ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​សប្បាយដៃណាស់ កាត់​សោ​ទ្វារ​ឃ្លាំង​លួច​ប្រេងម៉ាស៊ីន​ ឯ​ហាង​កាត់សក់​​លួច​ធុង​បាស់​

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ឃ្លាំង​ស្តុក​ប្រេងម៉ាស៊ីន​មួយ​កន្លែង ត្រូវ​ជន​មិន​ស្គាល់​មុខកាត់​សោ​ទ្វារ​ចូល​លួច​យក​ប្រេងម៉ាស៊ីន​អស់​ជាង​១០០​ប៊ីដុង​(​ប៊ីដុង​ចំណុះ​៥​លី​ត្រ​) ខណៈ​ហាង​កាត់សក់​មួយ​កន្លែង ក៏​ត្រូវ​លោក​ចោរ​នេះ កាត់​សោ​ទ្វារ​ចូល​លួច​យក​ធុងបាស់​ដ៏​ធំ​មួយ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដែល​គេ​អះអាង​ថា អាច​កើតឡើង​ព្រម​ៗ​គ្នា…

ខេត្តបាត់ដំបង ៖ ឃ្លាំង​ស្តុក​ប្រេងម៉ាស៊ីន​មួយ​កន្លែង ត្រូវ​ជន​មិន​ស្គាល់​មុខកាត់​សោ​ទ្វារ​ចូល​លួច​យក​ប្រេងម៉ាស៊ីន​អស់​ជាង​១០០​ប៊ីដុង​(​ប៊ីដុង​ចំណុះ​៥​លី​ត្រ​) ខណៈ​ហាង​កាត់សក់​មួយ​កន្លែង ក៏​ត្រូវ​លោក​ចោរ​នេះ កាត់​សោ​ទ្វារ​ចូល​លួច​យក​ធុងបាស់​ដ៏​ធំ​មួយ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដែល​គេ​អះអាង​ថា អាច​កើតឡើង​ព្រម​ៗ​គ្នា នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ កុម្ភៈ នៅ​ក្នុង​ក្រុង​បាត់ដំបង ។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ឃ្លាំង​ស្តុក​ទំនិញ ដែល​ត្រូវ​កាត់​សោ​ទ្វារ​ចូល​លួច​ប្រេងម៉ាស៊ីន​នោះ ស្ថិត​នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែល​មាន​ម្ចាស់​ឈ្មោះ វង្ស វី​រ៉ា ស្រី​អាយុ​៤៥​ឆ្នាំ ។ រីឯ​ហាង​កាត់សក់​ដែល​ត្រូវ​ចោរ​កាត់​សោ​ទ្វារ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ដែរ​នោះ ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​មាន​យីហោ «​ជាង​វុ​ធ​គាត់​សក់​» ។

សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ អ្នកស្រី វង្ស វី​រ៉ា បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​មិន​ស្គាល់​មុខ​បាន​កាត់​សោ​ទ្វារ ចូល​លួច​ប្រេងម៉ាស៊ីន​ម៉ាក PT Maxnitron អស់​ជាង​១០០​ប៊ីដុង ហើយ​អ្នកស្រី​បានដឹង​នៅ​ពេល​ព្រឹក ទើប​មានការ​ភ្ញាក់ផ្អើល និង​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។​ដោយឡែក ហាង​កាត់សក់​របស់​ជាង​វុ​ធ​ឯណោះ​វិញ ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​លោក​ចោរ​កាត់​សោ​ទ្វារ​ចូល​លួច​យក​គ្រឿងក្នុង​អស់​ដែរ ដែល​គេ​អះអាង​ថា ទំនង​បាន​កើតឡើង នៅ​ម៉ោង​រំលង​អធ្រាត្រ ប្រហាក់ប្រហែល​គ្នា​ជាមួយនឹង​លោក​ចោរ កាត់​សោ​ឃ្លាំង​ចូល​លួច​យក​ប្រេងម៉ាស៊ីន ។​ ជាង​វុ​ធ​កាត់សក់​បាន​ប្រាប់​ថា ជា​ធម្មតា​ហាង​កាត់សក់​របស់​លោក​តែង​ចាក់សោ​បិទទ្វារ​ទុក​ចោល ដោយ​ពុំ​មាន​អ្នក​ដេកចាំ​ទេ រីឯ​លោក​ទៅ​ស្នាក់​នៅផ្ទះ​ផ្សេង​។

លោក​បន្ត​ថា នៅ​យប់​កើតហេតុ ពេល​លោក​មក​បើកទ្វារ​ហាង ស្រាប់តែ​ឃើញ​សោ​ទ្វារ​ត្រូវ​គេ​ប្ដូរ លុះ​បើក​ចូល​ទៅ​ក្នុង​ហាង មាន​បាត់បង់​សម្ភារ​មួយ​ចំនួន ។ ជា​ពិសេស បាត់​ធុងបាស់​ធំ​មួយ​គ្រាប់ ដែល​លោក​ធ្លាប់​ច្រៀង​លេង​កម្សាន្ត​។​ជាង​វុ​ធ​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​ពិនិត្យ លោក​ចោរ​បាន​លួច​យក​ត្រឹមតែ​ធុងបាស់​ធំ​មួយ​គ្រាប់ និង​មេក្រូ​មួយ​គួរ​សម្រាប់​ច្រៀង​តែ​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ និង​បាន​តាម​ស្រាវជ្រាវ​ពិនិត្យ​រូបភាព តាម​កាមេរ៉ា​សុវត្ថិភាព​នានា ដែល​គេ​បំពាក់​តាម​ដងផ្លូវ ឬ នៅ​ខាង​មុខ​ផ្ទះ តែ​ហាក់​ពុំ​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរកម្ម​ទាំង​ពីរ​ករណី​ខាងលើ​នេះ​ទេ ។​បើ​តាម​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ករណី​កាត់​សោ​ឃ្លាំង​ចូល​លួច​ប្រេងម៉ាស៊ីន​ជាង​១០០​ប៊ីដុង ជនសង្ស័យ​អាច​មាន​បក្សពួក​លើស​ពី​ពីរ​នាក់ ហើយ​ពួក​គេ​អាច​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ទៀត​ផង រីឯ​ករណី​កាត់​ទ្វារ​ចូល​លួច​ធុងបាស​ហាង​កាត់សក់​របស់​ជាង​វុ​ធ​ធ្វើ​ឱ្យ​ជាង​វុ​ធ​ខាន​ច្រៀង​កម្សាន្ត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ ក៏​ដូច្នេះ​ដែរ ។ ជន​ដៃដល់​អាច​មាន​គ្នា​ពីរ​នាក់​ចូល​លួច​ធុងបាស់​ដ៏​ធំ​នោះ ទើប​សែង​រួច​។

យ៉ាងណា​ក្ដី ពេល​នេះ សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ បើ​ទោះជា​ពេល​នេះ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ប្រព្រឹត្ត​ក្ដី ៕

អត្ថបទសរសេរ ដោយ