ខេត្តព្រះសីហនុ ៖ ទូកនេសាទមួយគ្រឿងបានលិចក្នុងសមុទ្រ ដោយខ្យល់កន្ត្រាក់ និងរលកខ្លាំងប្រហែល២០០ម៉ែត្រពីផែសហគមន៍ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយភ្លាមៗត្រូវបានសមត្ថកិច្ច និងពលរដ្ឋជួយសង្គ្រោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ទូកដែលលិចនេះប្រភេទអូស បណ្ដោយ១០.៥០ម៉ែត្រ ទទឹង២.២០ម៉ែត្រ នៅលើទូកមានមនុស្សចំនួន២នាក់ ៖
១-ឈ្មោះ គង់ រ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ម្ចាស់ទូកជាអ្នកបើកបរទូក ទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ ២-ឈ្មោះ ភ័ក្ដ្រ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករទូក ទីលំនៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
សមត្ថកិច្ច បញ្ជាក់ថា ករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ