ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​អុកឡុក​មូលដ្ឋាន​កាន់តែ​ខ្លាំង​! សូ​ម្បី​​​បង្គោល​និង​ភ្លើង​សូ​ឡា​​តាម​ផ្លូវ​​ក៏​លួច​​ខ្ទេចដែរ​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អំ​ពូ​ល​សូ​ឡា និង​បង្គោល​ដែក​ដែល​គេ​បំពាក់​បំភ្លឺ​នៅ​តាម​ដងផ្លូវ​យ៉ាងតិច​ចំនួន​០៥​ដើម ត្រូវ​បាន​ក្រុម​ចោរលួច និង​កាច់​ចោល ដែល​អាច​កើតឡើង​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ ស្ថិត​នៅ​ក្នុងភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់…

ខេត្តបាត់ដំបង ៖ អំ​ពូ​ល​សូ​ឡា និង​បង្គោល​ដែក​ដែល​គេ​បំពាក់​បំភ្លឺ​នៅ​តាម​ដងផ្លូវ​យ៉ាងតិច​ចំនួន​០៥​ដើម ត្រូវ​បាន​ក្រុម​ចោរលួច និង​កាច់​ចោល ដែល​អាច​កើតឡើង​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ ស្ថិត​នៅ​ក្នុងភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខណៈ​សមត្ថ​កិច្ច​ហាក់​ទាល់​តម្រិះ​គ្មាន​វិធានការ​ទប់ស្កាត់​បន្តិច​សោះ បើ​ទោះជា​អំពើ​ចោរកម្ម​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដដែល​ៗ​នេះ កើត​ឡើងជា​បន្តបន្ទាប់​នៅ​ក្នុង​មូលដ្ឋាន​នេះ​ក្ដី ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​បង្គោល​ដែក​ដែល​គេ​បំពាក់​ភ្លើង​សូ​ឡា​សម្រាប់​បំភ្លឺ​តាម​ដងផ្លូវ​នៅ​ក្នុងភូមិ និង​ផ្លូវ​ទៅ​សាលា​ឯកជន​យ៉ាងតិច​ចំនួន​០៥​ដើម ត្រូវ​ក្រុម​ចោរលួច​ដែល​បង្គោល​ខ្លះ លួច​ដោះ​យក​អំ​ពូ​ល រីឯ​បង្គោល​ខ្លះ លួច​ទាំង​អំ​ពូ​ល​លួច​ទាំង​ដក​ទាំង​បង្គោល និង​ខ្លះ​ទៀត​លួច​បាន​តែ​អំ​ពូ​ល តែ​កាច់​ផ្ដួល​បង្គោល​ចោល​ដែល​ទំនង​កាច់​មិន​បាក់ ហើយ​ដូ​ល​រាយ​ប៉ាយ​ក្បែរ​ចិញ្ចើមថ្នល់ ។

អ្នក​ភូមិ​និយាយ​ថា ក្រោយ​ពី​ប្រទះ​ឃើញ​វត្ថុ​តាង​សល់​ពី​ចោរលួច​ដូ​ល​រាយ​ប៉ាយ​បែប​នេះ គេ​ក៏​បាន​រាយការណ៍​ប្រាប់​អា​ជ្ញ​ធរ​មូលដ្ឋាន​ឲ្យ​បានដឹង​ភ្លាម​ៗ​ដែរ តែ​អាជ្ញាធរ​ហាក់​មិន​អើពើ​នឹង​សេច​ក្ដី​រាយ​ការណ៍​នេះ​ប៉ុន្មាន​ទេ ។ មានការ​កត់​សម្គាល់ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​ចោរ​ហាក់​បាន​វាយ​ឡុ​ក​ខ្លាំង​នៅ​ក្នុងភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់​ខាងលើ​នេះ ។ ក្រុម​ចោរ​បាន​គាស់​លំនៅ​ឋាន គាស់​ឃ្លាំង​ស្ដុក​ទំនិញ ចូល​លួច​ទ្រព្យសម្បត្តិ និង​អីវ៉ាន់ លួច​កាត់​ខ្សែភ្លើង​នៅ​តាម​បូ​រី និង​នៅ​តាម​ដងផ្លូវ និង​លួច​របស់របរ​ផ្សេង​ៗ​ទៀត នៅ​តាម​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ពេល​យប់ ។

ឥឡូវ​ស្រាប់តែ​ដល់​ពេល​ក្រុម​ចោរលួច​កាច់​បង្គោល​ភ្លើង និង​លួច​អំ​ពូ​ល​ភ្លើង​សូ​ឡា​ដែល​គេ​បំពាក់​បំភ្លឺ​តាម​ដងផ្លូវ​ម្ដង ។ បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា បើ​តាម​ការ​កត់សម្គាល់​មួយ​រយៈ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​សកម្មភាព​ក្រុម​ចោរលួច​ចោរឆក់​ពេល​កណ្ដាលអធ្រាត្រ​បាន​កើតឡើង​ស្ទើរ​រាល់​យប់ តែ​សមត្ថកិច្ច​ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ឬ​ធ្វើការ​ស្រ​វ​ជ្រាវ ដើម្បី​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ឡើយ បើ​ទោះជា​បាន​ទ​ទូល​របាយ​ការ​ណ៏​ស្ដី​ពី​អំពើ «​ចោរកម្ម​»​នេះ​បាន​គ្រប់​រឿង​ក្ដី ។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​ក្នុងភូមិ​សាលា​បាឡាត់​នេះ​ដែរ ក្រុម​ចោរ​បាន​គាស់​ឃ្លាំង​ស្ដុក​ទំនិញ ចូល​លួច​យក​ប្រេងម៉ាស៊ីន​គេ​អស់​ជាង​១០០​ប៊ីដុង ហើយ​ដំណាលគ្នា​នោះ ក៏​មាន​ចោរ​គាស់​ផ្ទះ​គេ​នៅ​ក្នុង​មូលដ្ឋាន​នេះ​ផង​ដែរ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់​គ្មាន​តម្រុយ រីឯ​វិធានការ​ទប់ស្កាត់​បទល្មើស​ពេល​យប់​ក៏​កាន់តែ​គ្មាន​សកម្មភាព​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ចោរ​អំបុក​ចោរ​អំ​បែក កាន់​បានចិត្ត​រឹតតែ​បង្កើន​សកម្មភាព​ទ្វេរ​ដង ។ ដូច្នេះ មាន​តែ​ពលរដ្ឋ​ខ្លួនឯង ដេក​យាម​ផ្ទះ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ទើប​អាច​មាន​សុវត្ថិភាព​ខ្លះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ