ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU សម្រេច​ឃាត់ខ្លួន​លោក គ្រី សីហា ព្រះរាជអាជ្ញា​រង​ខេត្តពោធិ៍សាត់ ក្រោយរក​ឃើញ​​ពិតជាបានដោះលែងជនសង្ស័យ៥​នាក់

1 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង៩និង៤៥​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ព្រះរាជអាជ្ញា​រង​ខេត្តពោធិ៍សាត់ គ្រី…

រាជធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង៩និង៤៥​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ព្រះរាជអាជ្ញា​រង​ខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់​ពី​ការ​រក​ឃើញ​ភស្តុ​តាង និង​ការ​ស្ដាប់​ចម្លើយ ​ដែល​មាន​លក្ខណៈ​ស៊ីចង្វាក់​គ្រប់គ្រាន់ ដែល​លោក​ព្រះរាជអាជ្ញា​រង​រូប​នេះ​បាន​ទទួល​ប្រាក់​ពី​មេការ Online Scam ដើម្បី​ដោះមនុស្ស​៥ (​ប្រុស​ចិន​ម្នាក់ និង​ស្រី​វៀតណាម​៤​នាក់​) នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ជា​ថ្នូរ​នឹង​ការ​មិន​ធ្វើ​នីតិវិធី​ទៅ​លើ​ជន​ទាំង​៥​នាក់ ដែល​សមត្ថកិច្ច​ រក​ឃើញ​ពី​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ឆបោក​តាម​អន​ឡាយ ​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​ ។

លោក យ៉ិ​ន​ទៀង ពុទ្ធិ​រិ​ទ្ធ អនុប្រធាន​ទី​១ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ ដែល​ដឹកនាំ​ការ​ស៊ើបអង្កេត​នេះ បានឱ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាត់​មន្ត្រី​ចេញ​ទៅ​ខេត្តពោធិ៍សាត់​ភ្លាម​ៗ ​នៅ​ពេល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៦ ខែ​ក​ក្ត​ដា ហើយ​ថ្ងៃ​ទី​១៨ ខែកក្កដា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ប្រមូល​ភស្តុ​តាង​ដល់ទី​កន្លែង​ឃុំ​ថ្មដា ​។

លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ប្រតិបត្តិការ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​ប្រធាន​ក្រុម​ស៊ើបអង្កេត​ផ្ទាល់​ករណី​នេះ បាន​ស្ដាប់​ចម្លើយ​លោក គ្រី សីហា និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រហូត​ដល់​ឃើញ មាន​បន្ទុក​គ្រប់គ្រាន់​ទើប​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើការ​ឃាត់ខ្លួន​លោក គ្រី សីហា ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​មុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី​បើកផ្លូវ​ឱ្យ​ក្រុម​អធិការកិច្ច និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ដោយ​រំលោភ​បំពាន ក្នុង​ការ​ដោះ​លែង​ជនល្មើស ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ