ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់ លួច​ម៉ូតូ​អ្នកលក់​នំ​បុ័ង​បាន​១​គ្រឿង ប៉ុន្តែជិះ​គេចខ្លួន​មិន​រួច

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​លក់​នំ​បុ័ង​គាប​មួយ​កន្លែង ហើយ​ប្រើ​ល្បិច ធ្វើ​ជា​និយាយ​លេង​ជាមួយ​យុវតី ដែល​ជា​ម្ចាស់ផ្ទះ ព្រមទាំង​បាន​កុម្ម៉ង់​ទិញ​នំ​បុ័ង​គាប ផង​ដែរ លុះ​ពេល​យុវតី​រូប​នោះ​រវល់​ចូល​បន្ទប់ទឹក​មួយ​ភ្លែត…

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​លក់​នំ​បុ័ង​គាប​មួយ​កន្លែង ហើយ​ប្រើ​ល្បិច ធ្វើ​ជា​និយាយ​លេង​ជាមួយ​យុវតី ដែល​ជា​ម្ចាស់ផ្ទះ ព្រមទាំង​បាន​កុម្ម៉ង់​ទិញ​នំ​បុ័ង​គាប ផង​ដែរ លុះ​ពេល​យុវតី​រូប​នោះ​រវល់​ចូល​បន្ទប់ទឹក​មួយ​ភ្លែត ស្រាប់តែ​នារី​រូប​ស្រស់​ខាងលើ ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង បាន​សម្រេច ហើយ​ក៏​ជិះ​គេចខ្លួន បាត់​ស្រមោល​។ ប៉ុន្តែ​ពេល​នោះ យុវតី​ខាងលើ​បាន​ប្រាប់​ឲ្យ​បងប្រុស​របស់​នាង​ម្នាក់​ទៀត ជិះ​ម៉ូតូ​១​គ្រឿង​ដេញ​តាម​ពីក្រោយ​ទាន់ រួច​ក៏​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ជួយ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ តែ​ម្ដង ។

ហេតុការណ៍​លួច​យក​ម៉ូតូ​១​គ្រឿង​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នារី​ដែល​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ ចាន់​ណា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​-1CN-7719 ដែល​ជា​កម្មសិទ្ធិ​របស់​យុវតី​ម្នាក់​ឈ្មោះ ង៉ាំ រ៉ូ​ហ្សា អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​សង្ស័យ​រូប​នោះ បាន​ដើរ​ចូល​ទៅ​និយាយ​លេង​ជាមួយ​យុវតី ដែល​ជា​ម្ចាស់​ម៉ូតូ បន្ទាប់​មក​បាន​កុម្ម៉ង់​ទិញ​នំ​បុ័ង​គាប ហើយ​ខណៈ ពេល​ដែល​យុវតី​ខាងលើ រវល់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ស្រាប់តែ​នារី​ដែល​ជា​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​។ ចំណែក​យុវតី​រង​គ្រោះ ក្រោយ​ពេល​ចេញពី​បន្ទប់ទឹក​វិញ បាត់​ទាំង​អ្នកទិញ​នំ​បុ័ង​គាប និង​បាត់​ទាំង​ម៉ូតូ​របស់​ខ្លួន ក៏​បាន​ហៅ​បងប្រុស​ម្នាក់​ឲ្យ​ជិះ​តាម​រក​ក៏​ប្រទះ​ឃើញ​នារី​សង្ស័យ​កំពុង​តែ​ជិះ​ម៉ូតូ​របស់​ខ្លួន​នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ តាម​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ហើយ​បាន​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ជួយ​ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ចាប់ខ្លួន​នគរបាល​បាន​នាំ​ស្ត្រី​រូប​នោះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដ​ម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ