ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​យំ​លែង​ចេញ និង​ពោល​​ថា« ឆ្នាំ​នេះ​អ្នក​ដាំ​ដើម​រាសី​ទឹកភ្នែក​ហើយ គ្រូ​ហុងស៊ុយ​អើយ​»

2 ឆ្នាំ មុន

ឆ្នាំ​នេះ អ្នក​ដាំ​ដើម​រាសី ទឹកភ្នែក​ហើយ ក្រោយ​គ្រូ​ហុងស៊ុយ​ពោល​ច្បាស់​ៗ​ពាក់ព័ន្ធ​ដើម​រាសី ។ កសិករ​ត្អូញ​ថា គាត់​យំ​លែង​ចេញ និង​ពោល​ដោយ​ក្តុកក្តួល​ថា « ឆ្នាំ​នេះ​អ្នក​ដាំ​ដើម​រាសី​ទឹកភ្នែក​ហើយ…

ឆ្នាំ​នេះ អ្នក​ដាំ​ដើម​រាសី ទឹកភ្នែក​ហើយ ក្រោយ​គ្រូ​ហុងស៊ុយ​ពោល​ច្បាស់​ៗ​ពាក់ព័ន្ធ​ដើម​រាសី ។ កសិករ​ត្អូញ​ថា គាត់​យំ​លែង​ចេញ និង​ពោល​ដោយ​ក្តុកក្តួល​ថា « ឆ្នាំ​នេះ​អ្នក​ដាំ​ដើម​រាសី​ទឹកភ្នែក​ហើយ គ្រូ​ហុងស៊ុយ​អើយ​» ។

និយាយ​ដល់​រឿង​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម គឺជា​បុ​ណ​ដ៏​សំខាន់​មួយ​របស់​បងប្អូន​ជនជាតិ​ចិន ឬ​បងប្អូន​ជនជាតិ​ខ្មែរ​ដែល​ជាប់សែស្រឡាយ​ចិន ឬ​បងប្អូន​ជនជាតិ​វៀតណាម ឬ​ខ្មែរ​ដែល​ឈាម​សែស្រឡាយ​វៀតណាម តែងតែ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ឡើយ ។ នៅ​ឆ្នាំ​២០២៤​នេះ ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ត្រូវ​ចំ​ថ្ងៃ​សុក្រ ទី​៩ ខែកុម្ភៈ ។ សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី ១០, ១១ និង​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ។ បងប្អូន​មួយ​ចំនួន​ធំ ហៅ​ថា ពិ​ធិ​បុ​ណ​ចូល​ឆ្នាំ​ប្រពៃណី​ចិន តែ​មែនទែន​ទៅ​វា​ក៏​ជា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​វៀតណាម​ផង​ដែរ ។

មុន​លម្អិត​រឿង​កសិករ​ខ្មែរ​អ្នក​ដាំ​ដើម​រាសី​ត្រូវ​បង្ហូរទឹក​នេត្រា​ដោយសារ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ សូម​លើកយក​នូវ​ប្រវត្តិ​សង្ខេបនៃ​បុណ្យចូលឆ្នាំ​ចិន ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ឈ្វេងយល់​ដូច​ខាងក្រោម​៖ បុណ្យចូលឆ្នាំ​ចិន គឺជា​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​របស់​ជនជាតិ​ចិន ដែល​តែងតែ​ប្រារព្ធ​ឡើង នៅ​ពេល​ផ្លាស់​ប្តូរ​ពី​ប្រតិទិន​ចាស់​ចូល​ប្រតិទិន​ថ្មី របស់​ប្រទេស​ចិន ។ គេ​អាច​ហៅ​បុណ្យចូលឆ្នាំ​នេះ​ថា ជា​ពិធីបុណ្យ​និទាឃ​រដូវ ឬ​បុណ្យ​នៃ​រដូវ​ផ្កា​រីក «Spring Festival»​។

ប្រាកដ​ណាស់ ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ កសិករ​អ្នក​ដែល​ដាំ​ដើម​រាសី​ទឹកភ្នែក​ហើយ ក្រោយ​លក់​ដើម​រាសី​មិន​ចេញ ដោយ​មក​ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ដើម​រាសី​នៅ​ពេញ​ចម្ការ ខណៈ​មិនសូវ​មាន​អ្នកទិញ​ដាក់​ផ្ទះ​នោះ ។ សម្រាប់​ជនជាតិ​ចិន បុណ្យចូលឆ្នាំ​ជា​ឱកាស​ពិសេស​សម្រាប់​ក្រុម​គ្រួសារ ក្នុង​ការ​ជួបជុំ ដើម្បី​បរិភោគ​អាហារ​រួម​គ្នា​ជា​ពិសេស គឺ​អាហារ​ពេល​ល្ងាច ។ វា​ក៏​ជា​ឱកាស​សម្រាប់​ជនជាតិ​ចិន ក្នុង​ការ​បោសសម្អាត​គេហដ្ឋាន​ជា​ថ្មី ដើម្បី​បណ្តេញ​រឿង​មិនល្អ និង​វិញ្ញាណ​អាក្រក់ ហើយ​ទទួលយក​សំណាងល្អ​នៅ​ឆ្នាំ​ថ្មី ។

នៅ​តាម​បង្អួច និង​ទ្វារ គេ​តែងតែ​តុបតែង​លំអ​ជាមួយនឹង​ក្រដាស ឬ​កំណាព្យ​ពីរ​ប្រយោគ ដែល​មាន​ពណ៌​ក្រហម តំណាង​ឲ្យ «​សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និង​អាយុ​យ៉ឺ​ន​យូរ​» ។ ក្រៅពី​ការ​សែនព្រេន នៅ​មាន​សកម្មភាព​ផ្សេង​ៗ​ទៀត ដែល​ប្រជាជន​ចិន​និយម ធ្វើ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​មាន​ដូច​ជា ការ​ដុត​ផាវ ការ​ចែក​អាំង​ប៉ាវ ឬ​ចំណីអាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ តាម​រយៈ​ការ​លើក​ឡើង របស់​បងប្អូន​ជនជាតិ​ចិន​បាន​បញ្ជាក់​ថា «​ប្រសិនបើ​មនុស្ស​ចំណាយ ឬ​ចែករំលែក​ដល់​អ្នក​ដទៃ​កាន់តែ​ច្រើន​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នឹង​នាំ​ឲ្យ​លាភ​ហូរ​ចូល​គ្រួសារ របស់​ពួក​គេ​កាន់តែ​ច្រើន​ដូច​គ្នា​» ។

យោង​ទៅ​តាម​រឿងនិទាន និង​រឿងព្រេង​ខ្លះ​ទៀត​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ផ្ដើម​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​បាន​ផ្ដើម​ឡើងជា​មួយ​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​សត្វ​ក្នុង​ទេវ​កថា មានឈ្មោះ​ថា «​នៀ​ន​» មាន​ន័យ​ថា ឆ្នាំ​ជា​ភាសា​ចិន ។ ងាក​មក​កសិករ​ខ្មែរ​វិញ​ថា ម៉េច​ត្រូវ​ស្រក់​ទឹកភ្នែក​ថ្ងៃ​សែន និង​ចូល​ឆ្នាំ​ចិន​នោះ គឺថា រឿង​វា​ពាក់ព័ន្ធ​នឹង​«​ដើម​រាសី និង​គ្រូ​ហុងស៊ុយ​» ។

ជា​ការ​ពិត​ណាស់ ដើម​រាសី​ជាដើម​រុក្ខជាតិ​ដែល​គេ​គ្រប់​គ្នា​តែង​យក​ដាក់​ថូ​ដាក់​តាំង​ផ្ទះ ដើម្បី​លើករាសី រាសី​ខ្ពស់ និង​ភាព​រីក​ចម្រើន​កើត​កាល​វាលគុម្ព​ត្រជាក់ត្រជុំ​ដល់​លោក​អ្នក​នោះ តែ​ផ្ទុយ​ទៅ​វិញ​ឆ្នាំ​នេះ​គ្រូ​ហុងស៊ុយ​មួយ​ចំនួន​បាន​ថ្លែង​ថា ចូល​ឆ្នាំ​ចិន​២០២៤​នេះ​មិន​អោយ​ដាក់​ដើម​រាសី​នៅ​ជំនៀងផ្ទះ​ឡើយ ដូច្នេះ​អា​ជីករ​លក់​ដើម​រាសី និង​កសិករ​ដាំ​ដើម​រាសី​អាច​នឹង​លំបាក​យំ​លែង​ចេញ ក្រោយ​ខំ​ដាំ​ថែ​ស្រោច​ទឹក​សព្វបែបយ៉ាង​ហើយ ចុង​ក្រោយ​គ្មាន​អ្នកទិញ​បាន​ត្រឹម​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា « ឆ្នាំ​នេះ​អ្នក​ដាំ​ដើម​រាសី ទឹកភ្នែក​ហើយ​..​គ្រូ​ហុងស៊ុយ​អើយ »​។

បើ​តាម​ការ​រៀប​របស់​គណនី​ឈ្មោះ កូន​អ្នក​កៀន​សា្វ​យ និយាយ​ថា រាសី​ឡើង​ល្អ ខំ​ថែ ខំ​ដាំ សង្ឃឹមថា បាន​លក់​ក្នុង​ឪ​កាស​បុណ្យប្រពៃណី​ចិន តែ​គ្រូ​ហ៊ុយ​ស៊ុ​យ​និយាយ​ថា មិន​អោយ​ដាក់​ដើម​រាសី ឥឡូវ​នៅ​ចោល​ទាំង​ចម្ការ ដោយ​ធ្លាប់តែ​កាលពី​កន្លង​ទៅ ថ្ងៃ​ទី​៣ ឬ​ថ្ងៃ​ទី​៤ កាប់​យក​ទៅ​លក់​នៅ​ផ្សារ​អស់ហើយ តែ​ពេល​នេះ​នៅ​សល់​ពេញ​ចម្ការ ។ បើ​តាម​ការ​បន្ត​ពី​ប្រភព​ដដែល​បន្ត​ថា ចំពោះ​ដើម​រាសី​នេះ​ខំ​ថែ ជួល​គេ​ធ្វើ​ស្មៅ ក្រែង​បាន​ដោះស្រាយ​ជីវភាព តែ​ពេល​នេះ​លើស​ដើម​មិន​បាន​ជួយ​ដល់​ជីវភាព​ហើយ​លំបាក​លើស​ដើម​ទៀត ។

ក្រោយ​មានការ​បង្ហោះ​ចំពោះ​គណនី​មួយ​នេះ មហាជន​ខ្លះ​បាន​លើក​ឡើង​ថា « សម្រាប់​ខ្ញុំ ដើម​ហ្នឹង​គ្រាន់​ដាក់​លម្អ​ប៉ុណ្ណោះ រឿង​ហេង ឬ​ស៊យ​ឡើង ឬ​ចុះ ដោយសារ​វា​មិន​ជឿ​សោះឡើយ ព្រោះ​វា​គ្មាន​រិ​ទ្ធិ​អី​ខ្លាំង​ជាង​មនុស្ស​ទេ ចង់​ដុត ចង់​ដក ចង់​ដាំ ពេល​ណា​ក៏​បាន​» ។ និង​មហាជន​ខ្លះ​ទៀត​លើក​ឡើង​ក្នុង​ន័យ​បែប​នេះ​ថា « ដាំ ឬ​ដាក់​នៅ​ក្នុងផ្ទះ​វា​បញ្ចេញ​ឧស្ម័ន​ហើយ និង​ជួយ​ស្រូប​ជាតិពុល ជា​ការ​លម្អ​នៅ​ក្នុងផ្ទះ​ផង រុក្ខជាតិ​ទាំងនេះ​វា​មាន​អត្ថប្រយោជន៍​ច្រើន មិនមែន​ជា​របស់​ចង្រៃឧបទ្រព​អប្បមង្គល​ដូច​អ្វី​ដែល​គ្រូ​គ្រូ​ហុងស៊ុយ​មួយ​ចំនួន​បាន​ពោល​ទេ »​។

ខ្លះ​ទៀត​លើក​ឡើង​ថា បែប​ណា​ក៏​ល្អ​« ឆ្នាំទៅ​ថា ត្រូវ ឆ្នាំ​នេះ​ថា មិន​ត្រូវ ចូល​ឆ្នាំ​ខ្មែរ​ត្រូវ​រហូត​ជាមួយ​ផ្កាឈូក និង​ម្លិះ សូម​ពិចារណា​ផង​»​។ និង​មហាជន​ខ្លះ​ទៀត​លើក​ឡើង​ថា​« បងអាច​លក់​បាន ចិន​សែ​ហាម​កុំអោយ​ដាក់​តែ​អ្នក​ដែល​មាន​ជំនាង​កណ្ដាល​ផ្ទះ​តែ​ប៉ុណ្ណោះ ព្រោះ​តារាសាស្ដ្រ​មិនល្អ​ចុះចូល​»​។ ខ្លះ​ទៀត​លើ​ដោយ​លើក​ខ្លួនឯង​ជា​ធំ « ខ្ញុំ​មិន​ជឿ​ទេ​រឿង​ហុងស៊ុយ ជឿ​លើ​សមត្ថភាព​ខ្លួនឯង ហើយ​ការ​ដាក់​ស​ម្កា​រៈ​វា គ្រាន់​ការ​តុ​ប​តែ​ឲ​ស្អាត សប្បាយចិត្ត​ប៉ុណ្ណោះ​»​។

គួរ​បញ្ជាក់​ដែរ​ថា ដើម​រាសី​ឆ្នាំ​នេះ អា​ជីករ កសិករ​អ្នក​ដាំ​មានការ​ត្អូញត្អែរ​ក្រោយ​លក់​មិន​ចេញ ដោយ​ម្នាក់​សម្តែង​ការ​ស្តោក​ស្តាយក្រោយ ខំប្រឹង​ដោយ​កម្លាំង​ញើស​ឈាម​ហើយ​បែរជា​លក់​មិន​ចេញ​បែប​នេះ​៕ ដោយ​៖ លី​ហួ គី​ម​ឆាយ​.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ