ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​មុខ​មិន​ស្គាល់ចិត្ត​! ពឹង​ឱ្យ​ជួយ​យក​ម៉ូតូ​ទៅ​ប្រគល់​ឱ្យ​ប្រពន្ធ​ ដូច​ឱ្យ​យក​ទៅ​បញ្ចាំ ​ជាង​១០​ថ្ងៃ​ក្រោយ​ទើប​ចាប់​បាន

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ បុរស​អ្នក​លក់ដូរ​ម្នាក់​បាន​ពឹង​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​ឲ្យ​ជួយ​យក​ម៉ូតូ​ទៅ​ប្រគល់​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ជិះ​ទៅ​ផ្ទះ ស្រាប់តែ​មិត្តភក្ដិ​រូប​នោះ​សុ​ី​ដាច់​រួច​គេចខ្លួន​បាត់ ដោយ​មិន​បាន​យក​ម៉ូតូ​នោះ​ទៅ​ប្រគល់​ឲ្យ​ប្រពន្ធ​បុរស​អ្នក​លក់ដូរ​នោះ​ឡើយ ។ លុះ​រយៈពេល​ជាង​១០​ថ្ងៃ​ក្រោយមក ទើប​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ ជនសង្ស័យ​នោះ​ដោយ​ចៃដន្យ​រួច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ប្រគល់​ឲ្យ​នគរបាល​ធ្វើការ​សាកសួរ…

រាជធានីភ្នំពេញ ​៖ បុរស​អ្នក​លក់ដូរ​ម្នាក់​បាន​ពឹង​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​ឲ្យ​ជួយ​យក​ម៉ូតូ​ទៅ​ប្រគល់​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ជិះ​ទៅ​ផ្ទះ ស្រាប់តែ​មិត្តភក្ដិ​រូប​នោះ​សុ​ី​ដាច់​រួច​គេចខ្លួន​បាត់ ដោយ​មិន​បាន​យក​ម៉ូតូ​នោះ​ទៅ​ប្រគល់​ឲ្យ​ប្រពន្ធ​បុរស​អ្នក​លក់ដូរ​នោះ​ឡើយ ។ លុះ​រយៈពេល​ជាង​១០​ថ្ងៃ​ក្រោយមក ទើប​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ ជនសង្ស័យ​នោះ​ដោយ​ចៃដន្យ​រួច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ប្រគល់​ឲ្យ​នគរបាល​ធ្វើការ​សាកសួរ ។ ខណៈនោះ​ជនសង្ស័យ​ខាងលើ​បាន​ប្រាប់​ថា មាន​មិត្តភក្ដិ​របស់​ខ្លួន​ម្នាក់​ផ្សេង​ទៀត​ខ្ចី​ម៉ូតូ​នោះ​ជិត​បន្ត រួច​បោក​យក​ទៅ​បាត់​ហើយ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​សង្ស័យ​ថា ជន​នោះ​បាន​យក​ម៉ូតូ​គាត់​ទៅ​បញ្ចាំ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ​បូ ស័ក អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ដោយឡែក​បុរស​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​វ​ណ្ណា ចិ​ត្ត្រា អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​១៣ ខែកក្កដា ឆ្នាំ​២០២៥ បុរស​អ្នក​លក់ដូរ​រូប​នោះ​បាន​ជិះ​ម៉ូតូ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1LG-4205 ដឹក​ជនសង្ស័យ​ចេញពី​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ ក្រោយមក​ដោយសារ​តែ​ជាប់រវល់​ការងារ នៅផ្ទះ បុរស​អ្នក​លក់ដូរ​នោះ ក៏​បាន​ពឹង​ឲ្យ​ជនសង្ស័យ​ដែល​ជា​មិត្តភក្ដិ​ម្នាក់​នោះ ជួយ​ជិះ​ម៉ូតូ​យក​ទៅ​ប្រគល់​ឲ្យ​ប្រពន្ធ​គាត់​ដែល​កំពុង​លក់ដូរ​នៅ​ផ្សារ​ជម្ពូ​វ័ន ដើម្បី​ឲ្យ​ប្រពន្ធ​គាត់​ជិះ​ទៅ​ផ្ទះ​នៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​វិញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ខាងលើ​ចេញ​ទៅ​បាត់​ពុំ​បាន​យក​ទៅ​ប្រគល់​ឲ្យ​ប្រពន្ធ​បុរស​ឈ្មោះ​វ​ណ្ណា ចិ​ត្ត្រា នោះ​ឡើយ មិនតែប៉ុណ្ណោះ​បាន​គេចខ្លួន​បាត់​ថែម​ទៀត ។ លុះ​១​ថ្ងៃ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ បុរស​ម្ចាស់​ម៉ូតូ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ជួយ​អន្តរាគមន៍ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ទើប​ជន​រង​គ្រោះ​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​វត្ត​ជម្ពូ​វ័ន ក៏​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​សួរនាំ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ប្រគល់​ជនសង្ស័យ​នោះ​បន្ត​ទៅ​ឲ្យ​នគរបាល​ស្រុក​បាទី ខេត្តតាកែវ​ដើម្បី​ចាត់ការ​បន្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ