ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍នឹងមានសំឡេងថ្ងូរពេញបន្ទប់ដេក បើចេះធ្វើរឿង៦យ៉ាងនេះ

3 ខែ មុន

ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ដ៏​រីករាយ ជាមួយ​ដៃគូ​របស់​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការ​ទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ។ នេះ ​ជា​គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ ដែល​អាច​ជួយ​អ្នក​សម្រេច​បានការ​សប្បាយ​រីករាយ​ចំពោះ​ជីវិត​លើ​គ្រែ​ ។ ១…

ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ដ៏​រីករាយ ជាមួយ​ដៃគូ​របស់​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការ​ទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ។ នេះ ​ជា​គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ ដែល​អាច​ជួយ​អ្នក​សម្រេច​បានការ​សប្បាយ​រីករាយ​ចំពោះ​ជីវិត​លើ​គ្រែ​ ។

១ ចេះ​បបោសអង្អែល
មុន​នឹង​សមរភូមិ​ផ្លូវភេទ​ពេញទំហឹង សូម​ចេះ​ប្រើ​ពេលវេលា​ខ្លះ​ ដើម្បី​បង្កាត់​ភ្នក់ភ្លើង​ស្នេហា​អោយ​ក្តៅ​រោល ​។ ការ​បបោសអង្អែល​ពិតជា​មាន​សារសំខាន់​ណាស់ ​ក្នុង​ការ​ធ្វើ​អោយ​ដៃគូ​ទាំង​សងខាង​ទទួល​បានការ​សប្បាយ​ដូច​គ្នា​ពី​ជីវិត​លើ​គ្រែ​ ។ ដូច្នេះ ចូរ​អ្នក​កំ​ភ្លេច​រឿង​នេះ​អោយ​សោះ​ ។

២ ទំនាក់ទំនង​ដោយ​បើកចំហ

និយាយ​អំពី​បំណងប្រាថ្នា ព្រំដែន និង​កង្វល់​ទាំងឡាយ​ដែល​អ្នក​អាច​មាន​ ។ ការ​ប្រាស្រ័យ​ទាក់ទង​បើកចំហ​ជួយ​បង្កើត​ទំនុកចិត្ត និង​ធានា​ថា​ ដៃគូ​ទាំង​ពីរ​មាន​ភាព​សុខ​ស្រួល និង​ពេញចិត្ត​ ។ ប្រាប់​ដៃគូ​របស់​អ្នក​ថា ​អ្នក​ចង់បាន​អ្វី និងមិន​ចង់បាន​អ្វី​ ។

៣ សមរភូមិ​ត្រូវធ្វើ​ដោយ​ភាគី​ទាំង​សងខាង

ត្រូវ​ប្រាកដ​ថា​អ្នក និង​ដៃគូ​របស់​អ្នក​មានការ​ចូលរួម​យ៉ាង​ក្លៀវក្លា និង​មាន​ឆន្ទៈ​យល់ព្រម​ចំពោះ​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​លើ​គ្រែ​។
ការ​យល់ព្រម​ គឺ​មាន​សារៈសំខាន់​សម្រាប់​ទំនាក់ទំនង​ផ្លូវភេទ ​។

៤ អនាម័យ​ល្អ​ចំពោះ​ប្រដាប់​ភេទ

អនាម័យ​ផ្ទាល់ខ្លួន​ល្អ ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់ និង​ផា​សុខភាព ហើយ​វា​ក៏​ជា​ការ​គោរព​ចំពោះ​ដៃគូ​របស់​អ្នកផង​ដែរ​។ បើ​បើក​មក​ក្លិនស្អុយ ដៃគូ​របស់​អ្នក​នឹង​លែង​សូវ​ចង់​បង្កាត់ភ្លើង​លើ​គ្រែ​ហើយ ​។

៥ អត់ធ្មត់ និង​យោគយល់
ចំណង់​ផ្លូវភេទ អាច​ផ្លាស់​ប្តូរ​តាម​ពេលវេលា ​។ អត់ធ្មត់​នឹង​គ្នា ហើយ​សុខចិត្ត​សម្រប​តាម​តម្រូវការ​ ។ បើ​ដៃគូ​អ្នក​មិន​ចង់​ទេ អ្នក​មិន​ត្រូវ​បង្ខំ​ឡើយ​ ។

៦ ថែរក្សា​សុខភាព
សុខ​ភាពរឹងមាំ​នឹង​ធ្វើ​អោយ​អ្នក​ខ្លាំង​ខាង​ជីវិត​ផ្លូវភេទ​ផង​ដែរ ​។
របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ រួម​ទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ របប​អាហារ​មាន​តុល្យភាព និង​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ អាច​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព និង​សុខភាព​ផ្លូវភេទ​របស់​អ្នក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ