ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​ខឹ​.​ង​សុំ​លុយ​សង្សារ​អត់​បាន ខាង​ប្រុស​ប្រើ​ទ​ង្វើ​…​លើ​នាង​ឡើង​ទ​.​ក់​.​សា​.​ច់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៥ កុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​អង់ ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ក្រោយ​ពី​មាន​បណ្ដឹង​ចោទ ប្រកាន់​ថា…

ខេត្តបាត់ដំបង ៖ ជន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ
​ទី​១៥ កុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​អង់ ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ក្រោយ​ពី​មាន​បណ្ដឹង​ចោទ ប្រកាន់​ថា «​ជន​នេះ​បាន​វាយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​សង្សារ​ខ្លួន​រហូត​ប៉ោង​មុខ ប៉ោង​មាត់ និង​របួស​ស្ទើរ​សុះសាច់ ព្រោះតែ​ខឹង​សុំ​លុយ​នាង​មិន​បាន ។

បើ​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ថា ជនសង្ស័យ​ឈ្មោះ​ហម សា​រ៉ា​វុ​ធ អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ រស់នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គូស្នេហ៍​ហេងស៊យ​នៅ​ចំណុច​កើតហេតុ​ខាងលើ ។ ជន​នេះ​បាន​ប្រើ​ហិង្សា​សង្សារ​ដែល​មាន​អាយុ​១៩​ឆ្នាំ មានមុខ​របរ​ម៉ាស្សា ។ យោង​តាម​បណ្ដឹង​របស់​នាង​ដែល​បាន​ប្រាប់​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា នាង​ត្រូវ​សង្សារ​របស់​នាង​ឈ្មោះ​វុ​ធ វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ ។

គូស្នេហ៍​ហេងស៊យ​រូប​នេះ បាន​វាយ​នាង​ឡើង​ប៉ោង​មុខ​មួយ​ចំហៀង​ហើយ​ថែម​ទាំង​ទាញ​ដែក​ហាល​ខោអាវ​យក​មក​វាយ​នាង​ស្ទើរ​ទក់​សាច់​ទៀត ដែល​ធ្វើ​ឱ្យ​នាង​របួស​ពេញ​ភ្លៅ ដៃ និង​រាង​កាយ ។ នាង​ម៉ាស្សា​រូប​នេះ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា សង្សារ​ចោលម្សៀត​រូប​នេះ បាន​វាយ​ធ្វើបាប​នាង ក៏​ព្រោះតែ​ខឹង​សុំ​លុយ​នាង​ចាយ​មិន​បាន ព្រោះ​នាង​គ្មាន​លុយ ។

ក្រោយ​កើតហេតុ នៅ​ព្រឹក​ឡើង​ថ្ងៃ​ដដែល ទើប​នាង​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​រហូត​ត្រូវ​ឃាត់ខ្លួន​សង្សារ​នេះ ។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ទទួល​បាន​បណ្ដឹង​នារី​រង​គ្រោះ ។ ពេល​នេះ មន្ត្រី​ការិយាល័យ​ជំនាញ​បាន និង​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ