ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពីប្តូរមកក្លឹបថ្មី! តស់មកដឹងបន្តិចថាតើកីឡាករ Lionel Messi លេងស្ទាយនាឡិកាម៉ូដអ្វីខ្វះ ឮថាមួយគ្រឿងៗតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ

1 ឆ្នាំ មុន

(អន្តរជាតិ)៖ Lionel Messi គឺជាកីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងវិស័យកីឡា ហើយមានទ្រព្យសម្បត្តិសរុបជាង ៦០០លានដុល្លារ។ ហើយវាមិនចម្លែកនោះទេដែលកីឡាកររូបនេះប្រើប្រាស់របស់មានតម្លៃសមទៅនឹងការប្រឹងប្រែងរបស់ខ្លួន។ នៅថ្ងៃនេះក៏មកដឹងថាតើកីឡាករ Lionel Messi…

(អន្តរជាតិ)៖ Lionel Messi គឺជាកីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងវិស័យកីឡា ហើយមានទ្រព្យសម្បត្តិសរុបជាង ៦០០លានដុល្លារ។ ហើយវាមិនចម្លែកនោះទេដែលកីឡាកររូបនេះប្រើប្រាស់របស់មានតម្លៃសមទៅនឹងការប្រឹងប្រែងរបស់ខ្លួន។ នៅថ្ងៃនេះក៏មកដឹងថាតើកីឡាករ Lionel Messi លេងស្ទាយនាឡិកាម៉ូដអ្វីខ្វះចាប់តាំងពីចូលលេងឱ្យក្លឹប Inter Miamiមក?

នាឡិកា Patek Philippe Aquanaut Luce Rainbow

នៅខែកក្កដា ឆ្នាំ២០២៣ កីឡាករ Lionel Messi បានចូលរួមជាផ្លូវការជាមួយក្លឹប Inter Miami ហើយអំឡុង​ពេលជួបជាមួយ​អ្នក​សារព័ត៌មាន និង​អ្នក​គាំទ្រ​ គេឃើញ Messi ​បាន​ពាក់នាឡិកាម៉ាក Patek Philippe Aquanaut Luce Rainbow ដែលនាឡិកានេះមានត្បូងកណ្តៀងពណ៌ឥន្ទធនូចំនួន៤០គ្រាប់ នៅលើគែមខាងក្រៅ និងពេជ្រ៤០គ្រាប់នៅលើគែមខាងក្នុង។ ត្បូងកណ្តៀងឥន្ទធនូចំនួន១២ផ្សេងទៀតត្រូវបានប្រើជាសញ្ញាសម្គាល់ម៉ោង។ ខ្សែនាឡិកាពណ៌មាសលាយក្រហមធ្វើឱ្យមួយគ្រឿងនេះកាន់តែលេចធ្លោ និងគួរអោយចាប់អារម្មណ៍។ ហើយចំណែកតម្លៃលក់រាយរបស់នាឡិកានៅលើកដៃ Messi គឺ ២១២,៧៤០ដុល្លារ ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃលក់បន្តនៅលើទីផ្សារ ត្រូវបានកត់ត្រានៅ ៤៩០,០០០ដុល្លារអាមេរិក ដែលជាតម្លៃទ្វេដងនៃតម្លៃដែលបានរាយការណ៍។

នាឡិកា Patek Philippe Aquanaut Chronograph 5968A

ធ្វើដំណើរទៅប្រកួតដំបូងជាមួយ Inter Miami ក្នុងខែកក្កដា ឆ្នាំ២០២៣ Messi ត្រូវបានគេប្រទះឃើញពាក់អាវ Patek Philippe Aquanaut Chronograph 5968A នាឡិកា​នេះ​មាន​ខ្សែ​កៅស៊ូ​ពណ៌​ទឹកក្រូច ទាក់ទាញ​គ្រប់ក្រសែ​ភ្នែក ហើយវាមានតម្លៃ ៥៥,០០០ដុល្លារ ប៉ុន្តែក្នុងរបាយការណ៍ថ្មី នាឡិកាលក់​ក្នុងតម្លៃ​ជាង ១៧០,០០០ ដុល្លារ​នៅ​ទីផ្សារ​ប្រផេះ។

នាឡិកា​ Patek Philippe Nautilus 5811 ពណ៌ស្វាយមានតែមួយគត់លើលោក

នៅក្នុងរូបថតដែល Messi បង្ហាញវត្តមាននៅលើទីលានហ្វឹកហាត់កីឡាកររូបនេះក៏បានពាក់នាឡិកា Patek Philippe Nautilus 5811 ‘Purple’ មានតែមួយគត់នៅលើពិភពលោក ។ យោងតាម ​​IFL Watches នេះគឺជាគ្រឿងបន្លាស់ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់Messi ដោយម៉ាកនាឡិកាស្វីស។ ម៉ូដែលនាឡិការបស់ Messi ទាំងខ្សែ និងផ្ទាំងវាគឺប្រាក់ ប៉ុន្តែនៅខាងក្នុងនាឡិកាពណ៌ស្វាយដោយសារតែនាឡិកានេះគឺមានតែមួយគត់នៅលើទីផ្សារ តម្លៃវាក៏មិនត្រូវបានប្រកាសទេ។

នាឡិកា Rolex Daytona Rainbow 116598 RBOW

នៅក្នុងរូបថតឆ្នាំថ្មីដែលបង្ហោះនៅលើinstagramផ្ទាល់ខ្លួន Messi បានពាក់នាឡិកា Rolex Daytona Rainbow 116598 RBOW ។ ម៉ូដែល Rolex Daytona Rainbow 116598 RBOW មានស្រោមមាស និងត្បូងពេជ្រចម្រុះពណ៌ចំនួន៣៥គ្រាប់ និងដាំពេជ្រ ៨ គ្រាប់ ​ប្រើ​ជំនួស​គ្រឿង​សម្គាល់​ម៉ោង​ផង​ដែរ។

តម្លៃលក់រាយរបស់នាឡិកានេះគឺ ១៣២,៥០០ដុល្លារ ទោះ​ជា​យ៉ាង​ណា តម្លៃ​នៅ​លើ​ទី​ផ្សារ​បន្ទាប់​បន្សំ​មាន​រហូត​ដល់ ៥០ម៉ឺន​ដុល្លារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ