ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​និស្ស័យ​ហើយ​! Mbappe ប្រាប់ PSG ថា នឹង​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ

5 ខែ មុន

បារាំង ៖ កីឡាករ Kylian Mbappe បាន​ប្រាប់ Paris St-Germain ថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប​នៅ​ចប់​

បារាំង ៖ កីឡាករ Kylian Mbappe បាន​ប្រាប់ Paris St-Germain ថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប​នៅ​ចប់​រដូវ​កាល​នេះ ស្រប​ពេល​កុងត្រា​របស់​ខ្សែប្រយុទ្ធ​បារាំង​វ័យ​២៥​ឆ្នាំ​រូប​នេះ​ជាមួយ​ម្ចាស់​ជើងឯក​លី​គ​កំពូល​បារាំង Ligue 1 នឹង​អស់​សពុល​ភាព​នៅ​ចុងខែ​មិថុនា ខាង​មុខ​នេះ ជាមួយ​ជម្រើស​បន្ថែម​១​ឆ្នាំ​ទៀត ហើយ​រូបគេ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Real Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Agent) ។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​។

អនាគត​របស់ Mbappe គឺជា​កម្មវត្ថុ​នៃ​ការ​ជាប់​គាំង​ដ៏​ធំ​ជាមួយ​ក្លិប PSG កាលពី​រដូវក្តៅ​មុន ដែល​បង្ក​ជា​ការ​មើល​មុខ​គ្នា​មិន​ចំ រហូត​ដល់​ខ្សែប្រយុទ្ធ​រូប​នេះ ចាក​ចេញពី​ក្រុម​ឈុត​ធំ អំឡុង​ពេល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដំណើរ​ទេសចរណ៍ មុន​បើក​រដូវ​កាល​នេះ នៅ​អាស៊ី​របស់ PSG​។ ក្លិប​អ្នកមាន​បារាំង​នៅ​តែ​ចង់បាន Mbappe បន្ត​កុងត្រា​ថ្មី បើ​ទោះបីជា​ការ​ចាកចេញ​របស់​គេ​នឹង​ត្រូវ​មើលឃើញ​នៅ​ពេល​ខាង​មុខ​នេះ ដោយ PSG មាន​បំណង​បង្កើត​ក្រុម​កីឡាករ​វ័យក្មេង​ដ៏​អស្ចារ្យ ដែល​ជា​ផែនការ​កើតឡើង ក្រោយ​ការ​ចាកចេញ​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar កាលពី​រដូវ​កាល​មុន​។

Mbappe ដែល​ឈ្នះ​ពានរង្វាន់ World Cup ជាមួយនឹង​ក្រុម​មាន់គក​បារាំង កាលពី​ឆ្នាំ ២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល កាលពី​ឆ្នាំ ២០២២ នៅ​ពេល​រូបគេ​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​ជាមួយ PSG បើ​ទោះជា​មានការ​រំពឹង​ទុក​ច្រើន​ខែ​ជាមួយ​ការ​ផ្លាស់​ទៅ Real Madrid យ៉ាងណា​ក៏​ដោយ​។ កុងត្រា​ថ្មី​របស់ Mbappe បាន​ផ្តល់​រូបគេ​នូវ​ទឹកប្រាក់​រហូត​ដល់ ២០០​លាន​អឺ​រ៉ូ​ក្នុង​មួយ​រដូវ​កាល ដើម្បី​បន្ត​លេង​ជាមួយ PSG ហើយ​កុងត្រា​នឹង​អស់​សពុល​ភាព​នៅ​រដូវក្តៅ​នេះ​តែ​ម្តង​។

គួរ​រំលឹក​ថា ខ្សែប្រយុទ្ធ Kylian Mbappe បាន​ផ្លាស់​ពី​ក្លិប AS Monaco មក​ចូលរួម​ជាមួយ​ក្លិប PSG កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​តម្លៃ ១៨០​លាន​អឺ​រូ​។ ខ្សែប្រយុទ្ធ​រូប​នេះ​បង្ហាញខ្លួន​សរុប​២៩០​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ២៤៣​គ្រាប់ ដោយ​ជួយ​ក្រុម​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង​៥​ដង Coupe de France ៣​ដង Coupe de la Ligue ២​ដង និង French Super Cup ៣​ដង​ផង​ដែរ​៕ (​ប្រភព ៖ Sky News, BBC និង The Athletic)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ