ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដរាបណាគណបក្ស​ប្រជាជន​កម្ពុជានៅបន្ដ​ដឹក​នាំ ជីវភាពនិងកិត្តិយសរបស់​អតីត​យុទ្ធ​ជន, អតីត​មន្ដ្រីរាជការនៅ​តែ​​យកចិត្តទុកដាក់​រហូត

3 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ដ​ដឹកនាំ​ប្រទេស ជីវភាព​និងកិត្តិយស​របស់​អតីត​យុទ្ធ​ជន អតីតមន្ដ្រី​រាជការ នៅ​តែ​បន្ដ​យកចិត្តទុកដាក់ និង​លើកកម្ពស់​ជា​បន្ដបន្ទាប់​ផង​ដែរ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្ដេច​ធិ​បតី ហ៊ុន…

​រាជធានី​ភ្នំពេញ ​៖ ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ដ​ដឹកនាំ​ប្រទេស ជីវភាព​និងកិត្តិយស​របស់​អតីត​យុទ្ធ​ជន អតីតមន្ដ្រី​រាជការ នៅ​តែ​បន្ដ​យកចិត្តទុកដាក់ និង​លើកកម្ពស់​ជា​បន្ដបន្ទាប់​ផង​ដែរ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ខួប​លើក​ទី​១៧ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា ២១ មិថុនា ២០០៧ – ២១
មិថុនា ២០២៤ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​ មាន​មោទនភាព​ដែល​បាន​បង្កើត​ភូមិ​សន្តិភាព​ដែល​មាន​សុទ្ធតែ​អតីត​យោធា​នៃ​គ្រប់​ភាគី​ជម្លោះបាន​រស់នៅ​ជាមួយ​គ្នា​ដោយ​សុខដុម​។

​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​«​ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មានឱកាស​ដឹកនាំ​បន្ដ ​ជីវភាព កិត្តិយស របស់​អតីត​យុទ្ធ​ជន អតីត​មន្ដ្រីរាជការ នៅ​តែ​បន្ដ​យកចិត្តទុកដាក់ និង​លើកកម្ពស់​ជា​បន្ដបន្ទាប់ ​។ តិច ឬ​ច្រើន យើង​បន្ដ​ជួយ​គ្នា ហើយ​យកចិត្តទុកដាក់ ហើយ​គ្រប់​ជ្រុង​កាល​ពេល​មុន​យើង​មាន​ប្រាក់​សោធន ឥឡូវ​យើង​មាន​គោលនយោបាយ​របប​ផ្ទះ​»​ ។

ជាមួយ​គ្នា​នោះ​ដែរ ​សម្ដេច​ធិ​បតី​បាន​បន្ដជីវភាព និង​ព្យាបាល​ជំងឺ​ផ្សេង​ៗ​របស់​អតីត​យុទ្ធ​ជន​ត្រូវ​បាន​គិតគូរ​ជា​និច្ច​ ។ ​សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ ក្រសួងសុខាភិបាលតែងតែ​យកចិត្តទុកដាក់​ចំពោះ អតីត​យុទ្ធ​ជន ដោយ​ព្យាបាល​ឥត​គិតថ្លៃដោយ​មាន​ប័ណ្ណ ប​.​ស​.​ស​ ។

ចំពោះ​មុខ​អតីត​យុទ្ធ​ជន​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រីឮបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ អតីត​យុទ្ធ​ជន​ចំនួន ១០.៩​០៣៤​នាក់​ ព្រមទាំង​អ្នក​នៅ​ក្នុង​បន្ទុក​ចំនួន​១៤៩០៥៣​នាក់ កំពុង​ទទួល​ប្រាក់​របប​សន្តិ​សុខ​សង្គម ប្រចាំខែ​ពី​រដ្ឋ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ