រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆ្កឹះសោរទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ២គ្រឿងនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ កែវ វេហា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,២-ឈ្មោះ សន លាភ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង៣-ឈ្មោះ សុខ ដេវីដ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមនគរបាលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១១នឹង ៤០នាទីយប់ ជនសង្ស័យមានគ្នាចំនួន ៤នាក់បានធ្វើសកម្មភាពឆ្កឹះទាររបងផ្ទះជួលលួចយកម៉ូតូចំនួនពីរគ្រឿង,ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរី២០២១ ពាក់ផ្លាកលេខ កំពង់ចាម 1AA-9082មួយគ្រឿងនិងម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FB-8424មួយគ្រឿង នៅបរិវេណបន្ទប់ជួល ជាន់ផ្ទាល់ដី ស្ថិតនៅផ្លូវលំ ភូមទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នៅក្នុងសកម្មភាពជនសង្ស័យបានលួចយកម៉ូតូបានសម្រេចរួចគេចខ្លួន។លុះនៅថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូទាំងពីរគ្រឿងក៍បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មីដើម្បីឲ្យជួយស្រាវជ្រាវ តាមកាម៉េរ៉ាសុវត្ថិភាព ឃើញរូបភាពសកម្មភាពជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ធ្វេីការស្រាវជ្រាវហើយឈាន ទៅឃាត់ ខ្លួនបានជនសង្ស័យម្នាក់នៅក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា កាលពីល្ងាចថ្ងៃទី ២២ខែកក្កដាឆ្នាំ២០២៥និងឈានទៅសហការជាមួយ អធិការនគរបាល ខណ្ឌពោធិសែនជ័យឃាត់ខ្លួនបានជនសង្ស័យ២នាក់ទៀតនៅភូមិព្រែកទា
សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូចំនួនពីគ្រឿងពិតប្រាកដមែនដោយអោយ បក្សពួករបស់ខ្លួនយកទៅលក់ហើយគេចខ្លួនបាត់ទៅ។
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕





ចែករំលែកព័តមាននេះ