ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ពេទ្យ​ថ្លែង​ថា​រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​អាមេរិក​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់

8 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ មន្ត្រី​ជាន់​ខ្ពស់​ដែល​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​យោធា​វ៉លថឺរីត (Walter Reed) បញ្ជាក់​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ លោក​ឡយ​អូស្ទីន (Lloyd Austin) ដែល​បញ្ជូនទៅ​ពេទ្យ​កាល​ពី​យប់​មិញ​នោះ​គឺ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​​។ ​ស្ថាន​ភាព​ជំងឺ​របស់​លោក​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្លោក​នោម​​​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ មន្ត្រី​ជាន់​ខ្ពស់​ដែល​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​យោធា​វ៉លថឺរីត (Walter Reed) បញ្ជាក់​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ លោក​ឡយ​អូស្ទីន (Lloyd Austin) ដែល​បញ្ជូនទៅ​ពេទ្យ​កាល​ពី​យប់​មិញ​នោះ​គឺ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​​។ ​ស្ថាន​ភាព​ជំងឺ​របស់​លោក​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្លោក​នោម​​​។ លោក​​បាន​ផ្ទេរ​ភារ​កិច្ច​ និង​តួនាទី​​នៅ​ក្រសួង​ការ​ពារ​ជាតិ​ទៅ​ឱ្យ​លោក​ស្រី​អនុ​រដ្ឋ​មន្ត្រី​ខាស់​ស្លីន​ ហ៊ីក (Kathleen Hicks)។ នេះ​បើ​​យោង​​តាម​​មន្ទីរ​បញ្ចកោណ​។​​

ទាំង​​អ្នក​​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ធិបតេយ្យ និង​សាធារណ​រដ្ឋ​បាន​​រិះ​គន់​លោក​អូស្ទីន​​យ៉ាង​ចាស់​ដៃ​​​កាល​ដែល​លោក​អវត្ត​មាន​ពី​កន្លែង​ធ្វើ​​ការ​ ចូល​ទៅ​ដេក​ពេទ្យ​គ្មាន​ប្រាប់​នរណា​មួយ​ម៉ាត់​​កាល​ពី​​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣​មួយសា​ហើយ​។ ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សាកល​តែ​ម្ដង​ លោក​ចូល​ដេក​ពេទ្យ​មួយ​សា​ទៀត​​ដើម្បី​ព្យាបាល​ជំងឺ​បង្ហួរ​នោម​ដែល​ក្លាយ​ពី​ការ​វះ កាត់​មហា​រីក​ប្រូស្តាត​។ ​ក្រុម​​អ្នក​​សាធារណ​រដ្ឋ​​​ខ្លះ​ថែម​ទាំង​និយាយ​ដុក​ឱ្យ​លោក​បៃដិន​ដក​តំណែង​លោ​ក​អូស្ទីន​​ចោល​តែ​ម្ដង​​។​

ការ​ពិត​ ករណី​អវត្ត​មាន​ពី​កន្លែង​ធ្វើ​ការ​ដោយ​ឥត​មាន​ជូន​ដំណឹង​របៀប​នេះ​អ្នក​ដែល​ខ្មាស​គេ​ខ្លាំង​ជាង​គេ​គឺ​លោក​បៃដិន។​ក្នុង​នាម​លោក​ជា​ប្រធានា​ធិបតី​មួយ​ទាំង​មូល​ កូន​ចៅ​របស់​គាត់​ចង់​ឈប់​ និង​ចង់​វិល​ត្រឡប់​​មក​វិញ​ស្រេច​តែ​នឹង​ចិត្ត​បែប​នេះ​មិន​កើត​ទេ​។​ លោក​អូស្ទីន​​សូម​អភ័យ​ទោស​ចំពោះ​កំហុស​ឆ្គង​នោះ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​។ ក្រោយ​មក​ទៀត​ អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ថា​លោក​បៃដិន​មិន​ត្រូវ​ការ​ចាប់​ទោស​អូស​ដំណើរ​រឿង​នេះទេ​។ ​​លោក​សុខ​ចិត្ត​ឱ្យ​លោក​អូស្ទីន​​កាន់​តំណែង​នេះ​រហូត​ដល់​ចប់​អាណត្តិ​​។ ប៉ុន្តែ​លោក​ក៏​ត្រូវ​ការ​ស៊ើប​អង្កេត​លម្អិត​ផង​ដែរ​​ដើម្បី​​ចង់​​ដឹង​ការ​ពិត​នៅ​ពី​ក្រោយ​រឿង​នេះ​។​

នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ​ខាង​មុខ​នេះ លោក​អូស្ទីន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​វិមាន​រដ្ឋ​សភា​ដើម្បី​រាយ​ការណ៍​​ជូន​សភា​​​អំពី​ស្ថាន​ភាព​ជំងឺ​របស់​លោក​។ សម្រាប់​ពេល​​នេះ​ គេ​មិន​ទាន់​ដឹង​ថា​តើ​លោក​អូស្ទីន​​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​ខែ​ទៀត​​ទើប​អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​​​។ នេះ​បើ​យោ​ងតាម​មន្ត្រី​ជាន់​ខ្ពស់​របស់​មន្ទីរ​ពេទ្យ​វ៉ល​ថឺរីត (Walter Reed)​។​

​ក៏​ប៉ុន្តែ​គេ​ដឹង​ថា​ស្ថាន​ភាព​ក្រពេញ​ប្រូស្តាត​របស់​លោក​ក្រោយ​ពេល​វះ​កាត់​ហើយ​មាន​សុខ​ភាព​ល្អ​ប្រសើរ​បំផុត​។ ចំណែក​បញ្ហា​ប្លោក​នោម​របស់​លោក​ក៏​ប្រហែល​ជា​មិន​ពាក់​ព័ន្ធ​នឹង​ការ​ជា​សះ​ស្បើយ​ឡើង​វិញ​នៃ​មុខ​របួស​វះ​កាត់​ក្រពេញ​ប្រូ​ស្តាត​នោះ​ដែរ​។​ តាម​ពិត​ បើ​មិន​មាន​បញ្ហា​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ទេ​ លោក​អូស្ទីន​គ្រោង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ប្រ៊ុច​សែល​ ប្រទេស​បែល​ហ្សិច​នៅ​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​​។ ​​ដូច្នេះ ​​គេ​មិន​​ដឹង​ថា​​​នៅ​ពេល​​លោក​មាន​​ជំងឺ​​បែប​នេះ​តើ​អាច​​ប៉ះ​ពាល់​គម្រោង​នៃ​កិច្ច​ប្រជុំ​នោះដែរ​ឬ​ទេ​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/us/us-defense-secretary-austin-taken-hospital-symptoms-suggesting-emergent-bladder-2024-02-11/#:~:text=Feb%2011%20(Reuters)%20%2D%20U.S.,Reed%20Military%20Medical%20Center%20said

អនុ​រដ្ឋ​មន្ត្រី​ក្រសួង​កា​រពារ​ជាតិ​
អនុ​រដ្ឋ​មន្ត្រី​ក្រសួង​កា​រពារ​ជាតិ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ