ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងមូលហេតុហើយ! ករណីក្រុមយុវជនផ្ទុះហិ.ង្សា​​តាមផ្លូវឡើងទៅឧទ្យានជាតិគិរីរម្យ

7 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាមរយៈឃ្លីបវីដេអូមួយដែលបានថតកម្មភាពក្មេ.ងស្ទាវកា.ប់គ្នានៅលើផ្លូវឡើងទៅ

ខេត្តកំពង់ស្ពឺ ៖ តាមរយៈឃ្លីបវីដេអូមួយដែលបានថតកម្មភាពក្មេ.ងស្ទាវកា.ប់គ្នានៅលើផ្លូវឡើងទៅឧទ្យានជាតិគិរីរម្យ ត្រង់ចំណុចជិតរង្វង់មូលនាគព័ន្ធ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៤ នៅលើ។ តាមរយៈរូបភាពក្នុងឃ្លីបវីដេអូនេះដែរ ដំបូងឡើយ​នរណាៗក៏ថាជាអំពើហិ.ង្សាកា.ប់គ្នាដែរ តែតាមការពិតគឺផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ​រួចក៏ក្លាយជាអំពើហិ.ង្សាវា.យត.ប់គ្នា​តែម្តង ​។

ជុំវិញករណីខាងលើនេះ នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី​១១ កុម្ភៈ ឆ្នាំ២០២៤ នេះដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួនជនសង្ស័យបានខ្លះហើយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក Scopy-i ពណ៌ក្រហម គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០២២ ជិះឌុបគ្នា២នាក់ គឺម្នាក់ឈ្មោះ វី សុគុន្ធ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃស្តុកឃុំមហាសាំង ស្រុកភ្នំស្រួច ម្នាក់ទៀតមិនស្គាល់ឈ្មោះ បានជិះទៅបុ.កម៉ូតូ១គ្រឿង ម៉ាកហុងឌ្រីម ធុនC125 ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KK-4037 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ សេង រ៉ាវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកសាមគ្គីមុនី​ជ័យ និងអ្នករួមដំណើរឈ្មោះ គង់ ណាវី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ បណ្ដាលឱ្យដួលទាំង២ ។

តាមប្រភពបានឱ្យដឹងបន្តថា ពេលកើតហេតុរួច បក្ខពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា បានមកដល់ ក៏ទាញមែកស្រល់ដេញវាយទៅលើឈ្មោះ វី សុគុន្ធ និងបក្ខពួក នៅកន្លែងកើតហេតុ ចំណែកឈ្មោះ សេង រ៉ាវ័ន្ត ពេលងើបពីដួលវិញក៏ទាញដំបងឫស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ​ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ទោ ម៉ែន សុខេម អធិការរងនគរបាលស្រុកភ្នំស្រួច បានបញ្ជានិងឡើងស្ទាក់ឃាត់បានជនបង្ក៣នាក់ រួមមាន ១-ឈ្មោះ សេង រ៉ាវ័ន្ត ២-ឈ្មោះ គង់ ណាវី និង៣-ឈ្មោះ សេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ និងឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន ចំណែកភាគីម្ខាងទៀតឈ្មោះ រី សុគន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។

ក្នុងនោះផងដែរ សមត្ថកិច្ចដកហូតម៉ូតូចំនួន៣គ្រឿង រួមមាន ១-ម៉ូតូគ្រឿងម៉ាកៃcopy-i ពណ៌ក្រហម គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០២២, ២-ម៉ូតូមួយគ្រឿងម៉ាក​ហុងដា ធុនC125 ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KK-4037 និង៣-ម៉ូតូមួយគ្រឿងម៉ាក​ហុងដា ធុនC125 ស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JA-7814។

​បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

សូមរំលឹកឡើងវិញថា តាមប្រភពព័ត៌មានបឋម​បាន​ឱ្យដឹងថា តាមរយៈឃ្លីបវីដេអូមួយដែលបានថតកម្មភាពក្មេងស្ទាវកា.ប់គ្នានៅលើផ្លូវឡើងទៅគិរីរម្យ ស្ថិតក្នុង​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅមិនទាន់ដឹងពីអត្តសញ្ញាណជនរងគ្រោះ និងជនបង្កនៅឡើយទេ ដែលរហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានជាក់លាក់អំពីសមត្ថកិច្ចស្រុកភ្នំស្រួចឡើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ករណីក្មេងស្ទា.វកា.ប់គ្នានៅលើផ្លូវឡើងទៅឧទ្យានជាតិគិរីរម្យ ស្ថិត​ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃដដែលនេះដែរ ដឹងតម្រុយខ្លះៗហើយគឺផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានមិត្តភក្តិរបស់គេដឹកបញ្ជូនទៅសង្គ្រោះ តែមិនទាន់ដឹងថាចូលសង្គ្រោះនៅមន្ទីរពេទ្យណានោះទេ ​ខណៈសមត្ថកិច្ចកំពុងតែតាមរក ដើម្បីសម្គាល់អត្តសញ្ញាណ។

តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានបង្ហើបប្រាប់ឱ្យដឹងផងដែរថា ក្រុមជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានខ្លះៗហើយ ពេលនេះកំពុងបន្តស្រាវជ្រាវរកបក្ខពួករបស់គេជាបន្តទៀត។

តាមប្រភព​ព័ត៌មានបាន​ឱ្យដឹងបន្តថា ជនរងគ្រោះដែលរហូតមកដល់ពេលនេះនៅមិនទាន់ដឹងអំពីស្ថានភាពបួសនៅឡើយទេ ដែលអ្នកខ្លះថាបានស្លាប់បាត់បង់ជីវិត តែអ្នកខ្លះទៀតថានៅមានជីវិតនៅឡើយ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានបន្តស្រាវជ្រាវរកជនរងគ្រោះជាបន្តបន្ទាប់ ។ ក្នុង​នោះផងដែរ សមត្ថកិច្ចសូមសំណូមពរដល់មិត្តភក្តិជនរងគ្រោះ សូមជួយសហការផ្ដល់អត្តសញ្ញាណ និងប្រាប់អំពីទីកន្លែងដែលជនរងគ្រោះត្រូវបានពួកគេដឹកយកទៅផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ