ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោត​លក្ខ​ណ៍ ជា​សមិទ្ធផល​ថ្មី​មួយ​នៅ​ស្រុក​សេ​សាន កំពុង​មាន​សក្តានុពល​ទាក់ទាញ​ទីផ្សារ

2 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ស្រុក​សេ​សាន​ជា​ស្រុក​មួយ​ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង​៦​នៃ​ខេត្តស្ទឹងត្រែង ដែល​មាន​

ខេត្តស្ទឹងត្រែង​៖ ស្រុក​សេ​សាន​ជា​ស្រុក​មួយ​ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង​៦​នៃ​ខេត្តស្ទឹងត្រែង ដែល​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ខ្មែរ​ប្រើប្រាស់​ភាសា​ឡាវ​និង​ជនជាតិ​ដើម​ភាគតិច​។ ស្រុក​សេ​សាន​គឺជា​ស្រុក​មួយ​ដែល​ស្ថិត​នៅ​និង​ជាប់​ទន្លេ​សេសាន ស្រុក​មួយ​នេះ​មាន​សក្តានុពលផ្នែក​កសិកម្ម​ដំណាំ​ដាំ​ដុះ បន្លែ ផ្លែ​ឈើច្រើន​ប្រភេទ ហើយ​នា​ពេល​ថ្មី​ៗ​នេះប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​ដាំ​ដុះ​នូវ​ដំណាំ​ពោត​មួយ​ប្រភេទ​ទៀត គឺ​ពោតលក្ខណ៍ ដែល​ជា​សមិទ្ធផល​កសិកម្ម​ថ្មី​មួយទៀត​សម្រាប់​ដែនដី​ស្រុក​សេសាន​។

ដោយសារ​វត្តមាន​ពោត​ល័​ក្ខ​នេះ​ជា​សមិទ្ធផល​ដាំ​ដុះ​សម្រេច​បាន​ដ៏​ល្អនិង​គុណភាព​នោះ​ត្រូវ​បាន​គណៈកម្មការ​ថ្នាក់​ស្រុក ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​បង្កើត​ធ្វើ​ជា​ភូមិ​មួយ​មាន​ផលិតផល​មួយ​ប្រចាំ​ភូមិ​ផង​ដែរ ។

ជួប​ជាមួយ​កសិករ​គំរូ​ដាំពោត​ ស្ថិតនៅ​ភូមិ​ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ​ខេត្តស្ទឹងត្រែង​ លោក​សុវណ្ណ ពិ​សេដ្ឋ​ អភិបាលស្រុក​សេ​សាន​បាន​បញ្ជាក់ថា ដំណាំ​កសិកម្ម​មួយ​ប្រភេទ​នេះ ពិតជា​មាន​សក្តានុពល​ទាក់ទាញ​ទីផ្សារ​និង​មានកេរ្តិ៍ឈ្មោះ​ល្អ ដែល​កើត​ចេញពី​ការ​ឧស្សាហ៍​ព្យាយាម​និង​ភាព​ច្នៃប្រឌិត ហើយ​បាន​ធ្វើ​ជា​គំរូ​មួយ សម្រាប់​បង្ហាញ​ទៅ​ដល់​កសិករ​ផ្សេង​ៗ​ទៀត ឱ្យ​នាំ​គ្នា​ប្រឹងប្រែង​រួម​គ្នា​ដាំ​ដុះ​យក​ផល​ពី​វិស័យ​កសិកម្ម ។

លោក​បញ្ជាក់ថា​ គុណប្រយោជន៍​នេះ​សូម​ឱ្យ​ប្រជា​កសិករ​យើង ដែល​មាន​ដី​នៅ​ជិត​ប្រភព​ទឹក​សូម​កែប្រែ​ស្ថានភាព​ដី​ទំនេរ​មក​ដាំ​បន្លែ ឬ​ពោត​ព្រោះ​វា​ផ្តល់​ប្រាក់​ចំណូល​សម្រាប់​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ មួយផ្នែក​ទៀត ។ លោក​ក៏​សំណូមពរ​អោយ​កសិករ​ផ្សេង​ទៀត​មក​រៀនសូត្រ ពី​កន្លែង​ប្អូនស្រី​និង​អ្នក​មីង​ដែល​គាត់​ដាំពោត​នេះ ដើម្បី​ចែករំលែក បទ​ពិសោធន៍​គ្នា និង​ដាំ​បណ្ដាក់​គ្នា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ឬ ភ្ញៀវ​ទេសចរណ៍​គាត់​ឆ្លង​គាត់​ទិញ​បាន​គ្រប់រ​ដូរ​កាល ទី​២​ទៀត​សូម​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ក្នុង​ការ​ប្រើប្រាស់​ជី សូម​ឱ្យ​ប្រើ​ជីកំប៉ុស ជីធម្មជាតិ​ឬ ជី​លាមក​សត្វ ដើម្បី​កែច្នៃ​របស់របរ​ទាំងអស់​នោះ យើង​ដាំ​ដុះ​បានជា​ពោត​មាន​រសជាតិ​ឆ្ងាញ់ មិន​ប៉ះពាល់​សុខភាព​។

កញ្ញា វាសនា វីឡា កំពុង​ប្រមូល​ផល​ពោត នៅ​ភូមិ ឃុំ​សាម​ឃួ​យ​ បាន​ទទួលស្គាល់​ថា​ ​ពោត​ល​ក្ខ​ណ៍​ពិតជា​មាន​ភាព​ទាក់ទាញ​អតិថិជន​ឱ្យ​ចង់​ទិញ ព្រោះ​វា​មាន​ពណ៌សម្បុរ​ល្អ រសជាតិ​ក៏​ឆ្ងាញ់​មិន​ចាញ់​ពោត​ផ្សេង​ៗ​ទៀត​នោះ​ទេ​។

កញ្ញា​បន្ត​ថា បច្ចុប្បន្ន​ពោត​មួយ​ប្រភេទ​នេះ​ប្រជាពលរដ្ឋ​ក៍​ដូច​ភ្ញៀវ​ទេ​ចរណ៍​ចូល​ចិត្ត​បរិភោគ ព្រោះ​មានការ​បញ្ជា​ទិញ​ច្រើន ក្នុង​មួយ​ថ្ងៃ​លក់​បាន​ចាប់ពី​២​រយ​ទៅ​៣០០​ផ្លែ ។​ កញ្ញា​បន្តទៀត​ថា ការ​ដាំពោត​នេះ​ប្រើប្រាស់​ការ​ថែទាំ​រហូត​បាន​ផល​មាន​រយៈពេល២​ខែ​១០ថ្ងៃ ក្នុង​ផ្ទៃដី​ជា​មធ្យម អាច​បេះ​បាន​មួយ​ថ្ងៃ ២០០ ទៅ ៣០០​ផ្លែ ហើយ​ក្នុង​មួយ​ផ្លែ​តម្លៃ​១.០០០​រៀល​។

លោក​ទំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​គាំទ្រ​ដល់​ការ​អនុវត្ត ជាក់ស្តែង​នេះ ព្រោះ​កសិករ​យើង​មានចំណេះ​ដឹង​ល្អ ហើយ​អាច​ចែករំលែក​បទ​ពិសោធន៍​ទៅ​គ្រួសារ​ផ្សេង​ទៀត​បាន ដើម្បី​រួម​គ្នា​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ សម្រាប់​លក់ដូរ​នៅ​តាម​មូលដ្ឋាន បង្កើន​ជីវភាព​រស់នៅ ប្រចាំ​ថ្ងៃ ។

សូម​បញ្ជាក់​ថា ដំណាំ​ពោ​តប​ច្ចុប្បន្ន​កសិករ​នៅ​ចំណុច​ខេ​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ប្រមាណ​ជាង៣០​គ្រួសារ​កំពុង​ដាំ​ពោតស វិល​ជុំ​ទទួល​បាន​លទ្ធផល​ល្អ​ជាងគេ ហើយ​កសិករ​នៅ​ឃុំ​សាម​ឃួ​យ​បាន​ដាំពោត​ព៌​ណ​ស្វាយ ហៅ​ពោត​ល័​ក្ខ​មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ និង​ធ្វើ​ឱ្យ​សម្រេច​ផែនការ របស់​គណៈកម្មាធិការ​ថ្នាក់​ខេត្ត ឈាន​ទៅ​បង្កើត​ផលិតផល​មួយ​ភូមិ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ