ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀន មួយសម្បុក ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និងដកហូតបានវត្ថុតាងមួយចំនួន។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ការបង្ក្រាបមុខសញ្ញាជួញដូរនេះ ធ្វើឡើងកាលពីវេលាម៉ោង០៩និង២៧នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ចំនួនពីរ គឺសង្កាត់សុពណ៌ទេព និងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថ ក្រុងច្បារមន បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានបង្ក្រាបករណីគ្រឿងញៀន ២ករណី រួមមាន ៖ ករណីទី១ នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងករណីទី២ ស្ថិតនៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងប្រតិបត្តិក្រោមការដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារងលោក ទិន សុចិត្រា និងបានការអនុញ្ញាតពី មេបញ្ជាការរង ទទួលជំនាញ បានសហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដោយបានឃាត់ខ្លួនជនសង្ស័យ និងបានដកហូតវត្ថុតាង រួមមាន ៖
-ករណីទី១ ឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ (ស្រី២នាក់) ដកហូតបានម្សៅក្រាម សថ្លា ១កញ្ចប់ធំម៉ូតូ ចំនួន៥គ្រឿង ។
-ករណីទី២ ឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ (ប្រុស) ម្សៅក្រាមសថ្លា ចំនួន១០កញ្ចប់ (កញ្ចប់តូច៨កញ្ចប់) ម៉ូតូចំនួន១គ្រឿង ។ នៅរសៀលថ្ងៃដដែលនេះ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានឃាត់ខ្លួនបណ្តោះអាសន្ននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនិតិវីធីច្បាប់ ៕







ចែករំលែកព័តមាននេះ