ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​រោង​កសិដ្ឋាន​ចិញ្ចឹម​មាន់​២​ខ្នង​ម៉ត់ ​នៅ​ស្រុក​បាណ​ន់​ ខាតបង់​អស់​ប្រមាណ២០ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អគ្គី​ភ័យ​ដែល​គេ​អះអាង​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ប្រព័ន្ធ​ហ្គា​សកំ​ដៅ​សត្វ​មាន់ បាន​

ខេត្តបាត់ដំបង​៖ អគ្គី​ភ័យ​ដែល​គេ​អះអាង​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ប្រព័ន្ធ​ហ្គា​សកំ​ដៅ​សត្វ​មាន់ បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ លេប​ត្របាក់​អស់​គ្មាន​សល់​នូវ​រោង​កសិដ្ឋាន​ចិញ្ចឹម​មាន់​ធំ​ៗ​ចំនួន​០២​ខ្នង ឆេះ​រថយន្ត និង សត្វ​មាន់​ជាង​១​ម៉ឺន​ក្បាល​ងាប់​ទាំងអស់ ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​អស់​ប្រមាណ​២០ម៉ឺន​ដុល្លារ កាលពី​វេលា​ម៉ោង​៤​ទៀត​ភ្លឺ ថ្ងៃ​ទី ១៣ កុម្ភៈ នៅ​ចំណុច​ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណ​ន់ តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​។ នេះ​បើ​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច​។

នាយ​ប៉ុ​ស្ដិ៍រដ្ឋបាល​ឈើទាល លោក ស៊ី​ម ពិ​ទូ បាន​រាយ​ការ​ណ៏​ថា អគ្គី​ភ័យ​ដ៏​ខ្លាំងក្លា​នោះ បាន​ឆេះ​អស់​គ្មាន​សល់​ទេ នូវ​រោង​ចិញ្ចឹម​មាន់ សម្ភារៈ​នានា នៅ​ក្នុង​កសិដ្ឋាន រួម​ទាំង​រថយន្ត និង ម៉ូតូ​ផង ហើយ​សត្វ​មាន់​ចំនួន​ជាង​១​ម៉ឺន​ក្បាល ត្រូវ​អគ្គី​ភ័យ​ឆេះ​ងាប់​ក្លាយជា​ផេះ​ទាំងអស់​។

លោក​បាន​ប្រាប់​ថា ម្ចាស់​កសិដ្ឋាន​ឈ្មោះ ឌិ​ប ផា​ឌី​ន ប្រុស​អាយុ​៤២​ឆ្នាំ រស់នៅ​ក្បែរ​កសិដ្ឋាន​គាត់​ខាងលើ​។ លោក​ថា បើ​តាម​ម្ចាស់​កសិដ្ឋាន​រូប​នេះ បាន​រាយ​ការ​ណ៏​បឋម​ប្រាប់​សមត្ថកិច្ច​ថា អគ្គី​ភ័យ​នេះ​បាន​កើតឡើង ដោយសារ​ការ​បែកធ្លាយ​ប្រព័ន្ធ​ហ្គា​ស​សម្រាប់​កំ​ដៅ​មាន់ ហើយ​វា​បាន​ផ្ទុះ​លាន់​ដូច​គ្រាប់បែក​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​កសិដ្ឋាន​ទាំងមូល​ភ្លាម​ៗ​តែ​ម្ដង​។

យោង​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​កសិកម្ម​នេះ មាន​រោង​មាន់​ចំនួន​០២​ខ្នង មួយ​ខ្នង​ៗ​មាន​ទំហំ ៨​ម៉ែ​x៦០​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ហើយ​រោង​ទាំង​០២​នេះ ចិញ្ចឹមសត្វ​មាន់​ចំនួន​១២,០០០​ក្បាល​។ រោង​ដាក់​រថយន្ត​មួយ​ខ្នង​ទំហំ ១៥​ម៉ែត្រx១២​ម៉ែត្រ សម្រាប់​ដាក់​រថយន្ត​០២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ាក​កា​មេ​រី​(​បា​ឡែ​ន​) និង មួយ​គ្រឿង​ទៀត​ម៉ាក Hyundai ប្រភេទ​២,៥​តោន រួម​ទាំង​ម៉ូតូ​ចំនួន​០៣​គ្រឿង​ទៀត​។ ទ្រព្យសម្បត្តិ និង អ្វី​ៗ​គ្រប់យ៉ាង ដែល​មាននៅ​ក្នុង​កសិដ្ឋាន​នេះ បាន​ក្លាយជា​ផេះ ឆេះ​រាប​ដល់​ដី សូ​ម្បី​សត្វ​មាន់​មួយ​ក្បាល​ក៏​មិន​អាច​សង្គ្រោះ​បាន​ដែរ ដោយសារ​អគ្គី​ភ័យ​ដ៏​រន្ធត់​នេះ តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

អ្នក​ភូមិ និង ទាំង​មន្ត្រី​មូលដ្ឋាន បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ជាមួយ​ម្ចាស់​កសិដ្ឋាន និង កម្មករ​ថែ​មាន់ ក្នុង​ការ​ព្យាយាម​ចូល​ពន្លត់អគ្គីភ័យ​ដ៏​សន្ធោរ​សន្ធៅ ដែល​កំពុង​លេប​ត្របាក់​យក​សត្វ​មាន់​ជាង​១​ម៉ឺន​ក្បាល ខណៈ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​ចំនួន​០៤​គ្រឿង​ក៏​បាន​ចេញ​ជួយ​អន្តរា​គម​ន៏​ផង​ដែរ​។ ប៉ុន្តែ​ជា​អកុសល​អគ្គី​ភ័យ​ដែល​មាន​កម្លាំង​ខ្លាំង និង លឿន​បំផុត​នោះ បាន​ឆេះ​អស់​គ្មាន​សល់​ទៅ​ហើយ បន្សល់​ទុក​ត្រិ​ម​តែ​ស័ង្កសី ឆ្អឹង​រថយន្ត​០២​គ្រឿង និង ឆ្អឹង​ម៉ូតូ​០៣​គ្រឿង​ប៉ុណ្ណោះ​។ នៅ​ចំពោះ​មុខ​ស្ថានភាព​បែប​នេះ ម្ចាស់​កសិដ្ឋាន​មិន​អាច​ព័រ​នា​អ្វី​បាន​ទេ​នោះ​ពេល​នោះ​។

នេះ​បើ​តាម​សមត្ថកិច្ច​ដែល​ព្យា​យា​មសួរ​ព័​ត៌​មាន​បឋម​ដំបូង​។ ប៉ុន្តែ​ម្ចាស់​កសិដ្ឋាន​រូប​នេះ​គ្រាន់តែ​បាន​បំភ្លឺ​ទាំង​រដិបរដុប​បញ្ជាក់​ប្រាប់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង​ថា «​អគ្គី​ភ័យ​នេះ បាន​កើតឡើង​ដោយសារ​ការ​បែកធ្លាយ​ប្រព័ន្ធ​ហ្គា​ស ដែល​បំពាក់​ក្នុង​រោង​ដើម្បី​កំ​ដៅ​សត្វ​មាន់​។ វា​បែក​ជ្រាប​សាយភាយ រហូត​ផ្ទុះ​លាន់​កក្រើក រហូត​បង្ក​ជា​អគ្គី​ភ័យ​តែ​ម្ដង​»​។

អភិបាលស្រុក​បាណ​ន់ លោក ស្រេង សុខា ដែល​បាន​ចុះ​អន្តរា​គម​ន៏​ពេល​កំពុង​កើតហេតុ​នោះ​ដែរ បាន​ថ្លែង​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គឺ កសិដ្ឋាន​ចិញ្ចឹម​មាន់​នេះ ហាក់​គ្មាន​នៅ​សេសសល់​អ្វី​ទេ សូ​ម្បី​សត្វ​មាន់​មួយ​ក្បាល​។ លោក​អភិបាលស្រុក បាន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ និង សម្ភារៈ​បាន​បាត់បង់​ដោយសារ​អគ្គី​ភ័យ​នេះ រួម​មាន​រថយន្ត ម៉ូតូ រោង​ចិញ្ចឹម​មាន់ និង សត្វ​មាន់​ជាង​១​ម៉ឺន​ក្បាល ដែល​ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​នេះ ខាតបង់​ច្រើន​ណាស់​។

លោក ស្រេង សុខា បាន​ប្រាប់​បន្ថែម​ថា ស្ថិត​នៅ​ចំពោះ​មុខ​នេះ លោក​កំពុង​ជួប​សួរនាំ​ជន​រង​គ្រោះ ធ្វើ​របាយ​ការ​ណ៏​បូក​សរុប​ពី​ទ្រព្យសម្បត្តិ​ដែល​ខូចខាត រាយ​ការ​ណ៏​បន្ត​ជូន​ថ្នាក់លើ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ដល់​ជន​រង​គ្រោះ តាម​អវី​ដែល​អាច​ជួយ​គាត់​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ