ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាម​ក្រីក្រ​ខេត្តស្ទឹងត្រែង ​ពេញចិត្ត​រៀនជំនាញ មាន​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​ផ្ទាល់​ជាមួយសម្ភារដ៏​សម្បូរ​បែប

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ដែល​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​បច្ចេកទេស ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា ការ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​គឺ​មាន​ឧ​បរ​កណ៍ សម្ភារៈ​សម្រាប់​អនុវត្ត​ផ្ទាល់…

រាជធានីភ្នំពេញ ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ដែល​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​បច្ចេកទេស ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា ការ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​គឺ​មាន​ឧ​បរ​កណ៍ សម្ភារៈ​សម្រាប់​អនុវត្ត​ផ្ទាល់ និង​វិធីសាស្ត្រ​ក្នុង​ការ​បង្រៀន​ដ៏​សំបូរ​បែប​នៅ​ក្នុង​សាលា ហើយ​យុវជន​ពេញចិត្ត និង​រីករាយ​ក្នុង​ការ​រៀនសូត្រ​ ។

ជា​យុវតី​នៅ​ខេត្តស្ទឹងត្រែង ព្រាង ផ​ល្លី ដែល​ជា​សិក្ខាកាម​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ផ្នែក​សិក្សា​ជំនាញការ​ដំឡើង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា ​៖ «​ខ្ញុំ​ពេញចិត្ត​នៃ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​នេះ​ណាស់ ពីព្រោះ​ខ្ញុំ​រៀន​អគ្គិសនី​ចឹ​ង ! ក្នុង​សាលា​មានការ​អនុវត្ត​ផ្ទាល់ ខ្ញុំ​មានការ​ដំឡើង​អំ​ពូ​ល​ផ្ទាល់ ហើយ​ការ​អនុវត្ត​ផ្ទាល់​ទៅ​លើ​សម្ភារៈ​អគ្គិសនី​ផ្សេង​ៗ​ទៀត​ជា​ច្រើន ជា​ពិសេស​នៅ​សាលា​មាន​សំបូរ​បែប​ណាស់​ទាក់ទង​និង​សម្ភារៈ​អគ្គិសនី​ជា​ច្រើន​»​ ។

យុវជន​រូប​នេះ​បន្ថែម​ថា រៀន​រយៈពេល​ជិត​១​ខែ​មកនេះ​ខ្លួន​បាន​អនុវត្ត​ផ្ទាល់​ទៅ​លើ​ការ​ចូល​រោង​ជាង ជា​ជា​ពិសេស​បាន​ចូល​អនុវត្ត​ផ្នែក​ត​បណ្តាញ​អគ្គិសនី​ផង​ដែរ ដោយ​មាន​គ្រូបង្រៀន​តាម​ចង្អុលបង្ហាញ​ត្រឹមត្រូវ និង​យកចិត្តទុកដាក់​ណាស់​បូក​រួម​ទាំង​ការ​បង្ហាត់បង្ហាញ​ផ្នែក​ផ្សេង​ៗ​ទៀត​ជាដើម​។

ដោយឡែក​យុវជន យុន វាសនា ជា​សិក្ខាកាម​សិក្សា​ផ្នែក​ដំឡើង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង​ប​បាន​លើក​ឡើង​ថា​៖«​ខ្ញុំ​ពេញចិត្ត​ណាស់​ក្នុង​ការ​រៀន​ជំនាញ​ពីព្រោះ​ខ្ញុំ​រៀន​ជំនាញ​អគ្គិសនី​ចឹ​ង នៅ​ក្នុង​ថ្នាក់​មាន​បន្ទប់​អនុវត្ត​ពិត​ៗ បង្ហាញ​កម្មវិធី​របស់​វា​បាន​ជាក់ស្តែង​តែ​ម្តង ដែល​កត្តា​ទាំងនេះ​ហើយ​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ញុំ​ឱ្យ​ចឹ​ង​សិក្សា​ដូច្នេះ​ដែរ​»​ ។

យុវជន​រូប​នេះ​បន្ថែម​ថា​រៀន​ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ចំនួន ​៤ ​ខែ ខ្លួន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​អាច​មាន​ជំនាញ​មួយ​ច្បាស់លាស់ មានការ​ងារ​ធ្វើ​មួយ​ល្អ មាន​ប្រាក់​ចំណូល​សមរម្យ អាច​ស្រោចស្រង់​ជីវភាព​គ្រួ​សារបាន​ប្រសើ​ជា​ពេល​បច្ចុប្បន្ន​ ។ ខ្លួន​អរគុណ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​យុវជន​ដោយ​ឥត​គិតថ្លៃ ហើយ​មាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​យុ​ជន​មក​ពី​គ្រួសារ​ក្រីក្រ ​។

សិក្ខាកាម​ទាំង​ពីរ បាន​អំពាវនាវ​ទៅ​ដល់​យុវជន​ផ្សេង​ៗ​ទៀត​ឱ្យមក​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​១,៥ លាន​នាក់​របស់​រាជរដ្ឋាភិបាល​ដើម្បី​ធានា​ថា​ខ្លួនឯង​អាច​មាន​ជំនាញ​មួយ​ច្បាសលាស់ អាច​រក​ការងារ​បាន​ធ្វើ​បន្ទាប់​ពី​រៀន​រយៈពេល​ខ្លី​ ៕ អត្ថបទសហការ