ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រទេះក្របី​ភូមិ​ជ្រៃ​ ​កំពុងទាក់ទាញភ្ញៀវទេសចរជិះ​លំហែ ​ក្រៅពី​តំបន់​ប្រាសាទនានាក្នុង​ក្រុង​សៀម​រាប

2 ខែ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ សហ​គម​ន៏​រទេះក្របី​ភូមិ​ជ្រៃ បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ចាប់​អារ​ម្ម​ណ៏​សម្រាប់​ជិះ​លំហែ ​កាយា​

​ខេត្ត​សៀម​រា​ប ៖ សហ​គម​ន៏​រទេះក្របី​ភូមិ​ជ្រៃ បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ចាប់​អារ​ម្ម​ណ៏​សម្រាប់​ជិះ​លំហែ ​កាយា​ក្រៅពី​តំបន់​ប្រាសាទនានា​ក្នុង ក្រុងខេត្តសៀមរាប​ ខេត្តសៀមរាប ។

បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា បន្ទាប់​ពី​​ជំងឺកូ​វីដ១៩ ត្រូវ​បាន​បញ្ចប់​ហើយ​នោះ វិស័យ​ទេចរ​ណ៏​ផ្នែក​បដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន សហ​គម​ន៏​នានា ក្នុង​ខេត្តសៀមរាប បាន​ចាប់ផ្តើម​ដំណើរការ​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី​០៤ ខែកុម្ភ​: ឆ្នាំ​២០២៤​នេះ ស្ថិត​នៅ​ក្នុង​សហ​គម​ន៏​រទេះក្របី ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ភ្ញៀវ​ទេសចរ​ណ៏​បរទេស​ចំនួន​ប្រមាណ​ជា​១០០​នាក់ បន្ទាប់​ពី​បាន​ទស្សនា​នៅ​តំបន់​ប្រាសាទ​ផ្សេង​ៗ រួច​ហើយ ក៏​បាន​មក​ចាប់​អារ​ម្ម​ណ៏​និង​រទេះក្របី​សម្រាប់​ដឹក​ជិះ​លំហែរ​កាយ​នៅ​តាម​ភូមិ​ជនបទ និង​វាលស្រែ​យ៉ាង​រំភើយ ដែល​មិន​ធ្លាប់​មាននៅ​ស្រុក​ពួក​គេ​កន្លង​មក​។

លោក ឆេ​ង ឆោម អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្នុង​សហ​គម​ន៏​រទេះក្របី បាន​លើក​ឡើង​ថា សហ​គម​ន៏​រទេះក្របី​នេះ បាន​បើក​ឱ្យ​ដំណើរការ​អស់​រយ​:​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ តែ​ក្រោយមក​ត្រូវ​បាន​បិទ​រយ​:​ពេល​៣​ឆ្នាំ ក្នុង​អំឡុង​វិបត្តិ​កូ​វីដ​-១៩ រហូត​មក​ដល់​ឆ្នាំ​២០២៣ ក្នុង​ខែ​មេ​សា ទើប​ចាប់ផ្តើម​ឲ្យ​ដំណើរការ​ឡើង​វិញ ស្រប​ពេល​ដែល​មាន​ភ្ញៀវ​បណ្តើរ​ៗ​ហើយ​នោះ ។ លោក​បាន​បន្ត​ទៀត​ថា នៅ​សហ​គម​ន៏​យើង​នេះ គឺ​មាន​រទេះក្របី​ចំនួន​១៦​គ្រឿង និង​បុគ្គលិក​ចំនួន​ប្រមាណ​ជា​២០​នាក់​សម្រាប់​សេវាកម្ម​ដឹក​ជូន​ភ្ញៀវ​កំសាន្ត​តាម​ភូមិ តាម​វាលស្រែ ដើម្បី​មើល​ទេសភាព​ដ៏​ស្រស់​ប​ម្រ​ង​នា​រដូវប្រាំង​រដូវវស្សា និង​ការ​រស់នៅ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ទីនោះ​ផង​ដែរ​។

ឥឡូវ​យើង​ឃើញ​ថា កំណើន​ភ្ញៀវ​ទេសចរ​ណ៏​នៅ​ខេត្ត​សៀមរាប មានការ​កើនឡើង​ល្អ​ប្រសើរ ជា ពិសេស នៅ​ដើមឆ្នាំ​២០២៤​នេះ តែ​ម្តង នៅ​ក្នុង​សហ​គម​ន៏​របស់​យើង ថ្ងៃ​ខ្លះ​ក៏​មាន​ភ្ញៀវ​បរទេស​ចាប់ ពី​៥០​នាក់​ទៅ​១០០​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ ចំពោះ​តម្លៃ​សេវាកម្ម​សម្រាប់​ភ្ញៀវ​ទេសចរ​ណ៏​បរទេស ក្នុង​ម្នាក់ ៗ​២០​ដុល្លារ ដោយ​ឡែក​សម្រាប់​ភ្ញៀវ​ខ្មែរ ក្នុង​ម្នាក់​ៗ​៣​ដុល្លារ ហើយ​រទេះក្របី​មួយ​ជិះ​បាន​គ្នា​៣ នាក់ សម្រាប់​ដំណើរ​កំសាន្ត​នៅ​តាម​ភូមិ តាម​វាលស្រែ ប្រើ​រយ​:​ពេល​ប្រមាណ​ជា​២៥​នាទី ទៅ​៣០​នាទី ទើប​វិល​មក​កន្លែង​ដើម​វិញ​។

ចំណែកអ៊ំប្រុស អ៊ំស្រី វ័យ៧០​ឆ្នាំ ជា​ម្ចាស់​ក្របី ស្ថិត​នៅ​ក្នុង​សហ​គម​ន៏​រទេះ​ក្របី ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុងសៀមរាប ខេត្ត​សៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ពួក​គាត់​បាន​ធ្វើការ​នៅ​ក្នុង​សហ​គម​ន៏​នោះ ជា​ច្រើន​ឆ្នាំ​មក​ហើយ ពួក​គាត់​អាច​រក​កម្រៃ​បាន​ពី​ការងារ​ដឹក​ភ្ញៀវ​ក្នុង​មួយ​ខែ​ៗ ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​២០០​ដុល្លារ សម្រាប់​ផ្គត់​ផ្ក​ង​ក្រុម​គ្រួសារ ហើយ​ការងារ​ដឹក​ភ្ញៀវ​នេះ វា​មិន​លំបាក​ទេ វា​អាស្រ័យ​ទៅ​លើ​ភ្ញៀវ​ប៉ុណ្ណោះ ថ្ងៃ​ណា​ភ្ញៀវ​ច្រើន​គឺ​យើង​ដឹក​បាន ២​ជុំ ទៅ​៣​ជុំ​ដែរ ថ្ងៃ​ខ្លះ​ភ្ញៀវ​តិច​តាម​តិច ភ្ញៀវ​ច្រើន​តាម​ច្រើន អត់​ទៀងទេ​។

លោក​អ៊ំទាំង​ពីរ បាន​បញ្ជាក់​ថា ពួក​គាត់​មាន​ក្របី​ចំនួន​២​ក្បាល សម្រាប់​អូស​រទេះ​ដឹង​ភ្ញៀវ​ដើរ​កំសាន្ត​ស្ទើ​ជា​រៀងរាល់ថ្ងៃ ឱ្យ​តែ​មាន​ភ្ញៀវ គឺ​ពួក​គាត់​ជូន​បានជា​និច្ច វា​ដូច​ជា​ការ​ហាត់ប្រាណ​ទៅ​ហើយ ពួក​គាត់​សប្បាយចិត្ត​និង​រីករាយ​ចំពោះ​ការងារ​បែប នេះ ដែល​ខាង​សហ​គម​ន៏​មិនរ​អើ​ង​ថា យើង ចាស់​ៗ ហើយ​ធ្វើការ​មិនកើត​នោះ​ទេ នៅ​ទី​នេះ​យើង​ចាស់​ក៏​ដោយ​ឱ្យ​តែ​មាន កម្លាំង​យើង​អាច​ធ្វើ​បាន​នោះ គឺ​គេ​មិន​ប្រកាន់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ