ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់អនឡាញម្នាក់ បើកឡានបង្កគ្រោះផ្អើលម្តុំសួនច្បារវត្តបទុមវតី រួចបោះសម្តីប៉ុន្មានម៉ាត់នេះ​ទៀត

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ជាអ្នកលក់អនឡាញម្នាក់ បើក​រថយន្ដ​ក្នុង​ស្ថានភាព​ស្រវឹង មានកម្រិតជាតិ​

រាជធានីភ្នំពេញ ៖ ស្ត្រី​ជាអ្នកលក់អនឡាញម្នាក់ បើក​រថយន្ដ​ក្នុង​ស្ថានភាព​ស្រវឹង មានកម្រិតជាតិ​អាល់កុល 0.88mg/L បាន​បុ.ក​រះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ក្រឡា.ប់​ផ្ងារ​ជើង និង​ម៉ូតូ​មួយ​គ្រឿងទៀត​​រងការ​ខូចខាត​យ៉ាង​ដំណំ និងរងរបួសស្រាល​២នាក់ ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ឡើង​​ខឿន​សួនច្បារ បុ.ក​រះ​ធុង​សំរាម និងបង់​អង្គុយលេងលើសួនច្បារ ហើយម្ចាស់​រថយន្ត​បោះ​ពាក្យ សម្ដីថា «បុ.ក​មនុស្ស​ស្លា.ប់​ម្នាក់ សងប៉ុន្មាន?» ។

ហេតុការណ៍ខាងលើនេះ​បង្កការភ្ញាក់ផ្អើលកើតឡើង​កាល​ពី​វេលាម៉ោង​១១យប់​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅចំណុច​សួន​ច្បារ​វត្តបទុមវតី ផ្លូវ​សុធារស កែងផ្លូវ​២៦៦ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ម៉ាកឡិចស៊ីស Nx 200t ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-9557 បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង ស្ថានភាព​ស្រវឹង​ជោកជាំ ។

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋ​ដែលឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​ស បើក​ប​រ​ដោយ​បុរស​ចំណាស់​ម្នាក់ ធ្វើ​ដំណើរ​តា​បណ្ដោយ​ផ្លូវ​សុធារស ក្នុងទិស​ដៅ​ពី​ត្បូង​ទៅជើង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-3515 បើក​បរ​ដោយ​បុរស​ចំណាស់​ម្នាក់​ដូច​គ្នា ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា ជ​មួយម៉ូតូកង់បី ។

តាមប្រភព​ដដែល​បានបន្តថា ស្រប​ពេលនោះ ក៏​មាន​រថយន្ត​បង្ក​ខាង​លើ ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​២៦៦ ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅកើត ឆ្លង​កាត់​ទទឹង​ផ្លូវ មក​ក្នុង​ល្បឿនលឿន ក៏បុ.ក​រះ​ម៉ូតូ និង​ម៉ូតូ​កង់​បី បណ្ដាល​ឱ្យ​ក្រឡា.ប់​ផ្ងារជើង​ រង​របួសមនុស្ស​​ដេក​រដូករណែល ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​បន្តឡើង​ខឿនសួនច្បារ បុ.ក​រះ​ធុង​សំរាម និង​បង់​ថ្ម​អង្គុយ​លេង​លើ​សួន ទើប​រថយន្ត​អស់​ល្បឿន​ទៅ​​មុខ​លែង​រួច ។

តាម​​ប្រភព​ដដែល​​បាន​បន្ត​ថា បន្ទាប់​ពី​បង្ក​ហេតុរួច​ ម្ចាស់​រថយន្ត​មិនបាន​ចុះ​មកមើល​ជនរងគ្រោះ ទេ លុះពេលចេញពីរថយន្ត​មក​​បានបោះ​ពាក្យ​សម្ដី​ថា «បុ.ក​មនុស្ស​ស្លា.ប់​ម្នាក់ សងប៉ុន្មាន?» ។ គ្រាន់ តែ​ឮដូច្នេះ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង នឹង​ពាក្យ​សម្ដី​របស់​ម្ចាស់​រថយន្ត បម្រុង​នឹង​ស្វាគមន៍​ម្នាក់​មួយ​ដៃ មួយ​ជើង​ទៅ​ហើយ ប៉ុន្ដែ​ដោយ​នឹក​ឃើញ​ថា​ជា​មនុស្ស​ស្រី បើ​សិន​ជាមនុស្ស​ប្រុស​វិញ ប្រហែល​សមត្ថកិច្ច​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ក៏​អន្តរាគមន៍​ជួយមិន​ទាន់​ដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ឃាត់ខ្លួនស្ត្រីអ្នក​បើកបររថយន្តបង្កខាងលើមានឈ្មោះ តាំង គីមឡា មុខរបរ​បកប្រែភាសាចិន និងលក់ផលិតផលតាមអនឡាញ មានទីលំនៅផ្ទះលេខ 21BEo ផ្លូវ​លេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។ ចំពោះមូលហេតុគ្រោះថ្នាក់ចរា ចរណ៍នេះមកពីអ្នកបើកបររថយន្តចេញពីផ្លូវមានស្លាកសញ្ញាឈប់ និងបើកបរមានជាតិអាកុលកម្រិត 0.88mg/L ។

ក្រោយកើត​ហេតុ ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន នាំ​ទៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ ដើម្បី​សាក​សួរ និងវាស់ជាតិអាល់កុល រកឃើញមានកម្រិតជាតិអាល់កុល 0.88mg/L ។ ចំណែក​ជនរងគ្រោះ​ទាំង២នាក់ ត្រូវបាន​សាច់ញាតិ​នាំ​ទៅ​ព្យាបាល​របួសនៅមន្ទីរពេទ្យ​ នៅសល់​តែ​ម៉ូតូ និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល រាជធានីភ្នំពេញ ធ្វើការ​វាស់​វែង​យ​កទៅ​រក្សា​ទុក​បណ្ដោះអាសន្ន រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ