ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មានការ​អំពាវនាវ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ការ​ធ្វើស្រែ​ប្រាំង​ក្នុង​បរិមាណ​ច្រើន ដើម្បី​កុំឱ្យ​មានការ​ខាតបង់​ដោយសារ​ឆ្នាំ​នេះ អាច​ខ្វះខាត​ទឹក​យ៉ាង​ក្តី​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​បន្ត​ធ្វើស្រែ​ប្រាំង ឬ​បាន​ជ្រុល​ក្នុង​ការ​បង្កបង្កើន​ផល​ទៅ​ហើយ ដោយហេតុ​ថា ការ​ចុះ​ធ្វើស្រែ​ជា​ការងារ​របស់​កសិករ​ដែល​ត្រូវធ្វើ​ជា​ប្រចាំ ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួក​គាត់​ផង និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ដែរ ។ រហូត​ដល់​ពេល​នេះ…

ទោះ​មានការ​អំពាវនាវ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ការ​ធ្វើស្រែ​ប្រាំង​ក្នុង​បរិមាណ​ច្រើន ដើម្បី​កុំឱ្យ​មានការ​ខាតបង់​ដោយសារ​ឆ្នាំ​នេះ អាច​ខ្វះខាត​ទឹក​យ៉ាង​ក្តី​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​បន្ត​ធ្វើស្រែ​ប្រាំង ឬ​បាន​ជ្រុល​ក្នុង​ការ​បង្កបង្កើន​ផល​ទៅ​ហើយ ដោយហេតុ​ថា ការ​ចុះ​ធ្វើស្រែ​ជា​ការងារ​របស់​កសិករ​ដែល​ត្រូវធ្វើ​ជា​ប្រចាំ ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួក​គាត់​ផង និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ដែរ ។

រហូត​ដល់​ពេល​នេះ គេ​បានលឺ​សំឡេង​ដ​ង្ហើ​យ​របស់​កសិករ​ពី​តំបន់​មួយ​ចំនួន​ឱ្យ​មានការ​ជួ​យស​ង្ក្រោះ​ស្រែប្រាំង​របស់​ពួក​គាត់​ដោយសារ​ការ​ខ្វះ​ទឹក​នេះ ។ កសិករ​អះអាង​ថា ប្រ​សិន​ស្រូវប្រាំង​របស់​គាត់​ត្រូវ​ខូច​នោះ​ពួក​គាត់​នឹង​ខាតបង់​ថវិកា​ជា​ច្រើន ដោយសារ​ការ​ចុះ​ធ្វើស្រែ​ពួក​គាត់​បាន​ចំណាយ​ថវិកា​ទិញ​ពូជ កម្លាំង​គ្រឿងយន្ត និង​ជី​កសិកម្ម​ជាដើម ។

កសិក​ម្នាក់​នៅ​ខេត្តពោធិ៍សាត់ ទឹកដី​ដែល​អាជ្ញាធរ​បាន​ជូនដំណឹង​ពី​ការ​មិន​គួរ ធ្វើស្រែ​ប្រាំង​នោះ​បាន​អះអាង​ថា ការ​ចុះ​ធ្វើស្រែ​ប្រាំង​នៅ​ពេល​នេះ គឺ​ដោយសារ​គាត់​រំពឹង​ថា អាច​បាន​ចំណូល​យក​ទៅ​ដោះស្រាយ​ការ​ជំពាក់​លុយ​គេ ។ លោក​ថា ប្រសិនជា​ស្រូវ​ត្រូវ​ខូច​នោះ​គាត់​នឹង​មាន​បំណុល​កើនឡើង ។ កសិករ​ឈ្មោះ​ស៊ូ និយាយ​ថា « ឆ្នាំ​ហ្នឹង ខ្ញុំ​ជំពាក់​លុយ​គេ​ច្រើន ដោយសារ​លុយ​ជី​ផង លុយ​ទិញ​ប្រេង​សម្រាប់​ម៉ាស៊ីន​បូម​ផង ។ យើង​ទិញ​ថ្នាំ​គេ ជឿ​គេ​បណ្ដាក់​គេ​រហូត ។ បើ​និយាយ​ទៅ​បណ្ដាក់​ទាំងអស់ ។ វា​អត់​មាន​លុយ​ឯង ។ លុយ​ឯង​ធ្វើស្រែ​វស្សា​បាន​តែ​មួយ​ហិ​កតា​ដល់​យើង​ធ្វើ​ចូល​ពី​រហិក​តា​វា​អស់​ច្រើន ។ យើង​រុញ​ដី រុញ​អី​ផង អ៊ីចឹង​ខាត​ច្រើន​ណាស់ ឆ្នាំ​នេះ​» ។

ការ​ដ​ង្ហើ​យ​រក​ជំនួយ​របស់​ប្រជា​កសិករ​នា​ពេល​នេះ អាច​ជា​ការ​ជូនដំណឹង​ដល់ អាជ្ញាធរ មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ការ​ជួយ​ស្រោចស្រង់​ស្រែប្រាំង​របស់​កសិករ​ដែល​កំពុង​ខ្វះ​ទឹក ។ ជីក​អណ្តូង និង​ការ​ស្វែងរក​ប្រភព​ទឹក ដើម្បី​ទាញ​យក​មក​ជួយ​សង្គ្រោះ​ពលរដ្ឋ គឺជា​អ្វី​ដែល​គេ​មើលឃើញ​ថា អាជ្ញាធរ​អាច​អនុវត្ត​ភ្លាម​ៗ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ។ ក្រៅពី​នោះ គេ​ក៏​សិក្សា និង​កសាង​សំណង់​ធានា​សាស្ត្រ​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​ក៏​ដូច​ជា ការ​លើកកម្ពស់​ជីវភាព​កសិករ ។ ដោយហេតុ​ថា អភិវឌ្ឍន៍​វិស័យ​កសិកម្ម គឺ​មិន​បាន​ខ្វះ​ទឹកបាន​នោះ​ទេ ។ ធ្វើស្រែ​នឹង​ទឹក​ធ្វើសឹក​នឹង​បាយ ។ ជា​ទូទៅ​ការ​ធ្វើស្រែ​នៅ​កម្ពុជា​បាន​ជួប​ប្រទះ​គ្រោះ​ធម្មជាតិ​ជា​ញឹកញាប់​ដូច​ជា​រដូវប្រាំង​គ្មាន​ទឹក រដូវវស្សា​ទឹកជំនន់ ។

វិស័យ​កសិកម្ម​ជាសរ​ស្តម្ភ​មួយ ដែល​បាន​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ។ ឆ្នាំ​២០២២​ផលិតផល​កសិកម្ម​ចំនួន ៨,៦ លាន​តោន ដែល​ស្មើនឹង​តម្លៃ​សរុប​ជិត​៥ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ទៅ​ផ្សារ​អន្តរជាតិ ។ វិស័យ​កសិកម្ម​បាន​រួមចំណែក​ជាង​២២ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​តែងតែ​បង្ហាញ​សុ​ឆន្ទៈ​នៅ​ក្នុង​ការ​ជួយ​កសិករ ដូច​ជា​ជួយ​រក​ទីផ្សារ ជួយ​ផ្នែក​បច្ចេកទេស និង​គិតគូរ​ដល់​ប្រព័ន្ធ​ធារាសាស្ត្រ​ផង​ដែរ ។ ប៉ុន្តែ​បញ្ហា​ខ្វះ​ទឹក គឺជា​បញ្ហា​ទាមទារ​អោយ​មានការ​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​កាន់តែ​ទូលំទូលាយ ដើម្បី​ជួយ​ដល់​ការ​ដាំ​ដុះ​របស់​កសិករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ