ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ណូយ វ៉ាន់ណេត ចេញមុខប្រឆាំង​ ក្រោយ​​​​លេចព័ត៌មានថាគាត់ទទួលមរណភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោកណូយ វ៉ាន់ណេតបានចេញមុខប្រឆាំងទាស់ទៅនឹងព័ត៌មានលេចឮថា លោកបានទទួលមរណភាពហើយ ខណៈពេលដំណឹងបានក្លាយជាប្រធានបទដ៏ក្ដៅនៅលើបណ្ដាញសង្គម ។ ម្ចាស់ហ្វេសប៊ុកមួយបានធ្វើការបង្ហោះពីព័ត៌មានតារាចម្រៀងលោកណូយ វ៉ាន់ណេតបានទទួលមរណភាពតាមបណ្ដាញសង្គម ដោយមិនមានមូលដ្ឋានច្បាស់លាស់…

រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោកណូយ វ៉ាន់ណេតបានចេញមុខប្រឆាំងទាស់ទៅនឹងព័ត៌មានលេចឮថា លោកបានទទួលមរណភាពហើយ ខណៈពេលដំណឹងបានក្លាយជាប្រធានបទដ៏ក្ដៅនៅលើបណ្ដាញសង្គម ។

ម្ចាស់ហ្វេសប៊ុកមួយបានធ្វើការបង្ហោះពីព័ត៌មានតារាចម្រៀងលោកណូយ វ៉ាន់ណេតបានទទួលមរណភាពតាមបណ្ដាញសង្គម ដោយមិនមានមូលដ្ឋានច្បាស់លាស់ ក្នុងពេលតារាចម្រៀងរូបនេះមិនមានរឿងអ្វីកើតឡើង និងទទួលមរណភាពដូចការ​បង្ហោះខាងលើនេះឡើយ ។

យ៉ាងណានៅទីបំផុតលោកណូយ វ៉ាន់ណេតបានចេញមុខដោយផ្ទាល់ដោយបានធ្វើការបដិសេធន៍ចោលទាំងស្រុងនូវការបង្ហោះពីផេកខាងលើ និងស្នើឱ្យម្ចាស់ផេកហ្វេសប៊ុករូបនោះលុបព័ត៌មានចេញ និងចេញសុំទោសជាសាធារណៈមុនពេលលោកចាត់វិធានការផ្លូវច្បាប់។

តាមរយៈវីដេអូដែលបានLive តាមបណ្ដាញសង្គមតារាចម្រៀងលោកណូយ វ៉ាន់ណេត បានលើកឡើងថា មានគណនេយ្យហ្វេសប៊ុកឈ្មោះ Sopheak M meng បានធ្វើការបង្ហោះថា លោកបានទទួលមរណភាពហើយ ។

លោកបញ្ជាក់ថា ការបង្ហោះព័ត៌មាននេះ គឺជាការភូតភរចង់បានការចូលមើល(view) ច្រើន ហើយប្រមាថអាយុជីវិតទៅវិញ។ លោកថា ធ្វើបែបនេះមានគោលបំណងអ្វី អ្នកណានៅពីក្រោយ ដោយសារការចង់បានការចូលមើលច្រើនបែរជាមកប្រមាថអាយុជីវិតលោកទៅវិញ ។

លោកបន្ថែមថា ករណីនេះគឺវាធ្ងន់ធ្ងរ ដោយលោកសុំឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃជួយដោះស្រាយលោកនៅក្នុងករណីខាងលើនេះផង ។ លោកណូយ វ៉ាន់ណេតក៏បានស្នើឱ្យម្ចាស់ផេកដែលបានបង្ហោះថា លោកទទួលមរណភាពនោះឱ្យលុបចេញជាបន្ទាន់ និងចេញមុខសុំទោសលោកជាសាធារណៈមុនពេលលោកចាត់ការតាមផ្លូវច្បាប់ ។

ទោះជាយ៉ាងណាលោកណូយ វ៉ាន់ណេត ក៏បានអំពាវដល់មហាជនមេត្តាកុំមានការយល់ច្រឡំថា លោកពិតជាទទួលមរណភាព ព្រោះលោកមិនងាយស្លាប់ទេ គឺលោកនៅតែបន្តនៅក្នុងបេះដូងទស្សនិកជនដដែល ហើយលោកក៏សូមអរគុណសម្រាប់ការគាំទ្រពីបងប្អូនទាំងអស់ចំពោះលោករហូតមកទល់នាពេលនេះ ។

ជាការកត់សម្គាល់ការផុសព័ត៌មាននៃស្លាប់របស់តារាចម្រៀងលោកណូយ វ៉ាន់ណេតនាពេលនេះ មិនមែន​ជាលើកទីមួយឡើយ ពោលកន្លងមកក៏មានករណីដូចគ្នាផងដែរ ។ គេនៅចាំថា កាលពីអំឡុងឆ្នាំ២០១៧ លោក ណូយ វ៉ាន់ណេតក៏ត្រូវបានគេផុសព័ត៌មានពីការស្លាប់របស់លោកដែរ ក្រោយពីលោកជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ។

តែយ៉ាងណាលោក ណូយ វ៉ាន់ណេតក៏បានចេញមុខបដិសេធចោលនូវព័ត៌មានខាងលើនេះដែរ ក្នុងពេលក្រោយជួបគ្រោះថ្នាក់ចរាចរណ៍លោកបានចេញទៅព្យាបាលនៅប្រទេសថៃ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ