ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ជីវ ស៊ុនហេង​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក ​ចុះពិនិត្យវឌ្ឍនភាពគម្រោង​សាងសង់​ច្រាំងទន្លេ ក្នុងភូមិសាស្ត្រ​ខេត្ត​កណ្តាល​

5 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅព្រឹក​ថ្ងៃទី ១៧ ខែកុម្ភៈ​​ ឆ្នាំ ​២០២៤​ ឯកឧត្តម ជីវ ស៊ុនហេង​ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់…

ខេត្តកណ្តាល ៖ នៅព្រឹក​ថ្ងៃទី ១៧ ខែកុម្ភៈ​​ ឆ្នាំ ​២០២៤​ ឯកឧត្តម ជីវ ស៊ុនហេង​ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ភួន ចន្ថា អនុរដ្ឋ​លេខា​ធិការ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកអគ្គនាយករង​លោកប្រធាននាយកដ្ឋាន​ និងមន្រ្តីបច្ចេកទេស នៃ​​នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ​ បាន​អញ្ជើញ​ចុះត្រួតពិនិត្យ​វឌ្ឍនភាពនៃ​ការសាងសង់ច្រាំង​ទន្លេ​បាសាក់​ប្រវែង​ ១២០០ ម៉ែត្ រ​ស្ថិតក្នុងភូមិសាស្ត្រ​សង្កាត់​ព្រែកជ្រៃ ក្រុងសំពៅពូន​  ខេត្តកណ្តាល ។

សូមជម្រាបថា​ ការអនុវត្តការសាងសង់សំណង់ច្រាំងទន្លេបាសាក់​សម្រេចបាន​ដូចខាងក្រោម ​៖

-ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%

-ការងារបុកស្បាន់ផាយ​ (Spun Pile) សម្រេចបាន ១០០%

-ការងារបុកស៊ីផាយ សម្រេចបាន ៧០%

-ការងារបេតុងអាមេ សម្រេចបាន ២៥%

-ការងារបំពេញដី សម្រេចបាន ២០% ។

ឯកឧត្តមរដ្ឋលេខាធិការ​បានបញ្ជាក់ថា​ សរុបមកដល់បច្ចុប្បន្ន វឌ្ឍនភាពនៃការ​សាងសង់សំណង់​ច្រាំង​ទន្លេ​​បាសាក់​​ក្នុងសង្កាត់​ព្រែក​ជ្រៃ​ ក្រុង​សំពៅពូន​ ខេត្តកណ្តាល​ សម្រេចបានប្រមាណ ៦៨%​ បើ​តាមគម្រោង​ការងារនេះ​​នឹងបញ្ចប់ក្នុង​ដំណាច់​ខែ​សីហា ឆ្នាំ​២ ០២៤​ ខាងមុខនេះ ។​ 

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋាន​ជលសាស្រ្ត និងការងារទន្លេឱ្យ​បន្តពង្រឹងផ្នែកបច្ចេកទេស និងខិតខំពន្លឿនអនុវត្តការងារឱ្យ​សម្រេចបាន​តាម​ផែនការ ប្រកបដោយគុណភាព​ និងឆ្លើយតបតាមផែនការកាត់បន្ថយការបាក់ច្រាំង​ទន្លេឱ្យ​បានជា​អតិបរមា ៕ អត្ថបទសហការ