ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែជាបុគ្គលជោគជ័យ! មកដឹងថាតើមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកណាខ្លះ កើតក្នុងឆ្នាំរោង?

10 ខែ មុន

(អន្តរជាតិ)៖ ក្នុងវប្បធម៌ប្រពៃណីប្រទេសចិន សត្វរោងតំណាងឱ្យប្រាជ្ញា កម្លាំង ភាពល្អឥតខ្ចោះ និងសំណាងល្អ។ ដូច្នេះហើយគេបានចាប់អារម្មណ៍ថាមហាសេដ្ឋីជាច្រើន សុទ្ធតែកើតនៅក្នុងឆ្នាំសំណាងមួយនេះ ប៉ុន្តែក៏មិនមែនមានន័យថា អ្នកកើតឆ្នាំរោង…

(អន្តរជាតិ)៖ ក្នុងវប្បធម៌ប្រពៃណីប្រទេសចិន សត្វរោងតំណាងឱ្យប្រាជ្ញា កម្លាំង ភាពល្អឥតខ្ចោះ និងសំណាងល្អ។ ដូច្នេះហើយគេបានចាប់អារម្មណ៍ថាមហាសេដ្ឋីជាច្រើន សុទ្ធតែកើតនៅក្នុងឆ្នាំសំណាងមួយនេះ ប៉ុន្តែក៏មិនមែនមានន័យថា អ្នកកើតឆ្នាំរោង សុទ្ធតែជាបុគ្គលជោគជ័យដែលអាចនិយាយថាបានថា អ្នកកើតឆ្នាំរោង មានឱកាស មានសំណាងច្រើន ដូច្នេះអាស្រ័យលើមនុស្សដែលអាចឈោងចាប់យកវាបាន។ តស់មកដឹងថាតើមហាសេដ្ឋីរូបណាខ្លះ កើតក្នុងឆ្នាំរោង?

មហាសេដ្ឋី Li Ka-shing

លោក Li Ka-shing កើតឆ្នាំ១៩២៨ កើតនៅទីក្រុង Chaozhou ប្រទេសចិន ប៉ុន្តែបានប្រកបអាជីពនៅហុងកុង ជាមហាសេដ្ឋីដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងពិភពធុរកិច្ចអាស៊ី។ យោងតាម ទស្សនា វដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់គាត់បច្ចុប្បន្នមានប្រហែល ៣៦.៣ពាន់លានដុល្លារ។ ឪពុករបស់គាត់បានស្លាប់មុនអាយុដោយសារជំងឺរបេង ហើយគ្រួសាររបស់គាត់មានការលំបាក ដូច្នេះគាត់ត្រូវឈប់រៀននៅពេលគាត់មានអាយុ១៥ឆ្នាំដើម្បីធ្វើការនៅក្នុងរោងចក្រផ្លាស្ទិក។

មិនយូរប៉ុន្មាន Li Ka-shing  បានបង្ហាញទេពកោសល្យអាជីវកម្មរបស់គាត់ ហើយបានក្លាយជាបុគ្គលិកកំពូល ដោយត្រូវបានតែងតាំងជានាយករោងចក្រនៅពេលគាត់មានអាយុត្រឹមតែ១៨ឆ្នាំ។ ជាធម្មតាគាត់ធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ បើ​តាម​គាត់ គាត់​នៅ​តែ​រក្សា​ទម្លាប់​នេះ ទោះ​បី​គាត់​មាន​អាយុ​ចាស់​ក៏​ដោយ។

លោក Li Ka-shing បានបើករោងចក្រ Cheung Kong Holdings ដំបូងបង្អស់ក្នុងឆ្នាំ១៩៥០ ហើយទទួលបានភាពជោគជ័យជាច្រើន។ ថ្វីត្បិតតែគាត់បោះបង់ការសិក្សាតាំងពីវ័យក្មេង និងមិនដែលបានទទួលសញ្ញាប័ត្រពីសកលវិទ្យាល័យក៏ដោយ ប៉ុន្តែមហាសេដ្ឋី Li Ka-shing ជាអ្នកចូលចិត្តអានសៀវភៅ។ គាត់ធ្លាប់ចែករំលែកថា មូលហេតុដែលគាត់ជោគជ័យគឺដោយសារតែសមត្ថភាពរបស់គាត់ក្នុងការសិក្សាខ្លួនឯង។

ទោះបីលោកជាមហាសេដ្ឋីល្បីឈ្មោះ និងសម្បូរទ្រព្យខ្លាំងនៅអាស៊ីក៏ដោយ ក៏លោក Li Ka-shing មិនចូលចិត្តបង្អួតសម្ភារៈនិយមឡើយ។ ផ្ទុយទៅវិញ គាត់តែងតែស្លៀកពាក់សាមញ្ញ ពាក់នាឡិកាចាស់ និងស្បែកជើងថោក។ មហាសេដ្ឋី​រូប​នេះ​ចូល​ចិត្ត​ប្រើ​លុយ​ដើម្បី​វិនិយោគ និង​ធ្វើ​សប្បុរសធម៌។

មហាសេដ្ឋីលោក Carlos Slim

លោក Carlos Slim Helu កើតនៅឆ្នាំ១៩៤០ នៅទីក្រុងម៉ិកស៊ិកនៃប្រទេសម៉ិកស៊ិកកូ ត្រូវបានគេស្គាល់ថាជា “King Midas” ឬ ” អ្វីក៏ដោយដែលគាត់ប៉ះប្រែទៅជាមាស ” ព្រោះតែគាត់តែងជោគជ័យក្នុងអ្វីគ្រប់យ៉ាងដែលគាត់ធ្វើ ហើយមិនថាគាត់វិនិយោគនៅទីណាក៏ដោយ គាត់នៅតែទទួលបានផលចំណេញ។ គាត់គឺជាកូនប្រុសទីពីរនៃគ្រួសារ តាំងពីក្មេងមក Carlos Slim បានបង្ហាញចំណាប់អារម្មណ៍លើអាជីវកម្ម។

គ្រួសាររបស់គាត់រស់នៅលើមុខជំនួញតូចមួយ ហើយ គាត់ពូកែចងចាំតម្លៃរបស់របរផ្សេងៗ នៅអាយុ15 ឆ្នាំ Carlos Slim Helu ដឹងពីរបៀបប្រើលុយដើម្បីវិនិយោគបានផលចំណេញ ដោយប្រើលុយផ្ទាល់ខ្លួនរបស់គាត់ដើម្បីទិញភាគហ៊ុនរបស់ Banamex ដែលជាធនាគារធំបំផុតរបស់ប្រទេសម៉ិកស៊ិកនៅពេលនោះ។

លោក Carlos Slim Helu មាន​ភាព​រហ័សរហួន​ក្នុង​ការ​រកស៊ី ដូច្នោះហើយគាត់បានទិញក្រុមហ៊ុនតូចៗហើយបន្ទាប់មកអភិវឌ្ឍវាទៅជាម៉ាកធំៗ។ នៅដើមទសវត្សរ៍ឆ្នាំ1990 លោក Carlos Slim Helu បានក្លាយជាមហាសេដ្ឋី នៅពេលដែលលោកបានក្លាយជាម្ចាស់សាជីវកម្មទូរគមនាគមន៍ដ៏ធំបំផុត Telmex នៅអាមេរិកឡាទីន។ ក្នុងអំឡុងពេលនេះផងដែរ រដ្ឋាភិបាលម៉ិកស៊ិកបានលក់ Telefonos de Mexico ទៅឱ្យក្រុមអ្នកវិនិយោគដែលដឹកនាំដោយគាត់។

មហាសេដ្ឋីរូបនេះមានគំនិតមុតស្រួចក្នុងការវិនិយោគ និងអាជីវកម្ម ហើយរឿងនេះបាននាំឱ្យគាត់ទទួលបានជោគជ័យក្នុងវិស័យជាច្រើនដូចជា អចលនទ្រព្យ ទូរស័ព្ទ ទូរទស្សន៍ ប្រេង និងឧស្ម័ន ធនាគារ ធានារ៉ាប់រង និងពាណិជ្ជកម្មលក់ភាគហ៊ុន…។

ក្នុងវ័យ ៨៤ឆ្នាំ លោក Carlos គឺជាមហាសេដ្ឋីមួយក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប៩៩.៩ ពាន់លានដុល្លារអាមេរិក (យោងតាមស្ថិតិចុងក្រោយរបស់ Forbes គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ)។ ទោះបីជាមានទ្រព្យសម្បត្តិច្រើនក៏ដោយ លោក Carlos Slim Helu រស់នៅយ៉ាងសាមញ្ញបំផុត។ គាត់បានរួមចំណែកយ៉ាងច្រើនដល់ម៉ិកស៊ិក និងប្រជាជនរបស់ខ្លួន ដោយធ្វើកិច្ចការសប្បុរសធម៌ជាបន្តបន្ទាប់ ហើយ មហាសេដ្ឋីរូបនេះថែមទាំងធ្វើការរហូតដល់ ១៤ ម៉ោងក្នុងមួយថ្ងៃ។

មហាសេដ្ឋី Jeff Bezos

Jeff Bezos ធ្លាប់ជាមហាសេដ្ឋីមានបំផុតនៅលើភពផែនដី ហើយបច្ចុប្បន្នជាមហាសេដ្ឋីលំដាប់ទី៣ នៅលើពិភពលោកដែលមានទឹកប្រាក់ ១៩២.៦ ពាន់លានដុល្លារ ។ Jeff Bezos កើតនៅឆ្នាំ១៩៦៤ នៅរដ្ឋ New Mexico សហរដ្ឋអាមេរិក។

នៅឆ្នាំ ១៩៩៤លោក Bezos បានបង្កើតក្រុមហ៊ុន Amazon ដោយរកបានតែ១លានដុល្លារប៉ុណ្ណោះពីតែ នៅឆ្នាំ ១៩៩៦ Amazon មានបុគ្គលិកច្រើនជាង ១០០នាក់ ហើយទទួលបានប្រាក់ចំណូលដ៏គួរអោយចាប់អារម្មណ៍ជាង ១៥.៧ លានដុល្លារអាមេរិក។

អស់រយៈពេលជាង ២០ ឆ្នាំមកនេះ លោក Jeff Bezos បានប្រែក្លាយ Amazon ទៅជាក្រុមហ៊ុនយក្សដោយជោគជ័យ ដោយមិនត្រឹមតែជោគជ័យលើការទិញទំនិញតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងមានសមិទ្ធិផលជាច្រើនក្នុងវិស័យកុំព្យូទ័រលើ ការកម្សាន្ត និងការផ្សាយពាណិជ្ជកម្មផងដែរ។

នៅខែកក្កដាឆ្នាំ២០២១ មហាសេដ្ឋី Jeff Bezos បានលាលែងពីតំណែងជានាយកប្រតិបត្តិ ប៉ុន្តែនៅតែជាប្រធានក្រុមហ៊ុន Amazon ។ មហាសេដ្ឋីរូបនេះបានចាកចេញពីក្រុមហ៊ុន Amazon ដើម្បីផ្តោតលើក្រុមហ៊ុនរ៉ុក្កែតដែលមានឈ្មោះថា Blue Origin ។

មហាសេដ្ឋី Jeff Bezos ចែករំលែកថា គាត់ចូលគេងលឿន ហើយក្រោកពីព្រលឹម។ មហាសេដ្ឋីរូបនេះចូលចិត្តអានកាសែត ផឹកកាហ្វេ ហើយជាពិសេសចូលចិត្តញ៉ាំអាហារពេលព្រឹកជាមួយកូនៗមុនពេលពួកគេត្រូវទៅសាលារៀន។ គាត់ក៏បានចែករំលែកថាគាត់លាងចានរាល់យប់ដើម្បីផ្គាប់ចិត្តប្រពន្ធរបស់គាត់ (មហាសេដ្ឋី Jeff Bezos បាននិយាយនៅពេលគាត់មិនទាន់លែងលះ) ។

នៅក្នុងបទសម្ភាសន៍មួយនៅលើ កញ្ចក់ទូរទស្សន៍ CNN ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មហាសេដ្ឋី Jeff Bezos បានប្រកាសថាលោកនឹងចំណាយទ្រព្យសកម្មភាគច្រើនរបស់គាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់អ្នកដែលមានសមត្ថភាពក្នុងការបង្រួបបង្រួមមនុស្សជាតិ។

មហាសេដ្ឋី Kerry Stokes

លោក Kerry Stokes កើតឆ្នាំ ១៩៤០ គឺជាប្រធាន Seven Network ដែលជាក្រុមប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី និងជាអ្នកមានបំផុតមួយនៅក្នុងប្រទេសនេះ។ យោងតា ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Kerry Stokes បច្ចុប្បន្នមានចំនួន ៥.៧ពាន់លានដុល្លារ។ ដោយសារគ្រួសាររបស់គាត់ក្រីក្រ គាត់បានបោះបង់ការសិក្សានៅអាយុ១៤ឆ្នាំ ហើយត្រូវធ្វើការងារផ្សេងៗជាច្រើនដើម្បីរកប្រាក់ចំណូល។

មិនត្រឹមតែជោគជ័យក្នុងអាជីវកម្មក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ លោក Kerry Stokes ក៏បានពង្រីកលើវិស័យជាច្រើនដូចជា ការជីកយករ៉ែ អេឡិចត្រូនិក អចលនទ្រព្យ និងឧបករណ៍សំណង់ជាដើម។ មហាសេដ្ឋីរូបនេះក៏មានភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនថែទាំមនុស្សចាស់ Estia Health ផងដែរ។

មហាសេដ្ឋី Kerry Stokes ត្រូវបានប្រជាជនអូស្ត្រាលីជាច្រើនកោតសរសើរចំពោះសកម្មភាពសប្បុរសធម៌របស់គាត់សម្រាប់សហគមន៍ ជាពិសេសសេវាកម្មគាំទ្រសម្រាប់យុវវ័យ។

មហាសេដ្ឋី Jack Ma

Jack Ma កើតនៅឆ្នាំ១៩៦៤ នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។ បុរស​រាង​តូច​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មហាសេដ្ឋី​ដ៏​មាន​បំផុត​និង​ល្បី​បំផុត​នៅ​អាស៊ី។ យោងតាម ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់ Jack Ma បច្ចុប្បន្នមានចំនួន ២៤.៣ ពាន់លានដុល្លារ។

មុនពេលបង្កើតក្រុមហ៊ុន Alibaba Group ក្នុងឆ្នាំ១៩៩៩ លោក Jack Ma បានព្យាយាមស្វែងរកការងារធ្វើ។ គាត់បានដាក់ពាក្យសុំការងារចំនួន ៣០ផ្សេងគ្នា ហើយត្រូវបានបដិសេធ។ ក្នុងឆ្នាំ១៩៩៥ នៅទីក្រុង Seattle អាម៉េរិក Jack Ma បានរកឃើញផ្លូវថ្មីមួយសម្រាប់ជីវិតរបស់គាត់ នៅពេលដែលគាត់បានដឹងអំពីអ៊ីនធឺណិតជាលើកដំបូង។ នៅពេលត្រលប់មកផ្ទះវិញ Jack Ma បានបង្កើត China Pages ដែលជាគេហទំព័រពាណិជ្ជកម្មដំបូងគេរបស់ប្រទេសចិន។ បន្ទាប់មកនៅឆ្នាំ១៩៩៩ គាត់និងមិត្តភក្តិ ១៧នាក់បានបង្កើតក្រុមហ៊ុន Alibaba ជាមួយនឹងចំនួនទឹកប្រាក់ ៦០,០០០ ដុល្លារ។

នៅឆ្នាំ ២០០៩ Jack Ma ស្ថិតនៅក្នុង បញ្ជី ” មនុស្សទាំង១០០ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ” របស់ទស្សនាវដ្តី Time ។ នៅឆ្នាំ២០១៩លោក Jack Ma មានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានសម្រេចចិត្តចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ Alibaba ដើម្បីមានពេលផ្តោតលើសកម្មភាពសប្បុរសធម៌តាមរយៈមូលនិធិដែលគាត់បានបង្កើតឡើង។

យោងតាម ​​SCMP ក្នុងឆ្នាំ២០២០ Jack Ma បានបរិច្ចាគជិត ៥០០លានដុល្លារដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់។ ទោះបីជាគាត់មិនចូលរួមក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនក៏ដោយ ប៉ុន្តែមហាសេដ្ឋីរូបនេះនៅតែជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលើ Alibaba Group៕ ប្រភព៖ Business Insider, Forbes, SCMP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ