ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់​លូកមាត់​ចូលក្នុងជម្លោះ​អ្នក​ដទៃ​​​ត្រូវគេ​កា.ប់​នឹង​សាមូរ៉ៃ​ស្លា.ប់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរសអ្នកបោក​​​​អ៊ុតម្នាក់​​​ត្រូវ​បាន​​​​​ជន​១ក្រុម​​​នាំគ្នា​​កា.ប់​នឹង​ដា​វសាមូរ៉ៃ បណ្តាល​ឱ្យ​​ស្លា.ប់បាត់​បង់ជីវិតនៅ​នឹង​​កន្លែង ​​បន្ទាប់​ពី​មាន​​គេ​ទាស់ទែង​​​គ្នា ហើយ​​លូ​កមាត់​ ចូល​ទៅ​ក្នុងជម្លោះ​​នោះ​ ​​កាលពីវេលាម៉ោង​​២​និង​​៣០នាទី​​រំលង​អធ្រាត្រ​​​ឈានចូលថ្ងៃទី​​៣១ ឧសភា ​២០១១ នៅ​ចំណុច​​ក្រុមទី​១៣ ភូមិ​ទួល​សង្កែ ​សង្កាត់ទួល​សង្កែ

រាជធានីភ្នំពេញ ៖ ​បុរសអ្នកបោក​​​​អ៊ុតម្នាក់​​​ត្រូវ​បាន​​​​​ជន​១ក្រុម​​​នាំគ្នា​​កាប់​នឹង​ដា​វសាមូរ៉ៃ បណ្តាល​ឱ្យ​​ស្លាប់បាត់​បង់ជីវិតនៅ​នឹង​​កន្លែង ​​បន្ទាប់​ពី​មាន​​គេ​ទាស់ទែង​​​គ្នា ហើយ​​លូ​កមាត់​ ចូល​ទៅ​ក្នុងជម្លោះ​​នោះ​ ​​កាលពីវេលាម៉ោង​​២​និង​​៣០នាទី​​រំលង​អធ្រាត្រ​​​ឈានចូលថ្ងៃទី​​៣១ ឧសភា ​២០១១ នៅ​ចំណុច​​ក្រុមទី​១៣ ភូមិ​ទួល​សង្កែ ​សង្កាត់ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​​ ខាងលិច​វត្ត​ទួលសង្កែ​។ ជន​រងគ្រោះ​ដែល​​​​​បាន​ស្លាប់ត្រូវ​សមត្ថកិច្ច​​​ឱ្យ​​​ដឹងថា ​ឈ្មោះ​​​ហួត វីរៈ​ ភេទប្រុស អាយុ​​២៦​ឆ្នាំ ​មុខរបរ​​បោក​អ៊ុត ​មានទីលំនៅ​​​ផ្ទះ​លេខ​​​៣០៧ ​ផ្លូវ​បេតុង ​​ភូមិទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ​​បានស្លាប់​នៅ​កន្លែងកើត​ហេតុ ​ដោយ​គេកាប់ត្រូវ​ជាច្រើន​ដាវសាមូរ៉ៃ ។ ​​

តាមសមត្ថ​កិច្ច​​ឱ្យ​ដឹងថា ​​ក្រុមជន​​ដៃដល់​​​មានបក្សពួក​ចំនួន​​៦​នាក់ ​ជិះ​ម៉ូតូ​​​ចំនួន​២គ្រឿង ​​ប្រដាប់ដោយ​​​ដាវសា​មូរ៉ៃ ​បាន​កាប់ទៅលើជន​រង​​គ្រោះ​​នៅពេល​​ដែល​ជន​រងគ្រោះ​​លូកមាត់​​ទៅក្នុងជម្លោះ​របស់​ពួកគេ​ដែល​មាន​ទំនាស់​គ្នា​ជាមួយ​ជន​មួយក្រុម​ផ្សេង​ទៀត ។​ ​​​នៅមុនពេល​​​កើត​ហេតុ​​ ជនរងគ្រោះ​​​បាន​ទៅអង្គុយលេង​​​មុខ​​​ឱសថ​ស្ថាន​​​បុប្ផាមាស ​៣ទៅ​៤នាក់ ​ខណៈ​នោះ​​ស្រាប់តែ​​មានមនុស្ស​​​២ក្រុម គឺ​​១​ក្រុម​មានគ្នា​​៥​ទៅ​​៦នាក់ ជិះ​ម៉ូតូ​២គ្រឿង​ បានធ្វើដំណើរ​​តាម​ផ្លូវ​​​​ប្រុង​​​បុកគ្នា និង​​​មានទំនាស់ពាក្យ​សម្តី​ដាក់​
គ្នា ។ បន្ទាប់​​ពី​ទាស់ពាក្យ​​សម្តី​​ជន​​១ក្រុម​​​មានគ្នា​​​៥នាក់ ​បានជិះម៉ូតូ​គេ​ចទៅបាត់​នៅសល់តែ​​១ក្រុម​​​មាន​គ្នា​​​​៦នាក់ កំពុងតែ​​​ប្រកែកគ្នា​ឯង​។

ដោយសារ​មានការ​​ទាស់គ្នាឯង​ ​​ជន​រងគ្រោះ​​បាន​ដើរ​ទៅ​ស្រែក​​សួរ​ឈ្លោះគ្នា​​​ធ្វើ​អី…? នៅ​កន្លែង​ហ្នឹង​​​ស្ងប់​ស្ងាត់​​​យូរហើយ ​​ភ្លាម​ៗ​នោះ​​​ស្រាប់​តែ​​​ក្រុមជន​ដៃ​ដល់​​បានចុះ​ពីលើ​ម៉ូតូ​​ទាញ​ដាវ​​​សាមូរ៉ៃ​​កាប់​​​មក​លើ​​ជនរងគ្រោះ​​បណ្តាល​ឱ្យដួល​ស្លាប់​នៅកន្លែងកើត​ហេតុ​​តែម្តង​។​ ​សព​ត្រូវក្រុមគ្រួសារ​បញ្ជូន​ទៅ​​កាន់​លំនៅ​ឋាន​ដែល​ស្ថិតនៅ​​ចម្ងាយប្រមាណ​​​៤០០ម៉ែត្រ ​​ពី​កន្លែង​​កើ​តហេតុ​ ដើម្បីធ្វើបុណ្យ​​​តាមប្រពៃណី ៕