ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំង​ទំនៀមទម្លាប់​ខ្មាស​អៀន​ច្រើន ធ្វើ​ឱ្យ​ស្ត្រី​ខ្មែរ យល់​ដឹង​ពី​ការ “​មក​រដូវ​ខែ​” នៅ​មាន​កម្រិត​ជាង​ប្រទេស​ដទៃ​នៅឡើយ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ប្រទេស​កម្ពុជា​យើង ដោយសា​តែ​មាន​ទំនៀមទម្លាប់​មានការ​ខ្មាស​អៀន​ច្រើន ម្ល៉ោះហើយ ធ្វើ​កុមារី និង​ស្ត្រី​ខ្មែរ​មួយ​ចំនួន នៅ​មានការ​យល់​ដឹង ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ខែ នៅ​មាន​កម្រិត​នៅឡើយ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ប្រទេស​កម្ពុជា​យើង ដោយសា​តែ​មាន​ទំនៀមទម្លាប់​មានការ​ខ្មាស​អៀន​ច្រើន ម្ល៉ោះហើយ ធ្វើ​កុមារី និង​ស្ត្រី​ខ្មែរ​មួយ​ចំនួន នៅ​មានការ​យល់​ដឹង ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ខែ នៅ​មាន​កម្រិត​នៅឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ នេះ​ជា​ការ​លើក​ឡើង​ពី​សំណាក់​លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេ​ង ប្រធាន​គ្រប់គ្រង​កម្មវិធី​អង្គការ​មូលនិធិ ថែទាំ​សុខភាព អ្នក​ជំងឺអេដស៍ ប្រចាំ​ប្រទេស​កម្ពុជា ។

លើក​ឡើង​ក្នុង​ពិធី “​ទិវា​សុខភាព ពេល​មក​រដូវ ឆ្នាំ​២០២៤” នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ ដែល​រៀបចំ​ឡើង​នា​អនុ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេ​ង ប្រធាន​គ្រប់គ្រង​កម្មវិធី​អង្គការ​មូលនិធិ ថែទាំ​សុខភាព អ្នក​ជំងឺអេដស៍ ឱ្យ​ដឹង​ថា ៖ ការ​ប្រារ​ព​ទិវា​សុខភាព​ពេល​មក​រដូវ​ឆ្នាំ​នេះ ក្នុង​គោលបំណង​ដើម្បី​ប្រយុទ្ធ​នឹង​ការ​លំបាក​នា​ពេល​មាន​រដូវ និង​លុប​បំបាត់​ការ​មាក់ងាយ នៅ​ពេល​មក​រដូវ ដែល​ជា​ឧបសគ្គ​រារាំង​ចំពោះ​ស្ត្រី និង​មនុស្ស​គ្រប់​វ័យ​មិន​ឱ្យ​មានការ​ចម្រើន​លូតលាស់ ។
អង្គការ​មូលនិធិ ថែទាំ​សុខភាព អ្នក​ជំងឺអេដស៍ នឹង​ធ្វើការ​ចែកចាយ​ដោយ​ឥត​គិតថ្លៃ នូវ​ខោ​ទ្រនាប់​នារី ដល់​កុមារី ក្មេង​ស្រី និង​ស្ត្រី​មួយ​ចំនួន ដែល​ជា​មាន​តម្រូវការ​ចាំបាច់​បំផុត សម្រាប់​នៅ​ពេល​មក​រដូវ ។

លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេ​ង បាន​លើក​ឡើង​ដោយ​បញ្ជាក់​ថា “​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ពេល​មក​រដូវ​ចំពោះ​សិស្សសាលា ក្មេង​ស្រី អាច​នាំ​ឱ្យ​បាន​ទទួលលទ្ធផល​យូរអង្វែង​លើ​ការ​អប់រំ សុខភាព និង​សុខុមាលភាព​របស់​ស្ត្រី​ទាំងមូល​” ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ឱ្យ​ដឹង​ថា ៖ ជា​រៀង​រាល់​ឆ្នាំ ទិវា​នេះ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ទិវា​សុខភាព​ពេល​មក​រដូវ​បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់ នៃ​ការ​អប់រំ​សុខភាព​ពេល​មក​រដូវ និង​ធនធាន​ដូច​ជា ខោ​ទ្រនាប់ The Period. ដែល​នឹង​ជួយ​គាត់​ឱ្យ​បន្ត​រៀន​នៅ​សាលា កាត់​បន្ថយ​ការ​មាក់ងាយ និង​ការ​រើសអើង និង​អនុញ្ញាត​ឱ្យ​ពួក​គេ​រីក​ចម្រើន​លូតលាស់ នា​ពេល ដែល​ពួក​គាត់​កំពង់​មាន​រដូវ​។ ខោ​ទ្រនាប់ The Period ជា​ខោ ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុន The Period និង​ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​កន្សែង ៤​ស្រទាប់ ដែល​មាន​សមត្ថភាព​ស្រូប​បាន​ខ្ពស់ និង​មាន​ស្រទាប់​ពិសេស ដែល​អាច​បោកគក់​បាន ដើម្បី​ប្រើ​ឡើង​វិញ​បាន និង​ប្រើប្រាស់​បាន​រយៈ ពេល​ពី​២ ទៅ​១០​ឆ្នាំ ។

លោក ហែង ស៊ី​ណាត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ការ​ជំរុញ​ឱ្យ​មាន ការ​ចូលរួម​គ្រប់​អ្នក​ពាក់ព័ន្ធ តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ ដែល​រួម​មាន គណៈកម្មាធិការ សុខភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ទូ​ទាំង​ប្រទេស រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ សង្គម ស៊ី​វិល ដើម្បី​ពង្រឹង​សុខភាព ស្ត្រី និង​ក្មេង​ស្រី ។

ជាមួយ​គ្នា​នេះ លោក​បាន​ថ្លែង​ដែរ​ថា “​ក្រៅពី​នេះ​យើង​ត្រូវ​រួម​គ្នា បំបាត់​ការ​មាក់ងាយ និង​អ្នក​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​មក​រដូវ​រួម​ទាំង​ការ​បង្កើន​ការ​យល់ ដឹង​អំពី​សារៈសំខាន់ នៃ​ការ​អប់រំ​សុខភាព​ពេល​មក​រដូវ និង​ការ​គ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ ដូច​ជា​សំឡី​អ នា​ម័​យ ទីកន្លែង​សុវត្ថិភាព សម្រាប់​សិស្ស​ស្រី នៅ​ពេល​ដែល​ពួក​គាត់​មក​រដូវ ដែល​នឹង​ជួយ​គាត់​ឱ្យ​បាន​ចូល រៀន កាត់​បន្ថយ​ការ​មាក់ងាយ និង​ការ​រើសអើង និង​អនុញ្ញាត​ឱ្យ​ពួក​គេ​រីក​ចម្រើន និង​លូតលាស់​” ។

គួរ​បញ្ជាក់​ថា តាម​ការ​ប៉ាន់​ប្រមាណ​មាន​ប្រជាជន ប្រមាណ ១.៨​ពាន់​លាន​នាក់ មក​រដូវ​នៅ​ទូ​ទាំង​ពិភពលោក ប៉ុន្តែ ៥០០​លាន​នាក់ នឹង​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ​ក្នុង​ពេល​មាន​រដូវ រួម​ទាំង​កង្វះ​លទ្ធភាព​ទទួល​បាន​ផលិតផល​សុខភាព​ពេល​មក​រដូវ កន្លែង​សុវត្ថិភាព និង​អនាម័យ និង​ការ​ទទួលយក​សហគមន៍​។ ឧបសគ្គ​ទាំងនេះ រួម​ជាមួយនឹង​ការ​មាក់ងាយ អាច​នាំ​ទៅ​រក​លទ្ធផល​សុខភាព​មិនល្អ ការ​ខកខាន​ការ​សិក្សា ឬ​ការងារ និង​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​ផ្លូវចិត្ត​។ ទិវា​សុខភាព​រដូវ​នេះ សូម​បញ្ចប់​ភាព​ក្រីក្រ និង​បញ្ចប់​ការ​មាក់ងាយ ៕

អត្ថបទសរសេរ ដោយ