ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក​ផ្តល់​លុយ​៤០​លាន​ដុល្លារ​ដើម្បី​ជួយ​យុវជន​កម្ពុជា

3 អាទិត្យ មុន
  • ភ្នំពេញ

ធនាគារពិភពលោក​បាន​សម្រេច​ផ្តល់​ឥណទាន​តម្លៃ៤០​លាន​ដុល្លារ សម្រាប់​គម្រោង​មួយ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ៣៣.០០០​នាក់ តាម​រយៈ​ការ​កែ​លំអការ​បណ្តុះបណ្តាល​ជំនាញ និង​សេវាកម្ម​ទីផ្សារ​ការងារ​។ យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ទទួល​បាន​ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ឥណទាន​នេះ…

ធនាគារពិភពលោក​បាន​សម្រេច​ផ្តល់​ឥណទាន​តម្លៃ៤០​លាន​ដុល្លារ សម្រាប់​គម្រោង​មួយ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ៣៣.០០០​នាក់ តាម​រយៈ​ការ​កែ​លំអការ​បណ្តុះបណ្តាល​ជំនាញ និង​សេវាកម្ម​ទីផ្សារ​ការងារ​។

យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ទទួល​បាន​ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ឥណទាន​នេះ គឺ​សំដៅ​លើកកម្ពស់​គុណភាព និង​ជំនាញ​ពាក់ព័ន្ធ​ការងារ​នៅ​ក្នុង​ចំណោម​កម្លាំង​ពលកម្ម​របស់​ប្រទេស និង​ជួយ​បង្កើន​លក្ខណៈសម្បត្តិ​ទទួល​បានការ​ងារ និង​រក​ប្រាក់​ចំណូល​បាន​របស់​កម្មករ​។ ឥណទាន​នេះ​នឹង​ជួយ​ទ្រទ្រង់​ដល់​គម្រោង «ជំនាញ សម្រាប់​ទទួល​បាន​ការងារ​កាន់តែ​ប្រសើរ​» (Skills for Better Jobs) ដែល​ធ្វើការ​ពង្រឹង​ការ​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, កែ​លម្អ​ការ​ណែនាំ​អំពី​អាជីព និង​ការ​ជួយ​រក​ការងារ​ធ្វើ​, និង​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​និយោជក​ឱ្យ​បាន​កាន់តែ​ប្រសើរ​នៅ​ក្នុង​ការ​រៀបចំ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​។

ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម ប្រធាន​គ្រប់គ្រង​នៃ ធនាគារពិភពលោក ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ពេល​កម្ពុជា​ខិតខំ​បោះ​ជំហាន​ឈាន​ឡើង​នៅ​ក្នុង​ខ្សែ ចង្វាក់​តម្លៃ និង​ធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​របស់​ខ្លួន ការ​បង្កើន​ជំនាញ​កម្លាំង​ពលកម្ម​បច្ចុប្បន្ន និង នា​ពេល​ខាង​មុខ​នឹង​ក្លាយជា​កិច្ចការ​គន្លឹះ​មួយ សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់ ពី​បរទេស កាន់​តែ​ច្រើន និង​កាន់តែ​ប្រសើរ​ឡើង និង​ឆ្លើយ​តប​បាន​កាន់តែ​ល្អ​ទៅ​នឹង​តម្រូវការ​របស់ និយោជក​។

លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ដែល​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវការ បន្ថែម​ដោយ​ការ​បណ្តុះបណ្តាល​ជំនាញ ដូច​ជា ជំនាញ​ឌី​ជី​ថ​ល និង​ជំនាញ ឥរិយា​បទជាដើម អាច​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលបំណង របស់​ខ្លួន​បាន​។

អត្ថបទសរសេរ ដោយ