រន្ធ.ត់ណាស់! កីឡាករបាល់ទាត់ម្នាក់ស្លា.ប់ ក្រោយត្រូវរន្ទះបា.ញ់ ពេលកំពុងប្រកួត
ឥណ្ឌូណេស៊ី ៖ ជារឿងដ៏រន្ធត់ជាទីបំផុត ដោយកីឡាករបាល់ទាត់ម្នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ីបាន
ឥណ្ឌូណេស៊ី ៖ ជារឿងដ៏រន្ធត់ជាទីបំផុត ដោយកីឡាករបាល់ទាត់ម្នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ីបាន
ឥណ្ឌូណេស៊ី ៖ ជារឿងដ៏រន្ធត់ជាទីបំផុត ដោយកីឡាករបាល់ទាត់ម្នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានស្លាប់បាត់បង់ជីវិត ក្រោយត្រូវរន្ទះបាញ់ចំ អំឡុងពេលប្រកួត។ នេះបើយោងតាមប្រភពពី New York Post, National World ក៏ដូចជា Bleacher Report ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
វីដេអូដ៏រន្ធត់ដែលថតបាននៅពេលដែលកីឡាករ Septain Raharja អាយុ៣៥ឆ្នាំ ត្រូវរន្ទះបាញ់ចំ ហើយបានដួលភ្លាមៗទៅលើស្មៅ នៅក្នុងកីឡដ្ឋាន Siliwangi ដែលមានមូលដ្ឋានក្នុងទីក្រុងបានដុង (Bandung) ខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ។ កីឡាករ Septain Raharja កំពុងលេងក្នុងការប្រកួតមិត្តភាពរវាងក្រុម 2 FLO FC Bandung និងក្រុម FBI Subang នៅពេលរន្ទះបានបាញ់ចំកីឡាកររូបនេះ នៅម៉ោងប្រហែល៤:២០នាទី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក PRFM News បានរាយការណ៍ថា កីឡាករ Septain Raharja នៅមានដង្ហើមបន្ទាប់ត្រូវរន្ទះបាញ់ចំភ្លាមៗ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែជាអកុសលគាត់បានស្លាប់បាត់បង់ជីវិតដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក។
យោងតាមរបាយការណ៍ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ BMKG របស់ប្រទេសឥណ្ឌូណេស៊ីបានអះអាង ពពកលាយលំនឹងផ្លេកបន្ទោរបានរំកិលមកដល់នៅរយៈកម្ពស់ត្រឹមតែ៣០០ម៉ែត្រប៉ុណ្ណោះពីលើកីឡដ្ឋាន Siliwangi មុនពេលបាញ់ចំកីឡាករ Septain Raharja។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលមានហេតុការណ៍ណ៍ដ៏រន្ធត់បែបនេះកើតឡើងក្នុងវិស័យបាល់ទាត់ប្រទេសឥណ្ឌូណេស៊ី។ ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំមុន កីឡាករបាល់ទាត់វ័យក្មេងម្នាក់ ដែលចូលរួមក្នុងការប្រកួតឆុតយុវជនអាយុក្រោម១៥ឆ្នាំ ក៏ត្រូវបានរន្ទះបាញ់ផងដែរ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕
ចែករំលែកព័តមាននេះ