ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បង្ហាញ​ក្រុម​ក្មេង​ទំនើង​២០​នាក់ ដែល​បង្ក​ភាព​អនាធិបតេយ្យ និង​បង្ក​ហិ.ង្សា

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ បាន​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន បង្ហាញមុខ ក្រុម​ក្មេង​ទំនើង ចំនួន​២០​នាក់…

រាជធានី​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ បាន​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន បង្ហាញមុខ ក្រុម​ក្មេង​ទំនើង ចំនួន​២០​នាក់ រួម​ទាំង​ដាវ កាំបិតប៉័ងតោ​ល ដុំ​ថ្ម ពាក់​ពន្ធ ប្រព្រឹត្តិ​បទល្មើស បង្ក​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទង្ង​ន់​ទោស ចំនួន​៦​ករណី​ផ្សេង​គ្នា ។

ការ​បង្ហាញមុខ ក្រុម​ក្មេង​ទំនើង​នេះ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​បន្ទុក​ដឹកនាំ​ការិយាល័យ ព្រហ្មទណ្ឌ កំរិត​ស្រាល និង​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ការ​បង្ហាញ​ក្មេង​ទំនើង លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានអោយ​ដឹង​ថា ដោយ​អនុ​វត្តមាន​បទបញ្ជា​ពី​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​មានការ​ច​ង្ហា​ញ​ពី​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​អោយ​ផែន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ អធិការ​ខណ្ឌ​ទាំង​១៤ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ក្រុម​ក្មេង​ទំនើង​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​២​ថ្ងៃនេះ​ចាប់ពី​ថ្ងៃ​ទី​២៣ និង​២៤ នេះ​យើង​ស​ង្ក្រា​ប​បាន​ចំនួន ៥​ករណី ដោយ​ឃាត់ខ្លួន មនុស្ស ចំនួន​២០​នាក់ ដោយ ១.​ពាក់​ពន្ធ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​, ២.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទង្ង​ន់​ទោស ។

នៅ​ក្នុង​នោះ ដែល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឃាត់ខ្លួន​បាន ១​ករណី មាន​គ្នា​ចំនួន​៨​នាក់ គី​ក្រុម​ក្រុម​ចាក់​ស្លុយ (JS) ។ ២.​ខណ្ឌដង្កោ បង្ក្រាប​បាន​១​ករណី​-​ឃាត់ខ្លួន​ក្មេង​ទំនើង បាន​ចំនួន​០៧​នាក់​, ៣.​ខណ្ឌ​សែន​សុខ បង្ក្រាប​បាន​១​ករណី ឃាត់ខ្លួន​បាន​២​នាក់​, ៤.​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​០២ នាក់ និង​ទី​៥.​ខណ្ឌចំការមន ឃាត់​បាន​ចំនួន​១​នាក់ ។

ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ ជំនាញ​និង​អធិការ​កំពុង​កសាង​សំនុំរឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ក៍បាន​ផ្តាំផ្ញើ​ទៅ​ក្មួយ​ៗ​កូន​ៗ ទាំងអស់ ដែល​បាន​ចូលរួម​ចូល​សកម្មភាព​យ៉ាង​អានា​ធិ​ប​តេ​យ្យ​នេះ សូម​កែខ្លួន កុំអោយ​ជ្រុលខ្លួន​ឈាន​ទៅ​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ ពាក់​ពន្ធ​បទល្មើស​ព្រហ្មទណ្ឌ​នេះ គឺ ៖
១. ហិង្សា​មាន​ស្ថាន​ទង្ង​ន់​ទោស គី​ជាប់​ពន្ធនាគារ​រយៈ ២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន់​រៀល ។
២. ករណី ធ្វើ​អោយ​ខូចខាត​ដោយ​អ​ចេតនា បំផ្លិចបំផ្លាញ សម្ភា​រះ​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ គឺ​ជាប់ពន្ធ​នាគា​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពី​ន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល​ទៅ​១០​លាន​រៀល ។
៣. កាន់កាប់​អាវុធ​ដូច​ជា​ដាវ ដឹក​តាម​ម៉ូតូ នៅ​ជាប់​ខ្លួន​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់​ចំនួន​៥០​ម៉ឺន​រៀល​ទៅ​២​លាន​រៀល ។
៤. ពាក់​ពន្ធ​បទល្មើស លួច​មាន​ស្ថាន​ទង្ង​ន់​ទោស ដោយ​ប្រើ​ហិង្សា ដូច​ជា​ក្រុម​ក្មេង​ទំនើង​នោះ បាន​ប្រើប្រាស់​ហិង្សា​ហើយ​ឈាន​ទៅ​យក សម្ភារៈ ដូច​ជា​ទូរ​សព្ទ​ម៉ូតូ ហៅ​ថា បទល្មើស​ប្លន់ ត្រូវ​ជាប់ពន្ធ​នាគា​ពី​៣​ឆ្នាំ ទៅ​៥​ឆ្នាំ ។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ក៍បាន​សំណូមពរ ដល់​អាណាព្យាបាល ឪពុក​ម្តាយ ត្រូវ​តាមដាន​កូន​ៗ ពេល​ដែល​កូន​ទៅ​រៀន​ថា កូន​ចូល​សាលា​ឬ​មិន​ចូល​រៀន ត្រូវ​ទាក់ទង​នាយក​សាលា និង​សូម​លោក នាយក​គ្រប់​សាលា​ទាំងអស់ មេត្តា​សហការ​ជា​មូ​យ​ប៉ូលិស​មូលដ្ឋាន ប៉ូលិស​ប​ណ្ឌ​ល ត្រូវ​រាយ​ការ​ពី​ក្មេង​ទំនើង​នេះ​ថា គាត់​បាន​ចូល​រៀន ឬ​មិន​ចូល​រៀន ដើម្បី អោយ​នគរបាល​យើង ធ្វើការ​តាមដាន​ហើយ​ឈាន​ទៅ​បង្ក្រាប​ទប់ស្កាត់​ក្រុម​នោះ អោយ​បាន​ទាន់​ពេលវេលា​។

ក្នុង​នាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា​ក៍បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បង្ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​អាណា​ធិ​ប​តេ​យ្យ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដូច​ភ្លៀង​រលើ​ម ដោយ​មិន​លើកលែង​អោយ​ឡើយ ៕

អត្ថបទសរសេរ ដោយ