ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូនចាស់ម្នាក់ស្កាត់មកលេងសាច់ញាតិ ស្រាប់តែប្រទះឃើញយ៉ាងរន្ធ.ត់ជាប់គល់ស្ពានកំពង់ធំ

2 ខែ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណី​ដូន​ចាស់​ម្នាក់​ ត្រូវបានគេប្រទះឃើញល.ង់ទឹកស្ទឹងសែនស្លា.ប់ ខណៈ

ខេត្តកំពង់ធំ ៖ មានករណី​ដូន​ចាស់​ម្នាក់​ ត្រូវបានគេប្រទះឃើញល.ង់ទឹកស្ទឹងសែនស្លា.ប់ ខណៈសមត្ថកិច្ច​ដាក់ការ​សង្ស័យថា ដូនចាស់រងគ្រោះ​ស្កាត់​ពី​ស្រុក​បារាយណ៍​ ដើម្បីមកលេងសាច់ញាតិ សង្ស័យគាត់ចុះលុបមុខ ឬងូតទឹក បណ្តាល​ឱ្យរអិលជើង​ល.ង់ទឹក​ស្លា.ប់​នៅ​ចំណុចក្នុងទឹកស្ទឹងសែនជាប់គល់ស្ពានកំពង់ធំ(ប៉ែកខាងកើតស្ពាន) ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បង្កការ​ភ្ញាក់ផ្អើល​កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ឯក គឹមសុខ មករា អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ពៈ ឆ្នាំ២០២៤ នេះថា ​ដូនចាស់រងគ្រោះខាងលើ​ឈ្មោះ ឃុត ម៉ៅ អាយុ៧៥ឆ្នាំ រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ​។ ដូនចាស់រងគ្រោះ​ក៏មានសភាពវង្វេងវង្វាន់ស្មារតីម្ដងម្កាលផងដែរ ។​

លោកអធិការនគរបាលក្រុងស្ទឹងសែនបាន​ឱ្យដឹងបន្ត​ថា នៅមុនពេលកើតហេតុ ​ដូនចាស់រងគ្រោះបានចាកចេញពីស្រុកបារាយណ៍ ដោយធ្វើដំណើរ​តាមរថយន្តឈ្នួលក្នុងគោលបំណងទៅលេងសាច់ញាតិនៅឯស្រុកស្ទោង លុះមកដល់ខេត្តកំពង់ធំ មិនដឹងជាមានបញ្ហាអ្វីនោះទេ ​ដូនចាស់រងគ្រោះចុះពីលើរថយន្ត ស្រាប់តែមានគេប្រទះឃើញល.ង់ទឹកស្លា.ប់ ​នៅវេលារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្នុងទឹកស្ទឹងសែនជាប់គល់ស្ពានកំពង់ធំ(ប៉ែកខាងកើតស្ពាន) ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទៅវិញ ។​

យោង​តាមលក្ខណៈបច្ចេកទេសនគរបាលខេត្ត-ក្រុង ប៉ុស្តិ៍នគរបាលកំពង់ក្របៅ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ ដែលដឹកនាំដោយលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះទៅពិនិត្យកន្លែងកើតហេតុនិងសាកស.ព បញ្ជាក់ថា ពុំមានស្លាកអ្វី​គួរឱ្យកត់សម្គាល់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ដោយស.ពមានបន្សល់ទុកក្រមាក្រឡាការ៉ូ ពណ៌ក្រហម នៅមាត់ស្ទឹងសែន។

ទើបសមត្ថកិច្ចយើងដាក់ការសង្ស័យថា មូលហេតុបឋមសង្ស័យដូនចាស់រងគ្រោះចុះលុបមុខឬក៏ងូជទឹកក៏រអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្ដាលឱ្យលង់ស្លាប់តែម្ដងទៅ ។

ក្រោយពេលធ្វើកោសលវិនិច្ឆ័យរួច សាកស.ពដូនចាស់រងគ្រោះត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅបូជានៅវត្តត្រពាំងព្រលឹត ស្ថិតក្នុងភូមិត្រពាំងប្រលឹត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ និងបានលើសយកធាតុទៅធ្វើបុណ្យនៅឯស្រុកតាមប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ