ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះតែសុបិនអាក្រ.ក់រាល់យប់មែនទេ អ្នកអាចអនុវត្តតាមវិធី៣យ៉ាងនេះ

2 ខែ មុន

រាជធានីភ្នំពេញ ៖ នៅពេលគេងលក់ យើងតែងសុបិន្តល្អ និងអាក្រក់ បើជា​សុបិន្តល្អ ពេលភ្ញាក់ពី

រាជធានីភ្នំពេញ ៖ នៅពេលគេងលក់ យើងតែងសុបិនល្អ និងអាក្រក់ បើសិន​ជា​សុបិនល្អ ពេលភ្ញាក់ពីគេងយើងមានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត តែបើសុបិន្តអាក្រក់វិញ ធ្វើ​ឱ្យអារម្មណ៍យើងមិនស្ងប់ និងគិតច្រើន​ទៀតផង​ ។

ក្មេងៗ គឺងាយនឹងមានសុបិនអាក្រក់ណាស់ ដោយសារតែភាពច្នៃប្រឌិត និងការស្រមើស្រមៃដ៏សកម្មរបស់ពួកគេ ។ ប៉ុន្តែរឿងនេះក៏អាចកើតឡើងលើមនុស្សធំផងដែរ ។ អ្នកជំនាញនិយាយថា ការកើតមានសុបិន្តអាក្រក់លើមនុស្សធំ អាចបង្កឡើងដោយរឿងជាច្រើន ។

អ្នកជំនាញខាងសុខភាពនិយាយថា ការដែលមានភាពតក់ស្លុតច្រើន ឬបាក់ទឹកចិត្ត អាចធ្វើឲ្យគេងមិនលក់ ។ ហើយបើសិនជាអ្នកអាចគេងលក់មែន តែវាក៏ទំនងជាធ្វើឲ្យសុបិនអាក្រក់បានដែរ ។ ដូច្នេះយកល្អ គួរតែកំណត់សម្គាល់រឿងទាំងឡាយណាដែលធ្វើឲ្យអ្នកតក់ស្លុត ឬបាក់ទឹកចិត្ត ហើយព្យាយាមដោះស្រាយវាឲ្យហើយទៅ ។

សុបិន្តមិនល្អជារៀងរាល់ថ្ងៃ យប់ណា​ក៏យល់សប្តិអត់ល្អដែរ តើគួរតែធ្វើ​ដូចម្តេច​?

អ្នកគ្រូលី ពុទ្ធា ជាគ្រូទស្សន៍ទាយលើបណ្តាញសង្គម ​បានចែករំលែកនូវវិធី៣យ៉ាង ដែលយើងគួរកែ និងអនុវត្តតាម ៖ ទី១-គឺធ្វើពិធីស្រោចទឹកលើកយីអ៊ុន ឬក៏យោងរាសី ឬក៏សូត្រមន្តរំដោះគ្រោះ នេះគឺជាវិធីទី១ ដែលយើងធ្វើហើយអាចទទួលបានប្រសិទ្ធខ្ពស់ជាងគេ ។

ទី២-គឺការផ្លាស់ប្តូនៃកម្រាលពូកស្រោមខ្នើយ ភួយទាំងឡាយដែលយើងប្រើនៅក្នុងបន្ទប់គេង ប្រមូលយកទៅបោក ហើយនឹងផ្លាស់ប្តូរថ្មីទាំងអស់ ហើយ​ពណ៌ថ្មីដែលយើងយកមកដាក់ គឺត្រូវជាពណ៌ដែលមានរាសី ហើយបើក្នុងករណីបន្ទប់គេងរបស់យើងមានបង្អួច ត្រូវតែបើកឱ្យមានពន្លឺ បើក្នុងករណីអត់មានពន្លឺទេ ពេលយើងនៅ ត្រូវតែដុតទៀនក្រអូប២ដើម ឬក៏ពពួកម៉ាស៊ីនដែលមានចំហុយទឹកក្រអូប អោយវាមានក្លិនក្រអូបពេញបន្ទប់ ដើម្បីឱ្យបន្ទប់យើងមានក្លិនក្រអូប ​។

រៀងរាល់ពេលយប់ យើងអាចចូលសូត្រធម៌ ថ្វាយបង្គំក្បាលដំណេក និងអញ្ជើញនូវទេវតាទាំងឡាយដែលនៅតាមថែរក្សាយើង និងបារមីទាំងឡាយ និងនឹកគុណដល់ព្រះពុទ្ធ ព្រះធម៌ គុណគ្រូ គុណបារមីដើម្បី​ឱ្យលោកចុះមកជួយយើងនៅពេលយប់ ដើម្បីកម្ចាត់នូវចំហាយអុបទ្រពចង្រៃទាំងឡាយទាំងពូងនៅក្នុងបន្ទប់គេងរបស់យើង ដើម្បីឱ្យយើងគេងលក់ស្កប់ស្កល់ អញ្ចឹងការនឹកគុណដល់អង្គទេវតា ព្រះឥន្ទ ព្រះព្រហ្ម បារមីទាំងឡាយដែលថែរក្សាយើង មិនថាគ្រូបាធ្យាយ ឬជាអង្គព្រះបារមីណាទេ ដែលមានឧបនិស្ស័យនឹងយើង ។

ពេលយើងធ្វើបែបនេះ បន្ទប់យើងស្អាតបែបនេះ គឺនឹងញ៉ាំឱ្យតេជៈរបស់យើងកើតឡើងដូចគ្នា ។ អ្វីដែលសំខាន់ ពេលដែលយល់សប្តិអាក្រក់ ត្រូវសម្អាតបន្ទប់គេង បោសជូតអោយស្អាត ធ្វើ​ឱ្យមានពន្លឺ និងសំខាន់ជាងគេ គឺកុំភ្លេចទៀនក្រអូប និងធ្វើ​ឱ្យក្លិនបន្ទប់ក្រអូប ដោយការបាញ់ទឹកអប់នៅក្បាលដំណេកជាដើម ។ និងការប្តូរកម្រាលពូក ភួយ ខ្នើយ យកពន្លឺរាសី ហើយពណ៌គឺយកពណ៌ដែលស្រស់ ពណ៌ដែលមានពន្លឺស្រស់ ហើយរបស់ដែលមិនល្អ ប្រមូលដុតចោលទាំងអស់ ។

ទី៣-ការកែនូវរាសីផ្ទាល់ខ្លួន ឧទាហរណ៍ថា ពេលខ្លះមនុស្សយើង ដោយសារតែយើងមានអារម្មណ៍នឿយណាយ ធុញថប់ ស្មុគស្មាញ អំពុលទុក្ខច្រើន គិតច្រើនពីថ្ងៃ ក៏អាចធ្វើឱ្យយើងយល់សប្តិមិនល្អ ឬក៏រវើរវាយនៅពេលយប់ផងដែរ ។ អញ្ចឹងបើសិនអាច យើងផ្តល់វេលាឱ្យខ្លួនឯងដូចជាការទៅធ្វើបុណ្យ ដាក់ទាន ឬដើរកម្សាន្តតិចតួច ដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ថាជ្រះស្រឡះ អ្វីដែលចាំបាច់នោះ គេហៅថាចេញធ្វើបុណ្យ បងប្អូនត្រូវចេញធ្វើបុណ្យ ដូចជាលែងសត្វ​ លែងចាប លែងត្រី ដើម្បីឱ្យយើងមាននូវចិត្តជ្រះថ្លាឡើងវិញ ដើម្បីញ៉ាំងឱ្យកម្លាំងបុណ្យរបស់យើងកើត ។ នៅពេលដែលកម្លាំងបុណ្យរបស់យើងកើត គឺអ្វីៗនឹងចាប់ផ្តើមស្រូបទាញនូវរឿងល្អៗ សំណាងល្អៗចូលមក ទោះបីមិនបានច្រើន ក៏បានមួយចំនួននៅក្នុងការជួយសង្គ្រោះ​យើងផងដែរ ។

ទាំងនេះគឺជាវិធី៣យ៉ាង ដើម្បីញ៉ាំងសតិ និង​រាសីរបស់ខ្លួនយើងឱ្យបានល្អ​ប្រសើរឡើង ចៀសផុតអំពីរឿងចង្រៃឧបទ្រព ។ មនុស្សយើង ពេលដែលយើងសប្បាយចិត្តច្រើន អារម្មណ៍របស់យើងស្ងប់ល្អ យើងចេះរក្សាខ្លួន ហើយយើងរក្សាកន្លែងគេងរបស់យើង​ឱ្យបានស្អាតបាតទៀត អញ្ចឹងកម្លាំងនៃបារមីបន្ទប់គេងយើង និងជួយឱ្យយើងមានឫទ្ធិ និងជួយការពារយើងអំពីពពួកអមនុស្សទាំងឡាយ ក៏ដូចជា​ស្រមោលខ្មៅ ដែលគេបិទបាំងយើង ។ មួយវិញទៀត គឺរឿងបញ្ហាផ្លូវចិត្ត បើសិនជាយើងមានសទ្ធារីករាយ និងជ្រះថ្លានៅក្នុងអំពើល្អរបស់ខ្លួនយើង អ្វីក៏ដោយ មិនងាយមកបៀតបៀនយើងបានទេ អ្វីដែលសំខាន់កុំភ្លេចនឹកគុណដល់​ឪពុកម្តាយ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណគ្រូ គុណទេវតា គុណព្រះបារមី ដែលលោកថែរក្សាយើងជា​ប្រចាំ ដើម្បីឱ្យយើងមានកម្លាំងបុណ្យ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ