ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុសស្រីជិះម៉ូតូគេចគោលដៅត្រួតពិនិត្យចរា​ចរណ៍ ត្រូវឃាត់ខ្លួន៦នាក់ និងម៉ូតូ៣គ្រឿង

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការនគរបាលខណ្ឌសែនសុខបានចុះដាក់គោលដៅ

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការនគរបាលខណ្ឌសែនសុខបានចុះដាក់គោលដៅឆែកឆេរអាវុ.ធជាតិផ្ទុះ និងពិនិត្យជាតិស្រវឹង បានឃាត់ខ្លួនបុរសនិងស្ត្រីចំនួន៦នាក់ រួមទាំងម៉ូតូ៣គ្រឿងយកទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំតាមនីតិវិធីបន្ត ។

ហេតុការណ៍ខាងលើនេះ​បាន​បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការនគរបាលខណ្ឌសែនសុខបានដាក់គោលដៅឆែកអាវុធជាតិផ្ទុះ និងពិនិត្យជាតិស្រវឹង លុះខណៈពេលកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការនគរបាលខណ្ឌសែនសុខកំពុង អនុវត្តច្បាប់ចរាចរណ៍ ប្រទះឃើញបុរស៥នាក់នឹងស្ត្រីម្នាក់បានជិះម៉ូតូចំនួន៣គ្រឿង ក្នុងនោះម៉ូតូ១គ្រឿង មានគ្នា២នាក់ បានជិះគេចពីប៉ារាស់ កម្លាំងសមត្ថកិច្ចចម្រុះកំពុងអនុវត្តច្បាប់ចរាចរណ៍ នៅពេលនោះកម្លាំងសមត្ថកិច្ចមានការសង្ស័យបានដេញម៉ូតូ៣គ្រឿងខាងលើ ដោយជិះរត់ជាច្រើនរយម៉ែត្រ ហើយកម្លាំងសមត្ថកិច្ចឃាត់បានភ្លាមៗ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះខាងលើបាននាំបុរសចំនួន៥នាក់ និងស្ត្រីម្នាក់រួមម៉ូតូ៣គ្រឿងយកទៅនៃអធិការនគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំនឹងចាត់ការតាមនីតិវិធីបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ