បា.ក់ស្រុតច្រាំងទន្លេតូចនៅស្រុកពារាំង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋច្រើនខ្នង
- ព្រៃវែង
ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់ផ្ទះចំនួន 5 ខ្នងស្មើនឹង 5 គ្រួសារ បានរងផលប៉ះពាល់ នឹងត្រូវបាន
ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់ផ្ទះចំនួន 5 ខ្នងស្មើនឹង 5 គ្រួសារ បានរងផលប៉ះពាល់ នឹងត្រូវបាន
ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់ផ្ទះចំនួន 5 ខ្នងស្មើនឹង 5 គ្រួសារ បានរងផលប៉ះពាល់ នឹងត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព ដោយសារតែការបាក់ច្រាំងទន្លេតូចដែលជាគ្រោះធម្មជាតិ។
ហេតុការណ៍បាក់ស្រុតច្រាំងទន្លេនេះ បានកើតឡើងកាលពីវេលាម៉ោង3ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី 7 កុម្ភៈ នៅតាមបណ្ដោយដងទន្លេតូច ត្រង់ចំណុចភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានដែលបានចុះទៅជួយអន្តរាគមន៍ផ្ទាល់ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ផ្ទះដែលរងផលប៉ះពាល់ក្នុងហេតុការណ៍នេះមានចំនួន 5 ខ្នង ក្នុងនោះផ្ទះថ្មមួយខ្នង និងផ្ទះក្បឿងខាងលើឈើខាងក្រោមថ្មចំនួន 4ខ្នង ហើយប៉ះពាល់តែផ្នែកខាងក្រោយប៉ុណ្ណោះ ដែលមានដូចជា ផ្ទះបាយ បន្ទប់ទឹក និងបន្ទប់គេងខាងក្រោម ហើយគ្រោះធម្មជាតិមួយនេះមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ គេគ្រាន់តែបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិម្ចាស់ផ្ទះប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្រោយកើតហេតុលោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដល់ទីតាំងផ្ទាល់ និងបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ រុះរើ ដឹកជញ្ជូនសម្ភារៈ ទ្រព្យសម្បត្តិពលរដ្ម្ចាស់ផ្ទះ មកកាន់កន្លែងមានសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋនៅស្រុកពារាំងនេះ មិនមែនទើបតែកើតឡើងជាលើកទីមួយនោះទេ គឺធ្លាប់បានកើតឡើងច្រើនលើកមកហើយ ដោយសារតែប្រជាពលរដ្ឋនាំគ្នាធ្វើផ្ទះរស់នៅ នៅលើដីច្រាំងទន្លេទើបពេលមានការបាក់ស្រុតច្រាំងទន្លេម្ដងៗ ធ្វើឱ្យមានការប៉ះពាល់ដល់ផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ពួកគាត់បែបនេះ ៕
ចែករំលែកព័តមាននេះ