ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កាណាដា​ស.ម្លា.ប់​មនុស្ស​មួយគ្រួសារ​ដោយ​សារ​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ

3 ខែ មុន

ទី​ក្រុង​អូតាវ៉ា៖ អាជ្ញាធរ​​​ខេត្ត​មេ​នីតូបា (Manitoba) ​ប្រទេស​កាណា​ដា​​ បាន​ចោទ​ប្រកាន់​​បុរស​​​​វ័យ​២៩​ឆ្នាំ​​ម្នាក់​ពី​បទ​សង្ស័យ​សម្លាប់​មនុស្ស​មួយ​គ្រួសារ​ សូម្បី​តែ​កូន​ង៉ែត​នៅ​ក្នុង​អង្រឹង​ក៏​មិន​ទុក​ដែរ​។ ​​ជន​ជាប់​ចោទ​ឈ្មោះ​​រ៉ាយ​អេន ហូវើត​ (Ryan Howard…

ទី​ក្រុង​អូតាវ៉ា៖ អាជ្ញាធរ​​​ខេត្ត​មេ​នីតូបា (Manitoba) ​ប្រទេស​កាណា​ដា​​ បាន​ចោទ​ប្រកាន់​​បុរស​​​​វ័យ​២៩​ឆ្នាំ​​ម្នាក់​ពី​បទ​សង្ស័យ​សម្លាប់​មនុស្ស​មួយ​គ្រួសារ​ សូម្បី​តែ​កូន​ង៉ែត​នៅ​ក្នុង​អង្រឹង​ក៏​មិន​ទុក​ដែរ​។ ​​ជន​ជាប់​ចោទ​ឈ្មោះ​​រ៉ាយ​អេន ហូវើត​ (Ryan Howard Manoakeesick) ត្រូវបាន​​ចាប់​ខ្លួន​ភ្លាម​ៗ​បន្ទាប់​​គេ​រក​ឃើញ​មនុស្ស​ស្លាប់​នៅ​លើ​ទី​តាំង​បី​កន្លែង​ផ្សេង​ៗ​គ្នា​​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជន​ដៃ​ដល់​តែ​ម្នាក់​​​។

ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​ខាមេន (Carman) ខេត្ត​មេនី​តូបា​​។​ ​​​មុន​ដំបូង​បង្អស់​ គេ​រក​ឃើញ​សាក​សព​​ស្ត្រី​ឈ្មោះ​អាមេនដា​ (Amanda Clearwater) ដែល​ជា​សង្សារ​របស់​គាត់​​នៅ​ម៉ោង​៧:៣០​ព្រឹក​ថ្ងៃ​អាទិត្យ​ ស្ថិត​ក្នុង​ប្រឡាយ​​ជិត​​ផ្លូវ​ហាយ​វេ​។​

ពីរ​ម៉ោង​កន្លះ​ក្រោយ​មក នៅ​ចម្ងាយ​ប្រហែល​៧០​គីឡូម៉ែត្រ​ពី​​​​ផ្លូវ​ហាយ​វេ​នោះ ​​សមត្ថ​កិច្ច​​ទទួល​​ការ​ហៅ​ទូរ​ស័ព្ទ​ថា​មាន​ករណី​ឆេះ​រថ​យន្ត​មួយ​គ្រឿង​ និង​រក​ឃើញ​សាក​សព​ក្មេង​ៗ​បី​នាក់​។ សមត្ថ​កិច្ច​ទទួល​​របាយការណ៍​ថា​មាន​អ្នក​ផ្សេង​ទាញ​សាក​សព​ទាំង​នោះ​ចេញ​ពី​ក្នុង​ឡាន​។ ប៉ុន្តែ​នៅ​ពេល​ស៊ើប​បន្ថែម​ទៀត​ទើប​ដឹង​ថា​​គឺជន​ជាប់​ចោទ​នេះ​តែ​ម្ដង​​ជា​អ្នក​ទាញ​សាក​សព​។​

សមត្ថ​កិច្ច​ក៏​បន្ត​ដំណើរ​​ចូល​ទៅ​​ក្នុង​​ផ្ទះ​ស្នាក់​នៅ​របស់​ជន​ជាប់​ចោទ​ និង​រក​ឃើញ​សាក​សព​នារី​ម្នាក់​អាយុ​១៧​ឆ្នាំ​​ដែល​ត្រូវ​ជា​​​ក្មួយ​ស្រី​របស់​សង្សា​ជន​ជាប់​ចោទ​។ ​សមត្ថ​កិច្ច​រក​ឃើញ​ថា​នៅ​ក្នុង​សំណុំ​រឿង​ទី​មួយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ដែល​គេ​គិត​ពី​ដំបូង​ដៃ​ថា​ជា​ករណី​បង្ក​គ្រោះ​ថ្នាក់​បុក​គេ​ហើយ​រត់​គេ​ច​ខ្លួន​ (hit-and-run) មាន​ដឹង​អី​ថា​នេះ​ជា​អំពើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ដោយ​រៀប​ចំ​ឈុត​ឆាក​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​។ នៅ​កន្លែង​កើត​ហេតុ​ សមត្ថ​កិច្ច​រក​ឃើញ​សព​ស្ត្រី​ម្នាក់​។​

តាម​ពិត​ ជន​ជាប់​ចោទ​​ចង់​បំភាន់​ភ្នែក​អ្នក​ដទៃ​​ពី​​អំពើ​មនុស្ស​ឃាត​​ទៅ​​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដូច​ជា​នៅ​ផ្លូវ​ហាយវេ​, ធ្វើ​ជាហេតុ​ការណ៍​ឆេះ​ឡាន​ដូចជា​ករណី​ទាញ​សាក​សព​ក្មេង​បី​នាក់​។ ប៉ុន្តែ​តាម​ពិត​គាត់​បាន​សម្លាប់​ពួកគេ​តាំង​ពី​មុន​នោះ​ទៅ​ទៀត​។​ ​​​ឥឡូវ​នេះ សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ និង​ចោទ​ប្រកាន់​​គាត់​​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ចំនួន​៥​ករណី​ (first-degree murder)​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ក្រោម​ស្នាដៃ​របស់​​គាត់​​​ជា​​​ជា​មនុស្សរស់​នៅ​​ជុំ​គ្នា​ជា​គ្រួសារ​តែ​មួយ​។

​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៥​នាក់​៖ ទី​១-សង្សារ​របស់​គាត់​អាយុ​៣០​ឆ្នាំ​ដែល​រក​ឃើញ​នៅ​ប្រឡាយ​ទឹក​ជិត​ផ្លូវ​ហាយ​វេ​, ​ទី​២-​​​​កូន​ស្រី​​​អាយុ​៦​ឆ្នាំ​, ​ទី​៣-កូន​ប្រុស​អាយុ​៤​ឆ្នាំ, ទី​៤-កូន​ង៉ែត​​​អាយុ​២​ខែ​កន្លះ​​ ដែល​ត្រូវ​គាត់​ទាញ​សាក​សព​ពួក​គេ​ចេញ​ពី​ក្នុង​ឡាន​ និង​ទី​​៥-​ក្មួយ​ស្រី​របស់​សង្សារ​គាត់​អាយុ​១៧​ឆ្នាំ​​ដែល​គេ​រក​ឃើញ​សាក​សព​នៅ​ក្នុង​ផ្ទះ​។​​​

នៅ​ពេល​​ស៊ើប​អង្កេត​​ប្រវត្តិ​​រូប​របស់គាត់​​​ថយ​ក្រោយ​ទើប​ដឹង​ថា​គាត់​មាន​ប្រវត្តិ​ប្រើ​​​គ្រឿង​ញៀន​ និង​មាន​​ជំងឺ​ផ្លូវ​ចិត្ត​។ មាន​ពេល​​១​នោះ​​កាល​ពី​​ឆ្នាំ​២០១៩​ ​គាត់​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​នៃ​ថ្នាំ​ញៀន​ប្រភេទ​​មេ​តំ​ហ្វេ​តាមីន។​​ គាត់​​យក​កែវ​កាហ្វេ​គ្រវែង​ទៅ​លើ​ផ្ទាំង​ប៉ាណូ​របស់​​អ្នក​ដទៃ​។ កាល​នោះ តុលាការ​រក​ឃើញ​ថា​​ជន​ជាប់​ចោទ​​​ដែល​កាល​នោះ​មាន​វ័យ​២៥​ឆ្នាំ​មាន​បញ្ហា​ថប់​បារម្ភ​ និង​ធ្លាក់​ទឹក​ចិត្ត​ (anxiety & depression)។ គាត់​​ត្រូវ​តុលាការ​បញ្ជា​ឱ្យ​​ទៅ​​ពិនិត្យ​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​ស្ដារ​សម្ប​ទា​ឡើង​វិញ​។​ ​

ចៅ​ក្រម​ធ្លាប់​និយាយ​ដាស់​តឿន​តាំង​ពី​ពេល​នោះ​ថា​បើ​មិន​ប្រញាប់​ស្វែង​រក​អ្នក​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ​ប្រយ័ត្ន​​មាន​បញ្ហា​កាន់​តែ​ធំ​នៅ​ពេល​​អ្វីៗធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​គ្រប់​គ្រង​លែង​បាន​​។ ចៅ​ក្រម​រូប​នេះ​និយាយ​ដូច​មើល​ឃើញ​ទៅ​អនាគត​កាល​អីចឹង​។ គាត់​ថា​ «បើ​អ្នក​ (ជន​ជាប់​ចោទ​) ​នៅ​តែ​​បណ្ដោយ​បែប​ហ្នឹង​ត​ទៅ​ទៀត​ (មិន​ដោះ​ស្រាយ​បញ្ហា​​​​ផ្លូវ​ចិត្ត​) ​អ្នក​អាច​នឹង​បាត់​បង់​មនុស្ស​មួយ​គ្រួសារ​»៕

ប្រភព៖ Reuters, CBC
https://www.reuters.com/world/americas/manitoba-man-charged-with-murder-his-family-including-baby-2024-02-12/
https://www.cbc.ca/lite/story/1.7112473

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ