ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាថាមានកូនហើយពិបាកដើរលេង! ស្ត្រីម្នាក់និងស្វាមីនាំកូនតូចៗទាំង៣ ចំណាយពេល៨ឆ្នាំ ដើរកម្សាន្តជាង៩០ប្រទេស

7 ខែ មុន

(អន្តរជាតិ)៖ ក្នុងរយៈពេល 8 ឆ្នាំ គ្រួសារអាមេរិកទាំង៥រូប គឺនាង Jessica Gee ជាមួយស្វាមី និងកូនបីនាក់…

(អន្តរជាតិ)៖ ក្នុងរយៈពេល 8 ឆ្នាំ គ្រួសារអាមេរិកទាំង៥រូប គឺនាង Jessica Gee ជាមួយស្វាមី និងកូនបីនាក់ បានដើរលេង ប្រទេសជាង៩០ ជុំវិញពិភពលោក។ យោងតាមបទសម្ភាសន៍ដំណើរកម្សាន្តនេះបានចាប់ផ្តើមនៅឆ្នាំ២០១៥ ដំបូងឡើយពួកគេគ្រោងនឹងចំណាយពេលពីរបីខែទៅកាន់ប្រទេសថៃ សិង្ហបុរី នូវែលសេឡង់ អូស្ត្រាលី កោះហ្វីជី និងតុងហ្គា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ​ក្រោយ​ពេល​ត្រឡប់​មក​អាមេរិក​វិញ​បាន​មួយ​ភ្លែត ពួកគេ​ក៏​សម្រេច​ចិត្ត​បន្ត​ដំណើរ​ស្វែង​រក​ពិភពលោក។ គ្រួសារនេះបានទៅលេងប្រទេសរាប់សិបផ្សេងទៀត រួមមាន អាល្លឺម៉ង់ ម៉ារ៉ុក ជប៉ុន ប្រេស៊ីល ជាដើម។

ក្នុងនាមជា Travel vlogger នាងបាននិយាយថា រាល់ពេលពួកគេធ្វើដំណើរកម្សាន្តនៅតាមប្រទេសនីមួយៗ ទាំងនាង ប្តី និងកូនៗ បានស្វែងយល់អ្វីដែលថ្មីៗ និងមានបទពិសោធន៍ដ៏អស្ចារ្យ។ Jessica Gee ក៏បានបន្ថែមថា ការធ្វើដំណើរជាមួយក្មេងៗមិនមានអ្វីដែលលំបាកឡើយ ដោយគ្រួសារនាងតែងតែចូលរួមក្នុងផែនការធ្វើដំណើរដោយកូនៗនាងមុន​ពេល​ចេញ​ទៅ​ណា​មក​ណា ពួកគេ​ខ្ចប់​អីវ៉ាន់ដាក់កាបូប​ស្ពាយ ហើយ​រៀបចំ​អ្វីៗ​គ្រប់​យ៉ាងដោយខ្លួនឯង។

នាងថាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការធ្វើឱ្យការធ្វើដំណើរជាមួយកុមារកាន់តែងាយស្រួលគឺរក្សាភាពវិជ្ជមាន។ នាងជឿជាក់ថា កុមារត្រូវបានទទួលឥទ្ធិពល ១០០% ដោយអាកប្បកិរិយារបស់ឪពុកម្តាយរបស់ពួកគេ។ ដូច្នេះ នៅពេលដែលមានរឿងនឿយហត់ និងតានតឹង អ្នកត្រូវព្យាយាមជំរុញ និងរក្សាអាកប្បកិរិយាវិជ្ជមាន។ ប្រសិន​បើ​អ្នក​បាត់​បង់​វា កូន​ៗ​ក៏​ដូច​គ្នា។

លើសពីនេះ គ្រួសារក៏ត្រូវកំណត់ជាមុននូវកន្លែងដែលពួកគេចង់ទៅ និងមានផែនការថវិកាបម្រុងទុក។ នេះធ្វើឱ្យបទពិសោធន៍ធ្វើដំណើររលូន។

Jessica Gee ណែនាំឪពុកម្តាយឱ្យធ្វើដំណើរកម្សាន្តឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយចេញពីតំបន់សុខស្រួលរបស់ពួកគេ ហើយស្វែងយល់អ្វីដែលថ្មីសម្រាប់ជីវិត៕ ប្រភព Today

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ