តស់! មកស្គាល់កីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក
អន្តរជាតិ ៖ ប្រសិនបើសួរថា តើកីឡាករបាល់ទាត់រូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត
អន្តរជាតិ ៖ ប្រសិនបើសួរថា តើកីឡាករបាល់ទាត់រូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត
អន្តរជាតិ ៖ ប្រសិនបើសួរថា តើកីឡាករបាល់ទាត់រូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក នាពេលបច្ចុប្បន្ន ? ច្បាស់ណាស់គ្រប់គ្នាប្រាកដជាគិតថាខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi ឬខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ។ ប៉ុន្តែការពិតគឺខ្សែបម្រើស្លាបប្រ៊ុយណេ Faiq Bolkiah ជាមួយនឹងទ្រព្យសម្បត្តិចំនួន ២០ពាន់លានដុល្លារអាមេរិក។
ព្រះអង្គម្ចាស់ Faiq Bolkiah អាយុ២៥ឆ្នាំ ប្រសូតនៅទីក្រុងឡូសអាន់ជ័រលេស (Los Angeles) សហរដ្ឋអាមេរិក គឺជាព្រះរាជបុត្ររបស់ព្រះអង្គម្ចាស់ Jefri Bolkiah និងត្រូវជាព្រះភាគិនេយ្យ ឬក្មួយប្រុសរបស់ស្តេចស៊ុលតង់ប្រទេសប្រ៊ុយណេ Hassanal Bolkiah។ បច្ចុប្បន្ន Faiq Bolkiah កំពុងប្រកបអាជីពជាមួយនឹងក្លិប Ratchaburi នៃលីគកំពូលថៃ និងជាសមាជិកនៃក្រុមជម្រើសជាតិប្រ៊ុយណេ។
ព្រះអង្គម្ចាស់ Faiq Bolkiah បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់នៅក្នុងឆ្នាំ២០០៩ នៅពេលដែលព្រះអង្គបានចូលរួមក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនរបស់ក្លិប AFC Newbury (នៅចក្រអង់គ្លេស។ ព្រះអង្គបានបន្តឆ្លងកាត់ការបណ្តុះបណ្តាលជាមួយនឹងក្លិបធំៗដូចជា Southampton, Arsenal និង Chelsea មុនពេលចូលរួមជាមួយនឹងក្លិប Leicester City នៅឆ្នាំ២០១៦។ ទោះយ៉ាងណា ព្រះអង្គមិនធ្លាប់បានលេងឱ្យក្រុមឈុតធំ Leicester ម្តងណាឡើយរយៈពេល៤ឆ្នាំនៅទីនោះ។
ព្រះអង្គម្ចាស់ Faiq Bolkiah បានចូលរួមជាមួយក្លិប Marítimo B នៅព័រទុយហ្គាល់ នៅឆ្នាំ ២០២០ នៅទីនោះបាន១រដូវកាល ព្រះអង្គបានផ្លាស់មកចូលរួមជាមួយក្លិប Chonburi នៅលីគកំពូលថៃ នៅក្នុងឆ្នាំ ២០២១ មុនបន្តផ្លាស់មកចូលរួមជាមួយក្លិប Ratchaburi នៅឆ្នាំ ២០២៣ រហូតមកទល់បច្ចុប្បន្ន។ ព្រះអង្គម្ចាស់ត្រូវបានកោះហៅចូលក្រុមឈុតធំប្រ៊ុយណេនៅឆ្នាំ ២០១៦។
កីឡាករបាល់ទាត់ទាំង១០រូប ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក
១. Faiq Bolkiah (ប្រ៊ុយណេ/ Ratchaburi) ៖ ២០ពាន់លានដុល្លារ
២. Lionel Messi (អាហ្សង់ទីន/Inter Miami) ៖ ៦០០លានដុល្លារ
៣. Cristiano Ronaldo (ព័រទុយហ្គាល់/AI Nassar) ៖ ៥០០លានដុល្លារ
៤. David Beckham (អង់គ្លេស/ចូលនិវត្តន៍) ៖ ៤៥០លានដុល្លារ
៥. Dave Whelan (អង់គ្លេស/ចូលនិវត្តន៍) ៖ ២១០លានដុល្លារ
៦. Neymar Jr. (ប្រេស៊ីល/Al Hilal) ៖ ២០០លានដុល្លារ
៧. Zlatan Ibrahimovic (ស៊ុយអែត/ចូលនិវត្តន៍) ៖ ១៩០លានដុល្លារ
៨. Kylian Mbappe (បារាំង/PSG) ៖ ១៨០លានដុល្លារ
៩. Wayne Rooney (អង់គ្លេស/ចូលនិវត្តន៍) ៖ ១៧០លានដុល្លារ
១០. Ronaldo Luis Nazario (ប្រេស៊ីល/ចូលនិវត្តន៍) ៖ ១៦០លានដុល្លារ៕ (ប្រភព ៖ The Mirror, Marca និង Current Affairs. Adda247)
ចែករំលែកព័តមាននេះ