លោកគ្រូ គូ សុភាព ៖ ហេតុផល៥យ៉ាងនាំឱ្យមនុស្សមានអាយុវែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មនុស្សយើងម្នាក់ៗសុទ្ធតែចង់បានសេចក្តីសុខ សុខភាពល្អ និងមានអាយុវែង ។ សូ
រាជធានីភ្នំពេញ ៖ មនុស្សយើងម្នាក់ៗសុទ្ធតែចង់បានសេចក្តីសុខ សុខភាពល្អ និងមានអាយុវែង ។ សូ
រាជធានីភ្នំពេញ ៖ មនុស្សយើងម្នាក់ៗសុទ្ធតែចង់បានសេចក្តីសុខ សុខភាពល្អ និងមានអាយុវែង ។ សូម្បីពេលខ្លះ ក៏ដុតធូបបន់ព្រះ ដើម្បីសុំសេចក្តីសុខ សុខភាពល្អ និងមានអាយុវែង ។ ប៉ុន្តែកត្តាទាំង នេះគឺផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា ដែលត្រូវយល់ដឹងពីរបៀបនៃការរស់នៅ ត្រូវយល់ដឹងពីសកម្មភាពប្រព្រឹត្តប្រចាំថ្ងៃ និងយល់ដឹងពីរបបនៃអាហារផងដែរ ។

ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានមានថេរដីកាថា ហេតុនាំឱ្យមានអាយុវែងមាន៥យ៉ាង បើចង់បានអាយុវែង សូមធ្វើតាមព្រះ ៖
ទី១-ចេះធ្វើខ្លួនឱ្យសប្បាយ
កុំស្មុគ កុំស្មាញ កុំមួរម៉ៅ ឧទាហរណ៍រឿងណាហួសហើយ ធ្វើម៉េចឱ្យវាហួសទៅចុះ ឱ្យវាចប់ទៅចុះ ។

ទី២-សប្បាយឱ្យមានកំណត់
កុំអោយសប្បាយជ្រុលពេក ឧទាហរណ៍លើកដាច់ៗរហូត វាអាចខូចសុខភាព ដើរលេងក៏អញ្ចឹង មើលទូរទស្សន៍ មើលទូរស័ព្ទពេក វានាំអោយមានបញ្ហា ។

ទី៣-ញ៉ាំអាហារឱ្យបានត្រឹមត្រូវ
ក្នុងធម៌ព្រះ លោកឱ្យញ៉ាំអាហារឱ្យម៉ត់ល្អ ហើយញ៉ាំអាហារអោយស្គាល់ប្រមាណ ហើយញ៉ាំរួចហើយ គេមិនអោយអង្គុយភ្លាមទេ គេឱ្យដើរបន្តិច ដើម្បីឱ្យក្រពះវាកិនល្អ ហើយញ៉ាំអាហារណាដែលមាន ប្រយោជន៍ដល់សុខភាព។

ទី៤-ធ្វើការងារតាមពេល តាមកាល
ដល់ម៉ោងសម្រាកត្រូវសម្រាក ដល់ម៉ោងញ៉ាំត្រូវញ៉ាំ កុំអោយពេលខ្លះញ៉ាំ ពេលខ្លះមិនញ៉ាំ យូរៗទៅខូចក្រពះ ខូចពោះវៀនហើយ ឧទាហរណ៍ពេលយប់ឡើង ញាតិញោមខ្លះមានទូរស័ព្ទ ចុចមើលដល់ម៉ោង១ ម៉ោង២ មិនយូរទេ អាយុខ្លីហើយ ។ ការលេងទូរស័ព្ទដល់យប់ៗពេក ធ្វើអោយខូចសុខភាព ។ ព្រះពុទ្ធលោកផ្តាំថា ដើម្បីអាយុវែង គឺធ្វើការងារតាមកាល ។

ទី៥-ជាអ្នកមានសីល
ជាអ្នកមិនមានពារវេរា អត់ទៅវាយទាត់ធាក់ អត់ធ្វើទៅធ្វើបាបគេ អត់ទៅលួចឆក់កូនប្រពន្ធអ្នកដទៃទេ ជាមនុស្សល្អ ជាមនុស្សមានសីលធម៌ ហើយសីលធម៌នឹងធ្វើឱ្យយើងត្រជាក់ត្រជុំ អត់មានអ្នកដទៃស្អប់ អត់មានអ្នកដទៃក្តៅក្រហាយ ៕

















ចែករំលែកព័តមាននេះ