ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​អតីត​យុទ្ធ​ជន​ខ្លះ​ចាក់សោ​ទុក​ចោល​រហូត​ដល់​ខូច ដោយសារ​ម្ចាស់ផ្ទះ​«ជា​អ្នកមាន»

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ម្ចាស់ផ្ទះ​មាន​ធនធាន​ហើយ​មានផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ ផ្ទះ​អតីត​យុទ្ធ​ជន​ខ្លះ​បាន​ចាក់សោ​ទុក​ចោល​រហូត​ដល់​ផ្ទះ​នោះ​ខូច ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ។ នេះ​បើ​តាម​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ម្ចាស់ផ្ទះ​មាន​ធនធាន​ហើយ​មានផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ ផ្ទះ​អតីត​យុទ្ធ​ជន​ខ្លះ​បាន​ចាក់សោ​ទុក​ចោល​រហូត​ដល់​ផ្ទះ​នោះ​ខូច ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ។ នេះ​បើ​តាម​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ។

ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​«​ខួប​លើក​ទី​១៧ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៤» នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ថា នៅ​ឆ្នាំ​២០២៣ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ផ្ទះ​ជូន​ដល់​អតីត​យុទ្ធ​ជន​បាន​មួយ​ផ្នែក ហើយ​នៅ​ឆ្នាំ​២០២៤​នេះ សង្ឃឹមថា សម្តេច​នាយក​រដ្ឋមន្ត្រី​នឹង​ផ្តល់​ជូន​ដល់​អតីត​យុទ្ធ​ជន​បន្ថែម ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​គូសបញ្ជាក់​ថា «​អា​លូវ​ផ្ទះ​អតីត​យុទ្ធ​ជន​មាន​ភាព​ខ្វះ​ច្រើន​រហូត​ដល់​២​ពាន់​ខ្នង​ក្នុង​ឆ្នាំ​២០២៤​នេះ សម្តេច​! ពិបាក​អា​លូវ អតីត​យុទ្ធ​ជន​ស្លាប់​កាន់តែ​ច្រើន អី​ញ្ចឹ​ង​ទេ​ខ្លាច​មិន​បាន​នៅផ្ទះ​ហ្នឹង ខ្ញុំបាទ​សូម​អំពាវនាវ​ដោយ​យកឈ្មោះ​សម្តេច​ធិ​បតី​នៅ​ពីក្រោយ ក៏​មាន​អ្នក​ជួយ​» ។

ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​អតីត​យុទ្ធ​ជន និង​គ្រួសារ​ពលី​មរណៈ​ដែល​អត់​មាន​ដី​និង​ផ្ទះ​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​មាន​ចំនួន​២៥៣៤​គ្រួសារ ។ ក្នុង​នោះ អ្នក​ដែល​អត់​មាន​ដី និង​ផ្ទះ​ចំនួន​១៩០០​គ្រួសារ រស់នៅ​ដី​សា​រណៈ​ចំនួន​៦៣៤​គ្រួសារ ។

ទាក់ទិន​នឹង​អតីត​យុទ្ធ​ជន​ដែល​ទទួល​បាន​ប័ណ្ណ​កាន់កាប់​ដល់​ដៃ ហើយ​មិន​មានផ្ទះ​ផ្តល់​ឲ្យ​នោះ​ត្រូវ​បាន​ឯកឧត្តម ទេស រដ្ឋមន្ត្រី គន់ គី​ម បាន​អះអាង​ថា​អ្នក​ដែល​បាន​ប័ណ្ណ​នោះ​ភាគី ច្រើន​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ ឬ​ក៏​សុទ្ធតែ​ពួក​អ្នកមាន​។

ពាក់ព័ន្ធ​នឹង​អ្នក​ដែល​អ្នកមាន​ហើយ​ទទួល​បាន​ប័ណ្ណ​នោះ ត្រូវ​ឯកឧត្តម​បាន​ក៏​បាន​បញ្ជាក់​ថា ៖ «​ចំណុច​នេះ ពួក​ខ្ញុំ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ត្រូវ​ចំរាញ់​យក​ពី​មូលដ្ឋាន​មក​ហើយ​ផ្តល់​ឲ្យ​ចំពោះ​អ្នក​ដែល​អត់​ផ្ទះ​ពិតប្រាកដ និង​អត់​ដី​ពិ​ប្រាកដ ព្រោះថា​អ្នក​ដែល ចាប់ឆ្នោត​កន្លង​ទៅ នៅ​ក្រសួង​សង្គមកិច្ច និង​ក្រសួង​ដែនដី គាត់ ចាប់​បាន​ផ្ទះ ហើយ​គាត់​ចាក់សោ​ចោល ។ គាត់​មានផ្ទះ​វីឡា​នៅ​ភ្នំពេញ អី​ញ្ចឹ​ង​គាត់​អត់​ទៅ​ផ្ទះ នៅ​ភូមិ​អតីត​យុទ្ធ​ជន​នោះ​ទេ​»​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖ «​គាត់់​ចាប់​បាន​ផ្ទះ ហើយ​មាន​ប័ណ្ណ កាន់កាប់ គាត់​មានផ្ទះ​នៅ​ភ្នំពេញ ហើយ​គាត់​ចាក់សោ​ចោល ដែល​ធ្វើ​ឲ្យ​ខូច​អស់ ច្រើន​ណាស់​កន្លង​ទៅ ។ ផ្ទះ​នោះ​យើង​ដក​យក​វិញ​ក៏​ដក​មិន​បាន ព្រោះ​ជាប់​ច្បាប់សង្គម​កិ​ច្ច្ អី​ញ្ចឹ​ង​ខាត​លុត​អស់​ច្រើន​ណាស់ សម្តេច​! ដោយសារ​តែ​ការ​ទូងស្គរ​មាន​ន័យ​ថា​អ្នក ណា​ក៏​មាន​សិទ្ធិ​ចាប់​យក​ដី​នោះ​ដែរ ដល់​ដំណាក់កាល​ធ្វើ​កំណែ​ទម្រ​ង​នេះ ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ប្រមូល​ទិន្ន​ពីក្រោម​មក​ហើយ​បញ្ជាក់​ថា​អ្នក​នឹង​ពិតជា​ក្រ អត់​ផ្ទះ អត់​ដី​រស់​ហើយ មានការ​អះអាង​ពី​ក្រុមប្រឹក្សា ឃុំ និង​ស្រុក ។ ដូច្នេះ ហើយ​អាណត្តិ​ទី​៧​មាន ចំនួន​ជាង​២​ពាន់​ខ្នង​»​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ខែ សមាជិក​អតីត​យុទ្ធ​ជន​បាន​ទទួលមរណភាព​តែងតែ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​គិត​ជា​មធ្យម​មាន​ចំនួន​១៩០​នាក់​ក្នុង​មួយ​មួយ​ខែ ។ អ្នក​ដែល​ស្លាប់​នោះ​ដោយសារ​មុខរបួស​រើស និង​សុខភាព​ទ្រុឌទ្រោម និង​មាន​ជំងឺ​ប្រចាំ​កាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ