ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! ខេត្តសៀមរាបអើយ ឈ្មួញម្នាក់កំពុងចា.ក់​ដី​លុប​ស្ទឹងស្ងួតទាំងមូល អត់មានរដ្ឋអំណាចដឹង

3 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឈ្មួញ​បូមខ្សាច់​លក់​ដុះស្លែ ម្នាក់​ឈ្មោះ អេង យីប អាយុប្រហែលជាង៣០ឆ្នាំ​ រស់នៅ

ខេត្តសៀមរាប ៖ ឈ្មួញ​បូមខ្សាច់​លក់​ដុះស្លែ ម្នាក់​ឈ្មោះ អេង យីប អាយុប្រហែលជាង៣០ឆ្នាំ​ រស់នៅក្នុងភូមិ​ត្បែង ឃុំ​ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប សង្ស័យ​ប្រហែល​ត្រូវ​រ៉ូវ​គ្នាជាមួយ អាជ្ញាធរមូលដ្ឋាន បានជា​ហ៊ានលុបស្ទឹង​ស្ងួត​របស់​រដ្ឋ​បំបាត់ភស្តុតាង​យកទុកជាសម្បត្តិ​ខ្លួនឯង ។

បើតាមប្រភពពីប្រជាពលរដ្ឋ​ប្រមាណជិត៣០នាក់ រស់នៅក្នុងភូមិ ត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី បានលួចខ្សឹប​ប្រាប់​កោះសន្តិភាព នៅរសៀល​ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៤ នេះថា កាលពី​ជំនាន់ ឪពុកម្តាយ របស់គាត់ រស់នៅ​នាំគ្នា​មកដងទឹកស្ទឹងស្ងួត​នេះយកមកប្រើប្រាស់ រហូតដល់​បូមដាក់ស្រែចម្ការ​ផងដែរ មិនដែលរីងទេ ។

តាម​ប្រភពបញ្ជាក់ថា ស្រាប់តែ​មួយរយៈក្រោយនេះ មាន​គេ​មកបូមខ្សាច់លក់ ជារៀងរាល់ថ្ងៃ មិនដឹងថា មាន​ច្បាប់អនុញ្ញាតត្រឹមត្រូវឬយ៉ាងណាទេ រហូត​ដល់​បច្ចុប្បន្ន​ឃើញពួកគាត់នៅតែបូមខ្សាច់លក់ដដែល មិនដែលឃើញសមត្ថកិច្ច ឬ​អាជ្ញាធរ ឬ​មន្ត្រីពាក់ព័ន្ធ​ណា ចុះមក​ពិនិត្យឡើយ។

ប្រភពបន្ថែមទៀតថា នៅ​ប៉ុន្មាន​សប្តាហ៍​ក្នុងឆ្នាំ​២០២៤​នេះ ពួកខ្ញុំ​ទៅមើល​គោ ស្រាប់តែ​ឃើញ​មាន ឡាន​ដឹកដី យកដី​មកចាក់លុប​ស្ទឹង​ស្ងួត ដែលជា​ស្ទឹងបុរាណ កាលពីជំនាន់មុន​លុបជិត​អស់ហើយ ។

បើតាម​ប្រសាសន៍របស់ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បាន​ប្រាប់​កោះសន្តិភាព យើង​តាម​តេ​លេក្រាម នៅថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២៤ នេះថា លោក ធ្លាប់បានឱ្យ ក្រុមការងារ ចុះទៅពិនិត្យ ម្ដងហើយ ឃើញ​ថា អត់មានលុបស្ទឹង របស់រដ្ឋ​ទេ ។

លោក​បន្ថែមថា ចំពោះករណី​រឿង​គេ​បូមខ្សាច់​លក់​នៅទីនោះ មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ឬ​យ៉ាង​ណា​នោះ លោក​​មិន​បានដឹង​ទេ នេះជារឿង​ខាងមន្ទីរ រ៉ែនិងថាមពលខេត្ត។ លោក​បញ្ជាក់ទៀតថា បើ ពលរដ្ឋ​រាយការណ៍​មកអ្នកព័ត៌មាន​ថា មាន​លុប​ស្ទឹង​ជាសម្បត្តិរបស់រដ្ឋនោះ លោក​នឹងឱ្យ​ក្រុមការងារ ចុះទៅពិនិត្យម្ដងទៀត។

ជុំ​វិញ​ករណី​ខាងលើនេះ​ដែរ កោះសន្តិភាព​មិន​អាចសុំការ​បកស្រាយពី​ប្រធានមន្ទីរ​រ៉ែ និងថាមពល ខេត្តសៀមរាប នៅវេលាម៉ោង​១៥​និង​២៧​នាទី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៤ នេះ​បានទេ ដោយ​ទូរសព្ទ​របស់​លោក​ហៅចូល​ គាត់​ឆ្លើយតបមកវិញ​ថា គាត់កំពុងជាប់ប្រជុំ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ