ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​លេខា​ធិការ​ណាតូ​រិះ​គន់​រដ្ឋ​ជា​ស​មាជិក​ដែល​ជួយ​អ៊ុយ​ក្រែន​យឺត​យ៉ាវ

2 អាទិត្យ មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ស្ដី​បន្ទោស​ធ្ងន់​ៗ​ណាស់​កាល​ពី​យប់​មិញ​ចំពោះ​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​មិន​បាន​ទាន់​ពេល​វេលា​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​ ជា​ហេតុ​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​ត្រូវ​រុស្ស៊ី​វាយ​ឡើង​ទ្រម​ខ្លួន​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ អ៊ុយ​ក្រែន​មិន​សូវ​ហ៊ាន​ត​ដៃ​ជា​មួយ​រុស្ស៊ី​ទេ​។ ពួកគេ​បាន​ត្រឹម​តែ​វាយ​ទប់​ៗ​កុំ​ឱ្យ​​រុស្ស៊ី​វាយសម្រុក​ទៅ​មុខ​ខ្លាំង​ពេក​។ ចំពោះ​គ្រាប់​រំសេវ​វិញ​​មិន​បាច់​ថ្លែង​ទេ​។ អ៊ុយ​ក្រែន​ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​យ៉ាង​សន្សំ​សំចៃ​។ អគ្គ​លេខា​ធិការ​ណាតូ​រូប​នេះ​យល់​ថា​រុស្ស៊ី​កំពុង​តែ​ឆក់​យក​ឱកាស​ដើម្បី​មាន​ប្រៀប​នៅ​លើ​សមរ​ភូមិ​នៅ​ពេល​​​អ៊ុយ​ក្រែន​កំពុង​ទន់​ដៃ​ទន់​ជើង​​​។ ​«រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​មិន​បាន​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ឱ្យ​បាន​ច្រើន​ដូច​អ្វី​ដែល​ពួក​គេ​ធ្លាប់​បាន​សន្យា​នោះ​ទេ»​។​…

ទី​ក្រុង​ប្រ៊ុច​សែល៖ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ស្ដី​បន្ទោស​ធ្ងន់​ៗ​ណាស់​កាល​ពី​យប់​មិញ​ចំពោះ​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​មិន​បាន​ទាន់​ពេល​វេលា​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​ ជា​ហេតុ​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​ត្រូវ​រុស្ស៊ី​វាយ​ឡើង​ទ្រម​ខ្លួន​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ អ៊ុយ​ក្រែន​មិន​សូវ​ហ៊ាន​ត​ដៃ​ជា​មួយ​រុស្ស៊ី​ទេ​។ ពួកគេ​បាន​ត្រឹម​តែ​វាយ​ទប់​ៗ​កុំ​ឱ្យ​​រុស្ស៊ី​វាយសម្រុក​ទៅ​មុខ​ខ្លាំង​ពេក​។ ចំពោះ​គ្រាប់​រំសេវ​វិញ​​មិន​បាច់​ថ្លែង​ទេ​។ អ៊ុយ​ក្រែន​ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​យ៉ាង​សន្សំ​សំចៃ​។

អគ្គ​លេខា​ធិការ​ណាតូ​រូប​នេះ​យល់​ថា​រុស្ស៊ី​កំពុង​តែ​ឆក់​យក​ឱកាស​ដើម្បី​មាន​ប្រៀប​នៅ​លើ​សមរ​ភូមិ​នៅ​ពេល​​​អ៊ុយ​ក្រែន​កំពុង​ទន់​ដៃ​ទន់​ជើង​​​។ ​«រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​មិន​បាន​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ឱ្យ​បាន​ច្រើន​ដូច​អ្វី​ដែល​ពួក​គេ​ធ្លាប់​បាន​សន្យា​នោះ​ទេ»​។​ លោក​ថ្លែង​ដូច​នេះ​នៅ​ចំពោះ​មុខ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​នៅ​ទី​ក្រុង​កៀវ​។ លោក​ចង់​សំដៅ​លើ​ប្រទេស​អាមេរិក និង​អឺរ៉ុប​ដែល​បញ្ជូន​កាំ​ភ្លើង និង​គ្រាប់​រំសេវ​មិន​ទាន់​សភាព​ការណ៍​។​

សព្វ​ថ្ងៃ​នេះ អ៊ុយ​ក្រែន និង​​ប្រទេស​ជា​ដៃ​គូ​នៅ​​លោក​ខាង​លិច​​​កំពុង​រត់​ប្រណាំង​នឹង​​ពេល​វេលា​ដើម្បី​ដឹក​ជញ្ជូន​ជំនួយ​យោធា​ដែល​ទើប​តែ​អនុម័ត​​ និង​ដែល​ទើប​តែ​កុម្ម៉ង់​ទិញ​ពី​រោង​ចក្រ​​យក​ទៅ​ឱ្យ​ទាហាន​អ៊ុយ​ក្រែន​នៅ​សមរភូមិ​។ ទាល់​តែ​បញ្ជូន​ទៅ​ឱ្យ​​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ទើប​អាច​ពន្យឺត​ដំណើរ​រុល​ទៅ​មុខ​របស់​រុស្ស៊ី​នៅ​សមរភូមិ​ខាង​កើត​​ និង​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន និង​គ្រាប់​មីស៊ីល​។​

លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​ជំនួយ​របស់​បស្ចិម​ប្រទេស​ចាប់​ផ្ដើមទៅ​ដល់​អ៊ុយ​ក្រែន​ជា​បណ្ដើរ​ៗ​ហើយ​។ ប៉ុន្តែ​​ដោយ​សន្សឹម​ៗ​។​ ដូច្នេះ លោក​ស្នើ​សុំ​ឱ្យ​បាន​លឿន​ជាង​នេះ​​។ សមរភូមិ​ចម្ងាយ​១​ពាន់​គីឡូម៉ែត្រ​នេះ​ថ្វី​ដ្បិត​​មិន​​សូវ​ប្រែ​ប្រួល​​ច្រើន​ពេក​ទេ​​ ប៉ុន្តែ​កង​ទ័ព​រុស្ស៊ី​មាន​ប្រៀប​​ជាង​។ ​​ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ​ ពួក​គេ​វាយ​សម្រុក​ទៅ​មុខ​យ៉ាង​លឿន​។ ជា​ពិសេស​នៅ​តំបន់​ដូញ៉ែត (Donetsk)។​ នៅ​ទី​នោះ រុស្ស៊ី​ដឹង​ចំណុច​ខ្សោយ​របស់​អ៊ុយ​ក្រែន​ដែល​មាន​កម្លាំង​ទ័ព​តិច និង​មាន​អាវុធ​យុទ្ធភ័ណ្ឌ​​តិច​។

​​​ក្រុម​ប្រទេស​​ដៃ​គូ​អ៊ុយ​ក្រែន​​បាន​សន្យា​ជា​រឿយ​ៗ​ថា​ពួក​គេ​​​មិន​ពន្លែង​ដៃ​ពី​អ៊ុយ​ក្រែន​ទេ​។ ប៉ុន្តែ​​ជំនួយ​របស់​ពួក​គេ​ក៏​មិន​ទាន់​សភាព​ការណ៍​ដែរ​។ ឧទាហរណ៍ ជំនួយ​របស់​ប្រទេស​អាមេរិក​​​​ជាប់​គាំង​រយៈ​ពេល​កន្លះ​​ឆ្នាំ​ដោយ​សារ​រដ្ឋ​សភា​មិន​ព្រម​អនុម័ត​។​ រីឯ​ការ​ផលិត​គ្រឿង​បរិក្ខារ​យោធា​នៅ​អឺរ៉ុប​ក៏​មិន​​ទាន់​តម្រូវ​ការ​ជាក់​ស្ដែង​ទៅ​ទៀត​។ ពី​ដំបូង​ដៃ អឺរ៉ុប​សន្យា​ផ្ដល់​គ្រាប់​កាំ​ភ្លើង​ធំ​រហូត​ដល់​រាប់​លាន​គ្រាប់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​ជាក់​ស្ដែង​ផ្ដល់​បាន​​តែ​ប៉ុន្មាន​សែន​គ្រាប់​ប៉ុណ្ណោះ​។ ចំណែក​រោង​ចក្រ​ផលិត​អាវុធ​របស់​អ៊ុយ​ក្រែន​ក៏​ទើប​តែ​ចាប់​ផ្ដើម​ដំណើរ​ការ​តែ​ប៉ុណ្ណោះ​។​

បើ​​ក្រឡេក​ទៅ​មើល​រុស្ស៊ីវិញ​ ​រុស្ស៊ី​​​​មាន​រោង​ចក្រ​ផលិត​អាវុធ​យ៉ាង​សម្បូរ​បែប។ មិន​តែ​ប៉ុណ្ណោះ​ប្រទេស​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​ដូច​ជា​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង​​ក៏​ជួយ​ផ្ដល់​យន្ត​ហោះ​ដ្រូន​អត្ត​ឃាត គ្រាប់​មីស៊ីល និង​គ្រាប់​​កាំ​ភ្លើង​ធំ​ថែម​ទៀត​​។​​ អ្នក​វិភាគ​យោធា​យល់​ថា​ឥឡូវ​នេះ អ៊ុយ​ក្រែន​បាត់​បង់​កម្លាំង​ប្រយុទ្ធ​កាន់​តែ​ច្រើន​។ ម៉្យាង​ទៀត​ អ៊ុយ​ក្រែន​មិន​អាច​​​​ជ្រើស​រើស​ទាហាន​ថ្មី​ៗ​ឱ្យ​បាន​​ច្រើន​ទៅ​តាម​ចិត្ត​ចង់​​​នោះ​ទេ​។ ចំណុច​១​ទៀត​ អ៊ុយ​ក្រែន​ត្រូវ​ការ​កសាង​តំបន់​ខ្សែ​ក្រវាត់​ការ​ពារ​ខ្សែ​ត្រៀម​មុខ​ដ៏​វែង​អន្លាយ​។​

ដោយ​សារ​មើល​ឃើញ​​បញ្ហា​ប្រឈម​ទាំង​អស់​នេះ​ហើយ​ទើប​បាន​ជា​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​យល់​ថាមធ្យោ​បាយ​តែ​មួយ​គត់​គឺ​​​ពន្លឿន​ការ​ផ្ដល់​អាវុធ និង​គ្រាប់​រំសេវ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​។ ក្នុង​នោះ លោក​យល់​ថា​គួរ​បញ្ជូន​​មីស៊ីល​ការ​ពារ​ដែន​អាកាស​ម៉ាក​ប៉ាទ្រីយ៉ូត (Patriot) ​ឱ្យ​បាន​ច្រើន​គ្រប់​គ្រាន់​​ដើម្បី​​​បាញ់​ទម្លាក់​​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ដែល​បាញ់​​ស្រោច​ដូច​គ្រាប់​ភ្លៀង​ចូល​ទឹក​ដី​អ៊ុយ​ក្រែន​។​ រុស្ស៊ី​វាយ​​ប្រហារ​សំដៅ​​​​​រោង​ចក្រ​​អគ្គិសនី​ និង​តំបន់​ទី​ប្រជុំ​ជន​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ