ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ខ្សែការពារ​ស្តាំ​ក្រុម Barcelona ប្រឈម​ជាប់​ពន្ធនាគារ​១២​ឆ្នាំ ក្នុង​ដំណើរការ​កាត់ទោស​​ករណី​បំពា.ននារីម្នាក់

10 ខែ មុន

អេ​ស្ប៉ា​ញ ៖ តុលាការ​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ចាប់

អេ​ស្ប៉ា​ញ ៖ តុលាការ​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ចាប់ផ្តើម​ដំណើរការ​កាត់ទោស​លើ​កីឡាករ Dani Alves អតីត​ខ្សែការពារ​ស្តាំ​របស់​ក្រុម Barcelona និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដោយ​ចោទប្រកាន់​ពី​បទ​រំលោ.ភ​ផ្លូវភេ.ទ​លើ​នារី​ម្នាក់ នៅ​ក្នុង​ក្លិប​រាត្រី​មួយ​កន្លែង​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​។

កីឡាករ Dani Alves អាយុ​៤០​ឆ្នាំ បាន​ជាប់​ពន្ធនាគារ​ដោយ​មិន​អាច​ធានា​នៅ​ក្រៅ​ឃុំ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​ការ​ចោទប្រកាន់​បាន​កើតឡើង កាលពី​ខែធ្នូ ឆ្នាំ ២០២២​។ Alves អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ ប្រសិនបើ​រក​ឃើញ​ថា​មាន​កំហុស​ពិតប្រាកដ​មែន​។

ដំបូង​ឡើយ Alves បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ជួប​ដើមចោទ​នោះ​ទេ ប៉ុន្តែ​ក្រោយមក​រូបគេ​បាន​និយាយ​ថា ពួក​គេ​បាន​រួម​ភេទ​ដោយ​ការ​យល់ព្រម​។ ការ​កាត់ក្តី​របស់​កីឡាករ​រូប​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។ មនុស្ស​ជាង​៣០​នាក់ រួម​ទាំង Dani Alves និង​ភរិយា​ដែល​នៅ​ឆ្ងាយ​ពី​គេ ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្តល់​សក្ខីកម្ម​។

តុលាការ​ទីក្រុង​បា​សេ​ឡូ​ណា កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ កន្លង​ទៅ បាន​បដិសេធ​សំណើ​របស់ Alves ក្នុង​ការ​ផ្អាក​ការ​កាត់ក្តី ដូច្នេះ​រូបគេ​អាច​ទទួល​បាន​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​រៀបចំ​ខ្លួន ប៉ុន្តែ​សំណើ​ត្រូវ​បាន​ច្រានចោល​។ ដើមចោទ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ផ្តល់​ភស្តុ​តាង​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​កាត់ក្តី ដោយ​បាន​ស្រាយ​បំភ្លឺ​តាម​រយៈ​អេ​ក្រង់​ទូរទស្សន៍ ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​នាង​។ នាង​បាន​ចោទប្រកាន់​ថា Alves បាន​ល្បួង​នាង​ចូល​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​ផ្នែក VIP នៃ​ក្លឹ​បរា​ត្រី​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា ហើយ​បន្ទាប់​មក​បាន​បង្ខំ​នាង​រួម​ភេទ​តែ​ម្តង​។ បងប្អូន​ជីដូនមួយ និង​មិត្ត​ភ័ក្តិ​របស់​ដើមចោទ ដែល​នៅ​ជាមួយ​នាង​នៅ​យប់​កើតហេតុ​នោះ ក៏​បាន​ផ្តល់​សក្ខីកម្ម​ក្នុង​តុលាការ​ផង​ដែរ​។ ហើយ​ពួក​គេ​ក៏​បាន​និយាយ​ថា ដំបូង​ឡើយ ស្ត្រី​ដើមចោទ​មិន​ព្រម​ប្តឹង​ទេ ព្រោះ​ខ្លាច​គេ​មិន​ជឿ​នាង​។

នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ការ​អះអាង​ពី​ការ​រំលោភ​ផ្លូវភេទ ត្រូវ​ផ្តន្ទាទោស​អាច​នាំ​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ៤ ទៅ ១៥ ឆ្នាំ​។ រដ្ឋ​អាជ្ញា​សាធារណៈ​ក្នុង​សំណុំរឿង​នេះ កំពុង​ស្វែងរក​ការ​ដាក់​ពន្ធនាគារ​រយៈពេល​៩​ឆ្នាំ​សម្រាប់ Dani Alves ជាមួយនឹង​សំណង​លើ​ការ​ខូចខាត​ចំនួន ១៥០,០០០​អឺ​រ៉ូ ដែល​ស្មើនឹង ១៦០,០០០​ដុល្លារ​អា​មេ​រិ​ក​ដល់​ស្ត្រី​រង​គ្រោះ​។

កីឡាករ Dani Alves ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​បាល់ទាត់​ដ៏​ជោគជ័យ​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ធ្លាប់​លេង​ឱ្យ​ក្លឹ​ប​ធំ​ៗ​ជា​ច្រើន​រួម​ទាំង Barcelona, Juventus និង PSG ផង​ដែរ​រ​។ កីឡាករ​រូប​នេះ​បង្ហាញខ្លួន​សរុប ១០៣០​ប្រកួត​ទាំង​ក្លិប​អាជីព និង​ក្រុម​ជម្រើសជាតិ និង​គ្រាប់​បញ្ចូល​ទី​៧៥​គ្រាប់ ព្រមទាំង​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​រួម​ទាំង UEFA Champions League, La Liga, Serie A, Ligue 1 ហើយ​និង Copa América ២​ដង និង FIFA Confederations Cup ២​ដង​ជាមួយ​សាំ​បា​ប្រេ​ស៊ី​ល​។ អាជីព​ចុង​ក្រោយ​របស់ Alves ជាមួយ​ក្លិប Pumas UNAM របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយ​ក្លិប​មួយ​នេះ បាន​ផ្តាច់​កិច្ចសន្យា​ជាមួយ​កីឡាករ​រូប​នេះ កាលពី​ខែមករា ឆ្នាំ ២០២៣៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ