ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោកជ្រាបទេ! កោះនៅសមុទ្រខេត្តព្រះ​សីហនុមានប៉ុន្មាន និងទំហំប៉ុន្មាន

3 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ​​ ​៖ ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​លាតសន្ធឹង​ដ៏​ធំធេង ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ​ត្រូវ​

ខេត្ត​ព្រះ​សីហនុ​​ ​៖ ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​លាតសន្ធឹង​ដ៏​ធំធេង ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​កោះ​តូចធំ​ចំនួន​៣២​ ។

បើ​តាម​លោក ឃាង ភារ​ម្យ ​អ្នក​នាំ​​​​ពាក្យ​​សា​លា​ខេត្ត​​​​ និង​​ជានា​យក​ទី​ចាត់​ការ​ផែនការ​ វិនិយោគ​ បាន​​ឲ្យ​ដឹង​ថា យោង​​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់​និងសុរិយោ​ដីខេត្ត​ បាន​ធ្វើ​ស្ថិតិ​ពី​ចំនួន​កោះ​និង​ទំហំ​កោះ​នីមួយ​ៗ នៅ​ក្នុង​ដែនសមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ មាន ៖

១-​កោះ​ព្រាប មាន​ទំហំ ០,១៩​ហិ​កតា ។
២-​កោះពស់ មាន​ទំហំ ១១៦​ហិ​កតា ។
៣-​កោះ​ថាស(​កោះ​កោង​កាង)​មាន​ទំហំ​១០២​ហិ​កតា ។
៤-​កោះដែកគោល មាន​ទំហំ០,៧២​​ហិកតា។

៥-​កោះ​ត្រេះ(​កោះ​ខ្ទះ)មាន​ទំហំ​៨​ហិ​កតា ។
៦-​កោះរុង មាន​ទំហំ ៧ ៨២៦​ហិ​កតា ។
៧-​កោះ​បង​មាន​ទំហំ ៣​ហិ​កតា ។
៨-​កោះ​ប្អូន មាន​ទំហំ ២​ហិ​កតា ។
៩-​កោះ​កូន​កុក(កោះ​កណ្តាល​) មាន​ទំហំ ៧១​ហិ​កតា ។
១០-​កោះរុងសន្លឹមមាន​ទំហំ ២ ៤៣៥​ហិ​ក
តា ។

១១-​កោះ​មូល មាន​ទំហំ ០,៨៩​ហិ​កតា ។
១២-​កោះ​តូច មាន​ទំហំ ១​ហិ​កតា ។
១៣-​កោះ​ប្រើស មាន​ទំហំ​ ៥៦​ហិ​កតា ។
១៤-​កោះ​ថ្មី មាន​ទំហំ ៣ ៧៧០​ហិ​កតា ។
១៥-​កោះ​ចន្លុះ​(កោះក្របី)​មាន​ទំហំ​ ១១​ហិ​កតា ។

១៦-​កោះ​តា​គៀវ មាន​ទំហំ ៦៨៣​ហិ​កតា ។
១៧-​កោះ​ឫ​ស្សី មាន​ទំហំ ១៣៧​ហិ​កតា ។
១៨-​កោះ​ស្រមោច មាន​ទំហំ ២៦​ហិ​កតា ។
១៩-​កោះ​សំពោច មាន​ទំហំ០,៤២​ហិ​កតា ។
២០-​កោះ​ដូង មាន​ទំហំ​៥​ហិ​កតា ។

២១-​កោះ ព្រ​ង មាន​ទំហំ ៥៦​ហិ​កតា ។
២២-​កោះ ខ្មោច មាន​ទំហំ ៥​ហិ​កតា ។
២៣-​កោះ​ត្រងោល មាន​ទំហំ ១​ហិ​កតា ។
២៤-​កោះ​វ៉ាល់ មាន​ទំហំ ៥​ហិ​កតា ។
២៥-​កោះតាង​មាន​ទំហំ ៤៩៤​ហិ​កតា ។

២៦-​កោះ​មួល មាន​ទំហំ ៨​ហិ​កតា ។
២៧-​កោះ​ដំឡូង​(​កោះ​ក្តាម​) មាន​ទំហំ ៣៥​ហិ​កតា ។
២៨-​កោះ​ពីរលិ​ច មាន​ទំហំ ៤​ហិ​កតា ។
២៩-​កោះ​ព​ីរកីេត មាន​ទំហំ​ ២​ហិ​កតា ។
៣០-​កោះ​តា មាន​ទំហំ ១៦៦​ហិ​កតា ។
៣១-​កោះ​យាយ មាន​ទំហំ ១៩៣​ហិ​កតា ។
៣២-​កោះ​ចៅ មាន​ទំហំ ១៦​ហិ​កតា ។

លោក ឃាង ភារ​ម្យ បាន​បញ្ជាក់​​ថា បច្ចុប្បន្ន​ក្នុង​ចំណោម​កោះ​ទាំង ៣២​ខាងលើ​ កំពុង​​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ដ៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ទៅ​កម្សាន្ត​លេង ជាមួយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត ទឹកថ្លា​ខៀវ នៅ​បាតសមុទ្រ​ជុំវិញ​កោះ​សម្បូរ​ទៅ​ដោយ​ផ្កាថ្ម​​គ្រប់​ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ