ឆេះការដ្ឋានក្លិបមួយកន្លែងកំពុងសាងសង់ក្នុងសង្កាត់ទន្លេសាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការដ្ឋានក្លិបមួយកន្លែងកំពុងសាងសង់ ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារជាង
រាជធានីភ្នំពេញ ៖ ការដ្ឋានក្លិបមួយកន្លែងកំពុងសាងសង់ ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារជាង
រាជធានីភ្នំពេញ ៖ ការដ្ឋានក្លិបមួយកន្លែងកំពុងសាងសង់ ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារជាងផ្សារធ្លាក់កម្ទេចដែកឆាបឆេះប៉ុង បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង ។
ហេតុការណ៍ខាងលើនេះ បង្កមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្លិបមួយកន្លែងកំពុងសាងសង់ នៅក្បែរកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង់ ។ ភ្លាមៗនោះក៏បានឃើញកម្មករដែលធើ្វការក្នុងការដ្ឋានបានរត់ចេញមកខាងក្រៅ និងបានស្រែកហៅឱ្យគេជួយយកទឹកទៅបាញ់ពន្លត់ដែរ តែមិនរលត់ដោយសារភ្លើងឆេះក្នុងពិដាន ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកើតហេតុនិងទាក់ទងទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការអគ្គីភ័យមកទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។
អគ្គិភ័យនេះដែរ កម្លាំងជំនាញបាន ប្រើប្រាស់រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីចំនួន០៦គ្រឿង ទើបរលត់ជាស្ថាពរតែមិនបង្កឱ្យមានការរាលដាលនោះឡើយ ។ បច្ចុប្បន្នសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីផ្សារធ្លាក់កម្ទេចដែកបង្កឱ្យមានការឆាបឆេះពិដាន ទើបកើតមានជាអណ្តាតភ្លើងឆាបឆេះបែបនេះ ៕ (ដោយ ៖ រដ្ឋា)
ចែករំលែកព័តមាននេះ