ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ដី​ចាក់​ផ្ទះ​បែរ​ប្រទះ​ឃើញ​គ្រា.ប់​បេ​និង​គ្រា.ប់​មីន ​ភ័យ​បះសក់​គ្រប់​គ្នា

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ទិញ​ដី​យក​មក​ចាក់​នៅ​ខាង​មុខ​ផ្ទះ តែ​ក្រោយ​ពេល​រថយន្ត​ចាក់​អស់​ស្រាប់តែ​គាត់​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទះ​ចំនួន​០២​គ្រាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ កុម្ភៈ នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ដែល​ធ្វើ​អោយ​គាត់​ភ័យ​ស្ទើរ​សល់​ព្រលឹង ហើយ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ទិញ​ដី​យក​មក​ចាក់​នៅ​ខាង​មុខ​ផ្ទះ តែ​ក្រោយ​ពេល​រថយន្ត​ចាក់​អស់​ស្រាប់តែ​គាត់​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទះ​ចំនួន​០២​គ្រាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ កុម្ភៈ នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ដែល​ធ្វើ​អោយ​គាត់​ភ័យ​ស្ទើរ​សល់​ព្រលឹង ហើយ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។

មន្ត្រី​មូលដ្ឋាន​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​គ្រាប់​យុទ្ធភណ្ឌ​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​ឈ្មោះ ចាន់ សាន្ត បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​នោះ នៅ​ពេល​រថយន្ត​ចាក់​ដី​អស់ ហើយ​គាត់​ក៏​បាន​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​សមត្ថកិច្ច ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ប្រភព​ដដែល​បាន​បញ្ជាក់​ថា គាត់​បាន​ទិញ​ដី​ចាក់​ខាង​មុខ​ផ្ទះ ហើយ​រថយន្ត​ដឹក​ដី​ដោយ​ទាំង​គ្រាប់​មីន គ្រាប់​បេ តែ​សំណាងល្អ​គ្រាប់​នោះ​មិន​ផ្ទុះ ។

គ្រាប់​យុទ្ធភណ្ឌ​ទាំង​០២​គ្រាប់​នោះ ជា​ប្រភេទ​គ្រាប់ B-40 (​គ្រាប់​ប៊ុ​ម​ប៊ី​) និង​គ្រាប់​មីន APERS (​ក្រឡា​ទៀប​) ដែល​ជា​ប្រភេទ​គ្រាប់ ដែល​អាច​បង្ក​គ្រោះថ្នាក់​បំផុត​។ គេ​មិន​ទាន់​ដឹង​ថា តើ​រថយន្ត​ដឹក​ដី​លក់​នោះ កាយ​ពី​ដីស្រែ ឬ កាយ​ដី​តាម​ប្រឡាយ​ទេ ទើប​បានជា​កាយ​ដោយ​ទាំង​គ្រាប់កាំភ្លើង​បែប​នេះ ។

មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា ក្រោយ​ពី​ប្រទះ​ឃើញ​គ្រាប់ អាជ្ញាធរ​បាន​រាយការណ៍​ទៅ​អង្គភាព​កម្ចាត់​មីន ស៊ី​ម៉ាក់​យក​ពិនិត្យ និង​ទទួលយក​គ្រាប់​យុទ្ធភណ្ឌ​ទាំង​០២​គ្រាប់​នោះ​ហើយ និង​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ដែល​គ្រឿងចក្រ​កាយ​ដី​នោះ​ទៀត​ផង ។

អត្ថបទសរសេរ ដោយ