រាជធានីភ្នំពេញ ៖ ឪពុកម្តាយពិតជាចង់ឱ្យកូនមានការគិតគូ ការយល់ចិត្ត និងក្លាយជាពលរដ្ឋល្អ ដូច្នេះហើយទើបពួកគេមានការខកចិត្តយ៉ាងខ្លាំង និងអាម៉ាស់ នៅពេលដែលកូនតូចធ្វើមុខក្រហម ហើយស្រែកថា «របស់ខ្ញុំ របស់ខ្ញុំ» ដោយមិនព្រមចែករំលែករបស់របរនានាទៅកាន់ក្មេងដទៃ ។ តើការបដិសេធរបស់កូនអ្នកក្នុងការចែករំលែកមានន័យថា ពួកគេជាមនុស្សអាត្មានិយមមែនទេ ? ពួកគេគ្មានបេះដូងទេមែនទេ ? តើវាមានន័យថា អ្នកបរាជ័យក្នុងនាមជាឪពុកម្តាយមែនទេ ? ឬមួយកូនរបស់អ្នកនៅក្មេងពេកក្នុងការយល់ពីអត្ថន័យនៃការចែករំលែក ? ។

តើកុមារចាប់ផ្តើមចែករំលែកនៅអាយុប៉ុន្មាន ? ក្មេងៗតែងតែរៀនចែករំលែកអាយុពី ៣,៥ ទៅ ៤ ឆ្នាំ ប៉ុន្តែអាយុនេះខុសពីអ្វីដែលឪពុកម្តាយជាច្រើនគិត ។ ជារឿយៗ គំនិតនៃការចែករំលែកអាចកើតឡើងពេញលេញរហូតដល់អាយុ ៧ ឬ ៨ ឆ្នាំ ។ នោះមានន័យថា សូមឪពុកម្តាយកុំរំពឹងថា កូនតូចរបស់អ្នកនឹងចាប់ផ្តើមការចែករំលែកដោយឯកឯង ពីព្រោះតែអាយុ ការគិត និងជំនាញរបស់ពួកគេមិនទាន់មានពេញលេញនៅឡើយ ។
 តើឪពុកម្តាយគួរបង្ខំកូនៗឱ្យចែករំលែកទេ ? ទេ ! កុំបង្ខំកូនអ្នកធ្វើរឿងនេះ ។ លើសពីនេះ ប្រសិនបើអ្នកបង្ខំឆក់យករបស់លេងចេញពីកូនរបស់អ្នក ដោយសារតែអ្នកគិតថា វាដល់ពេលដែលត្រូវចែករំលែកឱ្យក្មេងដទៃ អ្នកកំពុងបង្រៀនពួកគេឱ្យទាញចាប់យកដោយវិញអចេតនា ដែលទំនងជាធ្វើឱ្យពួកគេចង់ការពាររបស់របររបស់ពួកគេកាន់តែច្រើន ។ នៅទីបញ្ចប់ ការចែករំលែកដោយបង្ខំបែបនេះមិនអាចបង្រៀនកូនអ្នកឱ្យចិត្តសប្បុរសទេ ប៉ុន្តែវាកាន់តែបំផ្លាញកូនរបស់អ្នក ។ ផ្ទុយទៅវិញ នៅពេលដែលកុមារសម្រេចចិត្តចែករំលែកដោយចិត្តខ្លួនឯង ពួកគេអាចនឹងមើលឃើញខ្លួនឯងនៅក្នុងពន្លឺវិជ្ជមាន ។

តើអ្នកជួយកុមារឱ្យរៀនចែករំលែកដោយរបៀបណា ? ការចែករំលែកគំរូនាំកូនតូចរបស់អ្នកចែករំលែកជាមួយអ្នកពេញមួយថ្ងៃ ។ ឧទាហរណ៍ ពេលអ្នកយកផ្លែឈើមកញ៉ាំ អ្នកអាចសួរកូនថា «កូនចង់ចែករំលែកក្រូចជាមួយប៉ាទេ ?» នៅពេលអ្នកអង្គុយលើកៅអី ចូរនិយាយថា កូនចង់អង្គុយជាមួយប៉ាទេ ! យើងអាចចែករំលែកកៅអីដ៏ស្រួលនេះបាន ។
បង្កើតកញ្ចប់ចែករំលែក ៖ សួរកូនរបស់អ្នកថា ប្រដាប់ក្មេងលេងណាល្អបំផុតសម្រាប់ការប្ដូរវេនគ្នាលេង ។ បន្ទាប់មក ដាក់ប្រដាប់ក្មេងលេងទាំងអស់នៅក្នុងកន្ត្រកពិសេសសម្រាប់ក្មេងទាំងអស់រើស ។ នេះមិនត្រឹមតែអាចជួយរៀបចំកូនរបស់អ្នកសម្រាប់ការចែករំលែកប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យពួកគេរំភើបក្នុងការចែករំលែកផងដែរ ។

ទុកប្រដាប់ក្មេងលេងពិសេសផ្ទាល់ខ្លួនមួយឡែក ៖ វាមិនប្រាកដទេថា ប្រដាប់ប្រដាក្មេងលេងទាំងអស់គួរតែអាចចែករំលែកបាន ។ យ៉ាងណាមិញ តើកូនសុខចិត្តចែករំលែករបស់របរទាំងអស់របស់អ្នកទេ ? ប្រហែលជាមិន ។ ដូច្នេះ មុនពេលលេងហ្គេមណាមួយ ឱ្យកូនរបស់អ្នកទុករបស់ក្មេងលេងពិសេសណាមួយរបស់គេនៅមួយឡែក បើគេមិនចង់ចែកគ្នាលេង ។
និយាយដើមអំពីការចែករំលែក ៖ ការជជែកគ្នា គឺជាវិធីមួយដែលអាចលើកកម្ពស់អាកប្បកិរិយាវិជ្ជមានចំពោះកុមារ ។ និយាយប្រាប់កូនអំពីការចែករំលែក ឬកោតការសរសើរ ពេលពួកគេចែករំលែក ឬសូម្បីតែសត្វចិញ្ចឹមធ្វើបានល្អ ។

លេងហ្កែមចែករំលែកទ្រព្យសម្បត្តិរបស់អ្នក ៖ នេះជាវិធីដ៏រីករាយមួយ ដើម្បីពង្រឹងភាពរីករាយនៃការចែករំលែក ។ ផ្តល់ឱ្យកូនតូចរបស់អ្នកនូវផ្កាមួយបាច់ អាហារសម្រន់របស់អ្នក ទឹកក្រូចរបស់អ្នក ឬអ្វីផ្សេងទៀត ហើយបន្ទាប់មកសុំឱ្យកូនរបស់អ្នកចែករំលែកវាជាមួយក្មេងដទៃផងដែរ ។ រឿងនេះអាចផ្ញើសារទៅកាន់កូនតូចរបស់អ្នកថា ការចែករំលែក គឺជាផ្នែកធម្មតានៃជីវិត និងជាវិធីដ៏ល្អមួយដើម្បីចែកចាយសេចក្តីអំណរ ។
ជំរុញការបំផុសគំនិត ៖ បង្កើតដំណោះស្រាយចែករំលែកផ្ទាល់ខ្លួនរបស់ពួកគេ ។ ជាឧទាហរណ៍ អ្នកអាចសួរអ្វីមួយដូចជា ពួកយើងមានកូនឆ្មាមួយក្បាលប៉ុណ្ណោះ ប៉ុន្តែបងកូនក៏ចង់លេងវាដែរ ។ តើយើងគួរធ្វើដូចម្តេច ? នេះជាការជួយផ្តល់អំណាចដល់កុមារឱ្យមានចិត្តសប្បុរស មេត្តាករុណា ចេះដោះស្រាយបញ្ហា ៕ ប្រភព ៖ happiestbaby

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៤០% និងធានារ៉ាប់រងគ្រោះថ្នាក់ បុត្រធីតា និងការការពារសិក្សារហូតដល់ ៥ ឆ្នាំ ។
លើពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
                          
			         
				
ចែករំលែកព័តមាននេះ