាង​គឺជា​តួអង្គ​មួយ​ក្នុង​ចំណោម​តួអង្គ​ជា​ច្រើន​ដែល​នៅ តែ​លង​បន្លាច​នៅ​បរិវេណ​សណ្ឋាគារ​នេះ រួម​ជាមួយនឹង​វិញ្ញាណ​របស់​ម្ចាស់​ដើម របស់ សណ្ឋាគារ Stanley ។

២.​សណ្ឋាគារ Chelsea នៅ​ទីក្រុង​ញូ​វ​យ៉​ក

រឿងរ៉ាវ​ខ្មោចលង​នៅ​សណ្ឋាគារ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​លោក ឌី​ឡាន ថូ​ម៉ាស (Dylan Thomas) កវី​ជនជាតិ​វេ​លស៍ បាន​ស្នាក់​នៅ​ទីនោះ​ក្នុង ខែវិច្ឆិកា ឆ្នាំ ១៩៥៣ គាត់​បាន​សន្លប់​បាត់ស្មារតី ហើយ​បាន​ទទួលមរណៈភាព​ប៉ុន្មាន​ថ្ងៃក្រោយ មក​នៅ​មន្ទីរពេទ្យ ក្បែរ​នោះ​។ ក្រោយ​ពេល​ដែល​លោក​ទទួលមរណៈភាព​ព្រលឹង​របស់​លោក ត្រូវ​បាន​គេ​និយាយ​ថា​បាន​ចេញចូល​ទៅ​ក្នុង​បន្ទប់​លេខ ២០៦ ជា​ញឹកញាប់ ។ ក្រោយមក​ទៀត នៅ​ខែតុលា ឆ្នាំ ១៩៧៨ នៅ​សណ្ឋាគារ​នោះ​ក៏​មាន​ករណី​ឃាតកម្ម ហើយ​ចាប់តាំងពី​ពេល​នោះ​មក ទីនោះ​ក៏ ចាប់ផ្តើម​ល្បីល្បាញ​ថា ព្រលឹង​ជន​រង​គ្រោះ​តែងតែ​បង្ហាញ​វត្ត​មាននៅ​សណ្ឋាគារ​នេះ ជា​បន្ត បន្ទាប់ ។


៣. សណ្ឋាគារ the Langham នៅ ទីក្រុង​ឡុ​ង​ដ៍
មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា Langham ដែល​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៨៦៥ ជា​សណ្ឋាគា រ​ខ្មោចលង​បំផុត​នៅ​ទីក្រុង​ឡុ​ង​ដ៍ ហើយ​ភាគច្រើន​នៃ​ការ​ភ្ញាក់ផ្អើល មិនធម្មតា​គឺ​កើត​នៅ បន្ទប់ លេខ ៣៣៣ ។ នៅ​សណ្ឋាគារ​នេះ​ក៏​ធ្លាប់​មាន​ករណី​ឃាតកម្ម​ដ៏​រន្ធត់​មួយ​ចំនួន​បាន​កើតឡើង ដោយ​គូ​ស្វាមី​សម្លាប់​គ្នា​នៅ​ថ្ងៃ​ក្រេបទឹក​ឃ្មុំ និង ការ​ធ្វើ​អត្តឃាត​លោត​ពី​ជាន់​ទី​៤ ។

៤.​សណ្ឋាគារ Russell នៅ​ទីក្រុង​ស៊ី​ដ​នី

សណ្ឋាគារ Russell នៅ​ទីក្រុង​ស៊ី​ដ​នី​ប្រទេស​អូស្ត្រាលី ស្ថិត​នៅ​ផ្នែក​មួយ​នៃ​ទីក្រុង​ដែល គេ​ស្គាល់​យ៉ាង សាមញ្ញ​ថា the Rocks ដែល​ជា​សង្កាត់​ប្រវត្តិសាស្ត្រ របស់​ទីក្រុង​។ នៅ​ទីនោះ​គេ​ល្បី​ថា មាន វិញ្ញាណ ដើរ​លេង​តាម​សាល​របស់​សណ្ឋាគារ ហើយ​ភាគច្រើន វិញ្ញាណ​នោះ​គឺ​ចូល​ចិត្ត​បង្ហាញខ្លួន​នៅ​ក្នុង​បន្ទប់​លេខ ៨ ។ ភ្ញៀវ​ដែល​តែងតែ រង​គ្រោះ គឺ​ភាគច្រើន​ជា​ភ្ញៀវ​ស្រី​ៗ ។

៥.​ប្រាសាទ Dragsholm នៅ ប្រទេស​ដា​ណឺ​ម៉ាក

តាម​អ្វី​ដែល​គេ​ល្បី បាន​ឲ្យ​ដឹង​ថា ជនជាតិ​ន័​រវេ​ស បាន​ចាប់ លោក James Hepburn នៅ​ពាក់កណ្តាល​ទសវត្សរ៍​នៃ​ឆ្នាំ ១៥០០ ហើយ​ឃុំ លោក នៅ​វិមាន Dragsholm Castle ។ ភាព​ឯកោ​បាន​ជំរុញ​ឱ្យ លោក ឆ្កួត ហើយ​ទីបំផុត​គាត់​ត្រូវ​បាន​គេ​ចង​ភ្ជាប់​ទៅ នឹង​សសរ ទុក​រហូត​ដល់​ស្លាប់ ។ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ វិញ្ញាណ​លោក​មិន​ទាន់​ចាក​ចេញពី​ទីនោះ​នៅ ឡើយ​ដោយ ពេល​ខ្លះ​ភ្ញៀវ​ឃើញ​គាត់​ជិះសេះ​កាត់​ទីវាល​នៃ​វិមាន​នៅ​ពេល​យប់ ដោយពេល​ខ្លះ វិញ្ញាណ​នោះ​ត្រូវ​បាន​គេ​ឃើញ​នៅ​ជាមួយនឹង​ស្ត្រី​ស្បែក​ស​មួយ​រូប ដែល​ត្រូវ បាន​គេ​ជឿ​ថា​ជា​ខ្មោច​របស់ នាង Celina Bovles ដែល​ជា​ក្មេង​ស្រី​វ័យ​ជំទង់ ដែល​ត្រូវ បាន​ឪពុក​របស់​នាង​ដាក់​ឃុំឃាំង​នៅ​ក្នុង​ប្រាសាទ​នេះ​រហូត​ដល់​ស្លាប់ បន្ទាប់​ពី​មាន​ផ្ទៃពោះ មុន​ពេល​រៀប​ការ​។ អំឡុង​ពេល​គេ​ជួសជុល​ប្រាសាទ​នោះ​នា​ឆ្នាំ​១៩៣០ កម្មករ​សន្មត់​ថា​បាន រក​ឃើញ​គ្រោងឆ្អឹង​ពួក​គេ​នៅ​ក្នុង​ប្រាសាទ​នោះ​។ ដោយៈ ស ផាត់

អត្ថបទសរសេរ ដោយ