ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្នងការ​រង​ខេត្តកំពង់ស្ពឺ​លោក ង៉ា​ម រី ត្រូវ​ដោះ​លែង​មែន​ទេ? ក្រោយ​ជាប់​ព​ន្ឋ​នាគារ​ជិត​១​ខែ

2 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ យោង​តាម​មន្ត្រី​ព​ន្ឋ​នាគារ​ខេត្ត បាន​បង្ហើប​ប្រាប់​ថា លោក ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា…

ខេត្តកំពង់ស្ពឺ ៖ យោង​តាម​មន្ត្រី​ព​ន្ឋ​នាគារ​ខេត្ត បាន​បង្ហើប​ប្រាប់​ថា លោក ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ត្រូវ​បាន​ចៅក្រម​ដោះ​លែង អោយ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ចំណាយ​លុយ​អស់យ៉ាង​សន្ធឹកសន្ធាប់​រួច​មក ។

លោក ង៉ា​ម រី ជា​ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ទ្វេ​ពន្ធភាព បន្ទាប់​ពី​លោក​បាន​ក្លែង​ឯកសារ លួច​ទៅ​រៀប​ការ​ជាមួយ​នារី​ម្នាក់ នៅ​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ។

សូម​រំលឹក​ថា លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការ​រង ទទួល​ផែន​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​របស់​ចៅក្រម​ស៊ើបសួរ ចុះ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ លោក ង៉ា​ម រី ត្រូវ​បាន​ចោទប្រកាន់ ពី​បទ ទ្វេ​ពន្ធភាព ។

គួរ​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ត្រី ឃុ​ត វ​ឌ្ឍ​នា ហៅ ង៉ា​ម រី ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ តាម​បណ្តឹង​របស់​ភរិយា​ដើម​របស់​លោក ។

លោក​ឧត្តមសេនីយ៍ត្រី ឃុ​ត វ​ឌ្ឍ​នា ហៅ ង៉ា​ម រី ត្រូវ​ភរិយា​ដើម ដាក់​ពាក្យ​ប្តឹង បន្ទាប់​ពី​លោក​បាន​ក្លែង​ឯកសារ ហើយ​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត ដែល​ជា​អាជីវករ​លក់​បាយ នៅ​ក្នុង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយ​មិន​ទាន់​បាន​លែងលះ​ដាច់ស្រេច​។ នៅ​ក្នុង​ឯកសារ​ក្លែង លោក ង៉ា​ម រី បាន​ប្តូរ​ឈ្មោះ​ពី ង៉ា​ម រី ទៅ​ជា ឃុ​ត វ​ឌ្ឍ​នា និង​បាន​បញ្ជាក់​ភាព​ពោះម៉ាយ ដោយ​លោក ហែ​ន កន ចៅសង្កាត់​បឹង​សាឡា​ង រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ត្រូវ​បាន​ឯកភាព​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ម្នាក់ ដែល​ជា​ភរិយា​ក្រោយ ដោយ​លោក​ចៅសង្កាត់​កណ្តោលដុំ កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ ហើយ​ពិធី នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​ខាង​ស្រី ក្នុងភូមិ​ស្រែ​ថ្នល់ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ​ពិធី​មង្គល​នេះ ត្រូវ​បាន​អាក់​ខានទៅ​វិញ ក្រោយ​រោងការ​គ្មាន​កូនកំលោះ គ្រា​ដែល​ភ្ញៀវ​យ៉ាងច្រើន ត្រូវ​បាន​គោរព​អញ្ជើញ​រួចរាល់ លើក​លែង​តែ​មន្ត្រី​នគរបាល នៅ​ក្នុង​អង្គភាព រួម​ទាំង​លោកស្នងការ​ផង​ដែរ ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នោះ​ទេ។ រោងការ​ដែល​សង់​ឡើង​យ៉ាង​ត្រដែត នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កណ្តោលដុំ ត្រូវ​បាន​រុះរើ​យ៉ាង​តក់ក្រហល់​ទៅ​វិញ ក្រោយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​នាំ​ខ្លួន​កូនកំលោះ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​សាកសួរ​ពាក់​ព​ន្ធ័​និង​បណ្តឹង​របស់​ភរិយា​ដើម ។

ជុំវិញ​ករណី​នេះ មហាជន នៅ​តែ​រង់ចាំ​មើល​ថា តើ​ដំណើរការ​នីតិវិធី​របស់​តុលាការ និង​ការ​អនុវត្ត​អភិក្រម​របស់​ក្រសួងមហាផ្ទៃ ថា​ចាត់ការ​យ៉ាងណា ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី​ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា រូប​នេះ ៕

អត្ថបទ ៖ «ផ្ទុះ​រឿង​លោក​ស្នង​ការរង​ខេត្តកំពង់ស្ពឺ​ម្នាក់ ប្ដូរ​ឈ្មោះ​លួច​រៀប​ការ​ប្រពន្ធ​ថ្មី ស្រប​ពេល​ប្រពន្ធដើម​នៅ​មាន​សិទ្ធិ» ។
អត្ថបទ ៖ «ឃាត់ខ្លួន​លោកផ្កាយ​១ ស្នងការ​រង​ខេត្តកំពង់ស្ពឺ ក្រោយ​ប្រពន្ធដើម ប្ដឹង​រឿង​ក្លែង​លិខិត​លួច​ការ​ប្រពន្ធ​ថ្មី?» ។
អត្ថបទ ៖ «តុលាការ សម្រេច​ចោទប្រកាន់​លោកស្នងការ​រង ខេត្តកំពង់ស្ពឺ ពី​បទ​ទ្វេ​ពន្ធភាព»។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ