ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរទៅលេងខេត្តសៀមរាបច្រើនជាងគេនៅបុណ្យចូលឆ្នាំចិន-វៀតណាម

10 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មនុស្សបាននាំគ្នាទៅដើរលេងនៅខេត្តសៀមរាបច្រើនជាងគេបំផុតក្នុងឱកាស

ខេត្តសៀមរាប ៖ មនុស្សបាននាំគ្នាទៅដើរលេងនៅខេត្តសៀមរាបច្រើនជាងគេបំផុតក្នុងឱកាសចូលឆ្នាំចិន-វៀតណាមចាប់ពីថ្ងៃទី ៩ ដល់១១ ខែកុម្ភៈ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍និយាយថា នាថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំ ជនជាតិចិន-វៀតណាម ភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន ទេសចរណ៍ នានាក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ១១,៧ ម៉ឺននាក់។

ចំណែកភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តបាត់ដំបង មានចំនួនប្រមាណ ៨,៩ ម៉ឺននាក់។

ចំណែកខេត្តកំពង់ស្ពឺវិញ មានភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋាន និង សហគមន៍ទេសចរណ៍នានា មានចំនួនប្រមាណ ២,៦ ម៉ឺននាក់។

ភ្ញៀវទេសចរដែលទៅកម្សាន្តនៅតាមបណ្ដារមណីយដ្ឋាន និងសហគមន៍​ទេសចរណ៍​នានាក្នុងខេត្តស្ទឹងត្រែង វិញមាន មានចំនួនប្រមាណ ៩ពាន់នាក់។

រីឯទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តរតនគិរី មានចំនួនប្រមាណ ៨,៣ ពាន់នាក់។

ខេត្តពោធិ៍សាត់វិញទទួលទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ ២,៤ពាន់នាក់៕ (ដោយ ៖ ងួន សេរ័ត្ន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ